លោកវេជ្ជបណ្ឌិត យឹម សុបុត្រា៖ មនុស្សធ្វើអត្តឃាតបណ្តាលមកពីបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

ភ្នំពេញ – សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់នៅជីវិតរស់នៅប្រចាំថ្ងៃ។ ផលប៉ះពាល់ទង្គិចខ្លាំងបណ្ដាលឱ្យមនុស្សជាច្រើនឈានដល់សម្លាប់ខ្លួន។ បញ្ហានេះបានជះឥទ្ធិពលទៅកាន់មនុស្សជាច្រើន។ មនុស្សគ្រប់គ្នាត្រូវយល់ដឹងអំពីបញ្ហានេះឱ្យបានល្អប្រសើរជាជាងយកវាមកវាលេងសើចនៅក្នុងរូបភាពមិនល្អណាមួយ ឬបង្កើនឱ្យមានវត្តមានអ្នកជំងឺផ្លូវចិត្តកាន់តែច្រើន។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និងជា​នាយក​មន្ទីរ​​សម្រា​ក​​ព្យា​បាល​​ផ្លូ​វ​ចិត្ត​សាន់​រ៉ាយ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា អ្នកដែលធ្វើអត្តឃាតភាគច្រើនជាមនុស្សពេញវ័យ និងមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។ មនុស្សសម្រេចចិត្ត សម្លាប់​ខ្លួនកើតឡើងដោយសារមានបញ្ហាប៉ះទង្គិចផ្លូវចិត្តខ្លាំងលើរឿងអ្វីមួយ។ លោកបញ្ជាក់ថា នៅពេលមានស​មាជិកគ្រួសារណាម្នាក់មានជំងឺធ្លាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ ហើយម្នាក់នោះបានធ្វើការសម្លាប់ខ្លួន មិនមែនជាដំណោះស្រាយបញ្ហាជីវិតនោះទេ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្តថា មនុស្សជ្រើសរើសវិធីសម្លាប់ខ្លួនមិនមែនធ្វើតាមគ្នាដោយគ្មានមូលហេតុឡើយ។ ជាក់ស្ដែងនៅពេលដែលមនុស្សមា​នជំងឺធ្លាក់ទឹកចិត្តសម្លាប់ខ្លួន ឥទ្ធិពលនៃរឿងនេះអាចបណ្តាលឱ្យមនុស្សមានជំងឺធ្លាក់ទឹកចិត្តផ្សេងទៀតឃើញថា សម្លាប់ខ្លួនជាដោះស្រាយនៃបញ្ហាជីវិត​ ។ គ្រប់ការសម្រេចចិត្តសម្លាប់ខ្លួនសុទ្ធតែមានហេតុផលផ្សេងៗគ្នា ។  

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា

“មនុស្សគ្រប់គ្នាគួរយល់ដឹងបន្ថែមអំពីបញ្ហាសុខភាពផ្លូវចិត្តឱ្យបានច្រើន ពីព្រោះជំងឺផ្លូវចិត្តក៏ដូចជាជំងឺផ្លូវកាយផងដែរ។ ជំងឺផ្លូវចិត្តនិងការសម្លាប់ខ្លួនមិនជារឿងលេងសើចនោះទេ។ ការកើតឡើងករណីអត្តឃាតក៏មិនមែនដោយកើតឡើងឯកឯងនោះដែរ វាមានហេតុមានផលនៅពីក្រោយរឿងនោះ”

វេជ្ជបណ្ឌិតឯកទេស​វិកល​វិទ្យារូបនេះបន្តថា មនុស្សមួយចំនួនធ្វើអត្តឃាតដោយសារចង់បានការយកចិត្តទុកដាក់ពីនរណាម្នាក់។ ដំបូងឡើយពួកគេមិនមានបំណងចង់សម្លាប់ខ្លួននោះទេ ពួកគេគ្រាន់តែចង់បានការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនស្រលាញ់ប៉ុណ្ណោះ។ ជាក់ស្តែងនៅពេលដែលពួកគេមានបញ្ហាគ្រួសារ ឬស្នេហា ដោយយកជម្រើសសម្លាប់ខ្លួនមកគម្រាមគំហែងដើម្បីទទួលបានការយកចិត្តទុកដាក់។ យ៉ាងណាមិញ ករណីនេះបើសិនជាការគម្រាមគំហែងច្រើនដង ហើយនៅតែមិនទទួលបានការចាប់អារម្មណ៍ពីមនុស្សដែលខ្លួនចង់បាន នោះវានឹងជំរុញឱ្យបុគ្គលនោះសម្លាប់ខ្លួនតែម្ដង។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានបញ្ជាក់ទៀតថា ការសម្លាប់ខ្លួនខ្លះទៀតអាចបណ្ដាលមកពីមនុស្សម្នាក់នោះមានជំងឺវិកលចរិកធ្ងន់ធ្ងរ ឬអ្នកខ្លះទៀតបណ្ដាលមកពីការសេពគ្រឿងស្រវឹងច្រើនពេកបបណ្តាលឱ្យផ្លូវចិត្តមាន​បញ្ហាខ្លាំង។ ដើម្បីដោះស្រាយបញ្ហាខាងលើសមាជិកគ្រួសារ និងសាធារណជន​ត្រូវយល់​ដឹង​ពីជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងជំងឺចិត្តកាយវិបល្លាសជាដើម។ ពិសេសគួរស្គាល់អំពីមន្ទីពេទ្យផ្លូវចិត្ត និងឧស្សាហ៍ពិនិត្យសុខភាពផ្លូវចិត្តដូចគ្នានឹងសុខភាពផ្លូវកាយ។

យោងតាមការចេញផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមនុស្សជាង ៧សែនបានសម្លាប់ខ្លួនហើយមានមនុស្សជាច្រើនទៀតប៉ុនប៉ងធ្វើអត្តឃាត។ រាល់ការធ្វើអត្តឃាតជាសោកនាដកម្មដែលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ នៅក្នុងឆ្នាំ២០១៩ ការធ្វើអត្តឃាតក្លាយជាមូលហេតុចម្បងទីបួននៃការស្លាប់ក្នុងចំណោមមនុស្សអាយុ ១៥-២៩ឆ្នាំទូទាំងពិភពលោក។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...