ទទួលទានគ្រឿងស្រវឹងក្រោមអាកាសធាតុក្ដៅ ជាទង្វើគួរប្រុងប្រយ័ត្នក្នុងថ្ងៃចូលឆ្នាំ ព្រោះមានហានិភ័យខ្ពស់ចំពោះសុខភាព

រដូវកាលចូលឆ្នាំប្រពៃណីខ្មែរ ជាឱកាសដ៏ពិសេសដែលប្រជាជនកម្ពុជា និងប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា មីយ៉ាន់ម៉ា ឡាវ និងថៃ អាចជួបជុំ គ្រួសារ ញាតិមិត្ត បងប្អូន និងមិត្តភក្តិ ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី។ វេលានេះបង្កើតឱ្យមានសកម្មភាពរីករាយជាច្រើនដូចជា ការយកចង្ហាន់ទៅវត្ត លេងល្បែងប្រជាប្រិយ ការធ្វើដំណើរកម្សាន្ត ការញ៉ាំអាហារឆ្ងាញ់ៗ និងទទួលទានស្រាជាដើម។

ទន្ទឹមនឹងនេះ នៅក្នុងថ្ងៃចូលឆ្នាំ គឺពេលវេលាស្ថិត​នៅ​ក្នុងរដូវក្តៅ ហេតុនេះ មាន​ពលរដ្ឋមួយ​ចំនួនបានជ្រើសរើស​ទទួលទានភេសជ្ជៈត្រជាក់ៗ ដូចជាស្រាបៀ ឬស្រាជាដើម ដោយគិតថា វាធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបង្កើតបរិយាកាសរីករាយក្នុងពេលជួបជុំ ។ យ៉ាងណាមិញ ការទទួលទានភេសជ្ជៈមានជាតិអាល់កុល ខណៈអាកាសធាតុកំពុងក្ដៅខ្លាំងដូចបច្ចុប្បន្ន គួរតែត្រូវធ្វើដោយមានទំនួសខុសត្រូវ ស្ថិតក្នុងបរិមាណដែលអាចគ្រប់គ្រងបាន និងបម្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវៀងវិបត្តិ និងគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យ។

យោងតាមការស្រាវជ្រាវរបស់ UnityPoint Health បង្ហាញថា ការទទួលទានស្រា ខណៈពេលអាកាសធាតុកំពុងក្ដៅខ្លាំង អាចបង្កជាហានិភ័យចំនួន ៣សំខាន់ៗចំពោះសុខភាព៖

១. ដាច់សរសៃរឈាមខួរក្បាល (Heat Stroke)៖ ការរួមបញ្ចូលគ្នារវាងជាតិអាល់កុល និងអាកាសធាតុក្ដៅ នឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយប្រែប្រួល និងពិបាកគ្រប់គ្រងរហូតដល់ដាច់សរសៃរឈាមក្នុងខួរក្បាលតែម្ដង។ ដំណាក់កាលដំ​បូង អ្នកអាចជួបបញ្ហារមួលក្រពើ ដោយសារការបាត់បង់ជាតិអាល់កាឡាំង និងសូដ្យូមក្នុងខ្លួន ។ បន្ទាប់មក វានឹងធ្វើឱ្យអ្នកខ្សោះខ្លួន និងអស់កម្លាំង ដោយសារកង្វះជាតិទឹក។ នៅដំណាក់កាលចុងក្រោយ អ្នកអាចដាច់សរសៃឈាមខួរក្បាល ដោយសារកម្ដៅក្ដៅខ្លាំងទាំងក្នុង និងក្រៅរាងកាយ។

២. កង្វះជាតិទឹក (Dehydration)៖ ឥទ្ធិពលនៃកម្ដៅព្រះអាទិត្យ និងជាតិអាល់កុល គឺបង្កើតឱ្យមានបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ។ ការញ៉ាំជាតិអាល់កុលនឹងធ្វើឱ្យអ្នកនោមញឹក ចំណែកព្រះអាទិត្យធ្វើឱ្យអ្នកបែកញើស ដើម្បីទប់ទល់នឹងភាពក្ដៅនៃបរិយាកាសខាងក្រៅ។ ម្ល៉ោះហើយ ប្រសិនបើអ្នកទទួលទានស្រាក្រោមកម្ដៅថ្ងៃ អ្នកនឹងបាត់បង់ជាតិទឹកលឿនជាងមុន ២ដង។

៣. សរសៃរឈាមរីកធំ (Dilated Blood Vessels)៖ ការឈរ ឬផឹកស្រាក្រោមសីតុណ្ហភាពក្ដៅខ្លាំង អាចធ្វើឱ្យអ្នកដួលសន្លប់ភ្លាមៗបាន។ បន្ទាប់ពីចំណាយពេលនៅក្រោមពន្លឺថ្ងៃ រាងកាយរបស់អ្នកនឹងចាប់ផ្ដើមឡើងកម្ដៅ ហើយសរសៃរឈាមរបស់អ្នកនឹងចាប់ផ្ដើមរីកធំជាងមុន ដែលបង្កឱ្យអ្នកងាយដួលសន្លប់ ឬដាច់ខ្យល់តែម្ដង ប្រសិនបើរាងកាយខ្វះជាតិទឹកខ្លាំង។

សរុបមក ការអបអរក្នុងឱកាសពិសេសៗក្នុងការរស់នៅ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ ជាទង្វើដែលយើងទាំងអស់គ្នាគួរធ្វើ។ យ៉ាងណាមិញ ទន្ទឹមនឹងភាពរីករាយ យើងក៏ត្រូវមានការប្រុងប្រយ័ត្ន និងមានទំនួសខុសត្រូវខ្ពស់ចំពោះសកម្មភាពខ្លួនឯងផងដែរ។ ជាពិសេស គឺការទទួលទានស្រាតែម្ដង ដែលយើងគួរទទួលទានក្នុងបរិមាណមួយដែលអាចគ្រប់គ្រងខ្លួនឯងបាន និងគួរជៀសវៀងការទទួលទានក្រោមអាកាសធាតុក្ដៅខ្លាំង ព្រោះវាអាចបង្កឱ្យមានបញ្ហា ដាច់សរសៃឈាមខួរក្បាល កង្វះជាតិទឹកក្នុងរាងកាយ និងសរសៃរឈាមរីកធំជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។