ក្នុងវ័យសិក្សា តើសិស្ស​និស្សិតគួរ​គេ​ងប៉ុន្មានម៉ោង​ទើបល្អ?

ក្នុង​វ័យ​ជាសិស្សនិស្សិត តែងជួបការលំបាកក្នុងការតាំងវិន័យខ្លួនឯង ជាពិសេសនៅពេលមានកិច្ចការសាលាច្រើន ឬជិតដល់ថ្ងៃប្រឡងជាដើម។ មនុស្សជាច្រើនជ្រើសរើសអត់គេង ឬគេងតិចដើម្បីរៀនឱ្យ​បានច្រើន ប៉ុន្តែតើវាពិតជាមានប្រសិទ្ធិភាពទេ?

តាមការសិក្សារបស់អ្នក​វិទ្យាសាស្ត្រ ការមិនគេងអាចធ្វើឱ្យ​ជួបផលវិបាកអាក្រក់ជាងអ្វីដែលអ្នកបានគិត។

១. តើសិស្សនិស្សិតត្រូវការគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា សិស្សវ័យជំទង់ដែលមាន​វ័យ​ចន្លោះ ១៣ ទៅ១៨ឆ្នាំ ត្រូវការគេង​យ៉ាងហោចណាស់ ៨ ទៅ១០ម៉ោងក្នុងមួយថ្ងៃ។ ដោយឡែកនិស្សិតពេញវ័យ (១៨ឆ្នាំឡើងទៅ) ត្រូវការគេង​ចន្លោះពី៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។

ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឱ្យ​ អស់កម្លាំង មានអារម្មណ៍ស្រពិចស្រពិល, ការចងចាំ និងសមត្ថភាពរៀនសូត្រថយចុះ, ប្រព័ន្ធភាពស៊ាំនឹងជំងឺចុះខ្សោយ។

២. អត្ថប្រយោជន៍ នៃការគេង

ក. បង្កើនសមត្ថភាពរៀនសូត្រ ៖ ក្នុងពេលគេង ខួរក្បាលរបស់អ្នកធ្វើការរៀបចំចងចាំអ្វីដែលអ្នកបានរៀនពីថ្ងៃ។ ដូច្នេះ​ការគេងគ្រប់គ្រាន់ជួយឱ្យ​អ្នកយល់លឿន ចងចាំបានយូរ និងដោះស្រាយបញ្ហាបានល្អប្រសើរ។

ខ. ថែរក្សាសុខភាពផ្លូវចិត្ត ៖ សិស្សដែលគេងមិនគ្រប់គ្រាន់មានហានិភ័យកើតអារម្មណ៍អវិជ្ជមាន ដូចជា រងសំពាធ, ភ័យខ្លាច ឬអារម្មណ៍ងាយឆេវឆាវ។ ដូច្នេះ​ការ​គេង​គ្រប់គ្រាន់ នឹង​ជួយពង្រឹងសុខភាពរាងកាយដូចជា​ជួយ​ដល់ប្រព័ន្ធឈាម, កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម ព្រមទាំង​ជួយ​ដល់​ប្រព័ន្ធភាពស៊ាំក្នុងខ្លួន។

៣. មធ្យោបាយគេងឱ្យ​បានគ្រប់គ្រាន់ ទោះមានកិច្ចការច្រើន

កំណត់ពេលគេងជាទៀងទាត់ ៖ រៀបចំ​កាលវិភាគគេង និងភ្ញាក់ឱ្យ​បានត្រឹមត្រូវ។

កុំប្រើឧបករណ៍អេឡិចត្រូនិកមុនគេង ៖ ពន្លឺខៀវពីទូរស័ព្ទធ្វើឱ្យ​អ្នកពិបាកគេង។

ធ្វើចិត្តស្ងប់មុនគេង ៖ អានសៀវភៅ ស្តាប់តន្ត្រី ឬធ្វើយ៉ាហ្គា អាចជួយ​អ្នក​ឱ្យ​មានអារម្មណ៍​ស្ងប់ល្អមុនពេលចូលគេង។ ហើយ​ជាមួយគ្នា​នេះ ត្រូវ​ចៀសវាងការផឹកកាហ្វេ ឬភេសជ្ជៈមានជាតិស្ករខ្ពស់ ក្នុងរយៈពេល៦ម៉ោងមុនគេង។

៤. តើអាចធ្វើដូចម្តេចបើមានកិច្ចការច្រើនពេក?

ប្រសិន​បើ​អ្នក​មាន​កិច្ចការ​សាលា​ច្រើន​ត្រូវ​ធ្វើ ដូច្នេះ សូមសាកល្បងប្រើបច្ចេកទេសដូចជា Pomodoro (រៀន២៥នាទី សម្រាក៥នាទី)។ រៀនមុនពេលគេង ព្រោះ​ខួរក្បាលចងចាំល្អបំផុតនៅពេលអ្នកគេងភ្លាមបន្ទាប់ពីរៀន។ កុំពន្យាពេល ត្រូវធ្វើកិច្ចការភ្លាម ដើម្បីជៀសវាងការអត់គេង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *