អភិវឌ្ឍគំនិតវិជ្ជមានជួយឱ្យបុគ្គលគ្រប់គ្រងស្ថានភាពផ្លូវចិត្តរឹងមាំ

“គ្មាននរណាអាចគិតពីយើង ជាងយើងគិតពីខ្លួនឯងនោះទេ ! រីឯសុខភាពផ្លូវចិត្តរបស់យើងម្នាក់ៗក៏ដូច្នេះដែរ ព្រោះគ្មាននរណាម្នាក់អាចជួយឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អប្រសើរជាងយើងខ្លួនឯងឡើយ” ។ នេះជាពុំនោលមួយបង្ហាញពីសារៈសំខាន់ នៃសុខភាពផ្លូវចិត្ត កើតចេញពីការគ្រប់គ្រងចិត្តខ្លួនឯងបានត្រឹមត្រូវ ។ តាមការចុះផ្សាយរបស់ weforum បានបង្ហាញបន្តថា ការអភិវឌ្ឍន៍គំនិតវិជ្ជមានជាប្រចាំជួយឱ្យបុគ្គលគ្រប់គ្រងស្ថានភាពផ្លូវចិត្តរឹងមាំ ។

១. បង្កើតគំនិតវិជ្ជមាន ៖ វាអាចជារឿងងាយស្រួល ប្រសិនបើគ្រាន់តែនិយាយថា “គិតវិជ្ជមាន” តែវាអាចជារឿងលំបាកនៅពេលអនុវត្តគំនិតវិជ្ជមានទាំងនោះ ។ ការបង្កើតគំនិតវិជ្ជមានអាចជួយឱ្យមនុស្សមើលវិជ្ជមានគ្រប់ទិដ្ឋភាពដែលខ្លួនបានជួប ។ គុណសម្បត្តិនៃការបង្កើតគំនិតវិជ្ជមានធ្វើឱ្យមនុស្សមើលឃើញឧបសគ្គតិចបំផុត ហើយពេលខ្លះអាចចាត់ទុកឧបសគ្គជាឱកាសសម្រាប់ខ្លួនទៅវិញ ។ ការបង្កើតគំនិតវិជ្ជមានជួយដល់សុខុមាលភាពផ្លូវចិត្តយ៉ាងខ្លាំង ។   

២. ស្គាល់ពីសមត្ថភាពផ្ទាល់ខ្លួន ៖ ស្គាល់ច្បាស់ពីខ្លួនឯងនឹងជួយឱ្យបុគ្គលរៀបចំដំណើរការគិតរបស់ខ្លួនស្របតាមលំដាប់លំដោយ មានន័យថា ខ្លួនឯងដឹងច្បាស់ពីសមត្ថភាពផ្ទាល់ខ្លួន ព្រមទាំងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ។ បុគ្គលស្គាល់ច្បាស់ពីខ្លួនឯងនឹងឱ្យសុខភាពផ្លូវចិត្តមានថាមពលផ្លូវចិត្តជានិច្ច ។

៣. ជីវិតមានគោលដៅជីវិតច្បាស់លាស់ ៖ គោលដៅជីវិតសំខាន់ខ្លាំងណាស់សម្រាប់យុវជន ។ ដើម្បីសម្រេចគោលដៅអ្វីមួយ មិនមែនជារឿងងាយស្រួលឡើយ ហើយពេលខ្លះទម្រាំសម្រេចគោលដៅ មនុស្សអាចនឹងជួបរឿងស្មុគស្មាញជាច្រើនក្នុងដំណើរជីវិត ។

គោលដៅរបស់មនុស្សម្នាក់ៗអាចមានគោលដៅរយៈពេលខ្លី និងគោលដៅរយៈពេលវែង ។ កាលៈទេសៈខ្លះ តាមរយៈរឿងរ៉ាវស្មុគស្មាញ អាចធ្វើឱ្យមនុស្សវង្វេងគោលដៅ ហើយសុខភាពផ្លូវចិត្តក៏ចុះថយជាលំដាប់ ។ ដូច្នេះការកំណត់គោលដៅច្បាស់លាស់នឹងជួយដល់សុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងមិនព្រមបោះបង់បំណងប្រាថ្នារបស់ខ្លួន ។

៤. ក្លាហានសុំជំនួយគំនិតអ្នកដទៃ ៖ កុំមានចិត្តរារែកឱ្យសោះ ប្រសិនបើមានបំណងសុំជំនួយពីអ្នកដទៃ រាល់ពេលដែលអ្នកមានបញ្ហា ឬត្រូវការជំនួយគាំទ្រការសម្រេចចិត្ត ។ ការសុំជំនួយពីអ្នកដទៃជារឿងល្អបំផុត ខណៈសម្ពាធផ្លូវចិត្ត ឬដោះស្រាយបញ្ហាអ្វីមួយមិនចេញ ។

សម្ពាធផ្លូវចិត្តនឹងធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ (ស្ត្រេស) ព្រមទាំងអាចបង្កើតឱ្យមានជំងឺផ្លូវចិត្ត ។ សុំជំនួយ គឺសុំគំនិតពីអ្នកដទៃមកបូកផ្សំនិងគំនិតផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហា មិនមែនមានន័យថា អ្នកជាមនុស្សអន់ថយប្រាជ្ញាស្មារតីឡើយ ។ 

ជារួមមកវិញ សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ មានតែបុគ្គលខ្លួនឯងផ្ទាល់តែប៉ុណ្ណោះអាចគ្រប់គ្រង អ្នកដឹកនាំ និងដោះស្រាយ ។ បើទោះបីអ្នកជំនាញសុខភាពផ្លូវចិត្តក៏អះអាងដែរថា ការផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្តគ្រាន់តែជាការស្តាប់ និងផ្តល់ដំណោះស្រាយសមស្របសម្រាប់បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់បំផុតគឺបុគ្គលខ្លួនឯងទទួលស្គាល់បញ្ហារបស់ខ្លួន ព្រមទាំងដោះស្រាយបញ្ហាអ្វីមួយទៅតាមដំណាក់កាលនីមួយៗ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...