វេជ្ជបណ្ឌិត គឹម រ័ត្ននា៖ ស្រ្តីដែលទទួលបានការអប់រំច្រើនជំរុញឱ្យអត្រាមានផ្ទៃពោះនៅវ័យក្មេងអាចកាត់បន្ថយ

ភ្នំពេញ – ស្រ្តីមានផ្ទៃពោះនៅវ័យក្មេង នៅតែជាបញ្ហាប្រឈមនៅឡើយ ដោយ​បើ​ប្រៀបធៀបទៅនឹងការអង្កេតឆ្នាំ២០១៤ ឃើញថា មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ មានន័យថាស្រ្តីវ័យក្មេងមានផ្ទៃពោះពី១៥ ទៅ១៦ ឆ្នាំបានថយចុះពី១២ភាគរយ ទៅ៩ភាគរយ ដែលវានៅតែជាភាគរយខ្ពស់ ។ នេះជា​ការ​លើក​ឡើងរបស់​លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារមាតា និង​ទារក នៃក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា ពាក់ព័ន្ធនឹងការមានផ្ទៃពោះនៅវ័យក្មេង ក៏ទាក់ទងទៅនឹងការអប់រំដែរ ដោយថា ក្មេងវ័យជំទង់ដែលមានការសិក្សា គឺមានផ្ទៃពោះរហូតទៅដល់៣២ភាគរយ ក្នុងនោះនៅបឋមសិក្សាមាន១៤ភាគរយ  ចំណែកអនុវិទ្យាល័យមាន០៥ភាគរយ។ នេះបង្ហាញឱ្យឃើញថា បញ្ហាការមានផ្ទៃពោះនៅវ័យក្មេង ពាក់ព័ន្ធនឹងការសិក្សា ដោយ​បើគាត់ទទួលបានឱកាសសិក្សាបានខ្ពស់ នោះអត្រានៃការមានផ្ទៃពោះក៏នឹងត្រូវបានកាត់បន្ថយដូចគ្នា។

ពាក់ព័ន្ធនឹងការមិនបំពេញនូវតម្រូវការមធ្យោបាយពន្យារកំណើត លោកស្រីវេជ្ជបណ្ឌិតមើលឃើញថា មានកាវិវឌ្ឍន៍តិចតួច ដោយ​មិនទាន់ឆ្លើយតបនឹងតម្រូវការពន្យារកំណើត ដែលជាកត្តានាំឱ្យពួក​គាត់មានបញ្ហា មានផ្ទៃពោះទាំងដែលខ្លួនទាន់មិនចង់បាន។

លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា

“គន្លឹះសម្រាប់បញ្ហាសុខភាពបន្តពូជរបស់យុវវ័យ អ្វីដែលត្រូវផ្តោតសំខាន់គឺ ការផ្តល់ប្រឹក្សាទាក់ទងនឹងបញ្ហាសុខភាព ទៅដល់ស្រ្តីក៏ដូចជាបុរស អំពីការប្រើប្រាស់សេវាពន្យារកំណើត ដូចជាពិនិត្យសុខភាពពាក់ព័ន្ធនឹងជំងឺឆ្លង ឬកាមរោគផ្សេងៗ”

លោកស្រីវេជ្ជបណ្ឌិតបន្តថា ប្រសិនបើយុវវ័យមិនមានសុខភាពល្អទេ នោះពួកគាត់អាចបន្តមេរោគទាំងនោះ ឬអាចចម្លងមេរោគទាំងនោះ ទៅកាន់កូនរបស់គាត់ ហើយមានទារក ឬកុមារដែលប្រឈមនឹងការឆ្លងរោគកាន់តែមានការកើនឡើង។ ដូច្នេះ ការអប់រំ ការផ្តល់ការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សាដល់យុវវ័យ ជាចំណុច​សំខាន់ដើម្បីឱ្យពួកគាត់យល់ដឹង ចេះថែទាំខ្លួន តាំងតែពីគាត់មិនទាន់មានគ្រួសារ។

លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា សង្កត់ថា ចំណុចសំខាន់មួយទៀត គឺត្រូវបំប៉ន និងពង្រឹងគុណភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងសុខភាពយុវវ័យ ដែលហៅថាយុវវ័យមេត្រី ដោយផ្តោតទៅលើក្រុមងាយរងគ្រោះ និងស្រ្តីដែលមិនទទួលបានការសិក្សា ដោយពួកគាត់ប្រឈមនឹងការមានផ្ទៃពោះនៅវ័យក្មេង ដែលការមានផ្ទៃពោះរបស់ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។