ភ្នំពេញ – ជំងឺខ្លាចសង្គម ឬហៅថាជំងឺចាញ់ច្រាបគេ ដែលភាសាអង់គ្លេសហៅថា Social Anxiety Disorder ឬ Social phobia ជាប្រភេទជំងឺថប់អារម្មណ៏ម្យ៉ាងបណ្តាលឱ្យអ្នកជំងឺខ្លាចបរិយាកាសសង្គម ខ្លាចមនុស្សគ្រប់គ្នាសម្លឹងមើលមកខ្លួន ឬរិះគន់ចំពោះសកម្មភាពអ្វីមួយ ។ ផលអាក្រក់នៃជំងឺនេះ ធ្វើឱ្យមនុស្សបាត់បង់ឱកាសបញ្ចេញសមត្ថភាព ឬទេពកោសល្យផ្ទាល់ខ្លួន និងមិនអាចចូលចំណោមជាមួយអ្នកដទៃដោយចុះសម្រុង ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសសុខភាព នៃអង្គការ TPO កម្ពុជា មានប្រសាសន៍ថា ជំងឺចាញ់ច្រាបគេនេះ អ្នកជំងឺមានអាការៈភ័យខ្លាចយ៉ាងខ្លាំងមិនសមហេតុផល នៅពេលដែលអ្នកជំងឺចូលក្នុងចំណោមមនុស្សច្រើន ។ អ្នកជំងឺប្រភេទនេះ មានអារម្មណ៍មិនស្រណុកស្រួលនៅពេលចូលក្នុងចំណោមមនុស្ស និងមិនអាចនិយាយ ឬទំនាក់ទំនងជាមួយអ្នកដទៃបានឡើយ ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបន្តថា អ្នកជំងឺឆាប់មានអារម្មណ៍អៀនខ្មាស់គេ ភ័យខ្លាចខ្លួនឯងធ្វើអំពើអ្វីមួយដែលនាំឱ្យអាម៉ាស់ មានអារម្មណ៍ភ័យខ្លាចអ្នកដទៃវាយតំលៃខ្លួនមិនល្អ តែងតែគេចចេញពីក្នុងចំណោមមនុស្ស មិនសូវមានមិត្តភក្តិ ឬថែរក្សាមិត្តភាពឱ្យបានជាប់លាប់ ។
“អ្នកជំងឺតែងតែបែកញើស មុខក្រហមនៅពេលដែលមានមនុស្សដទៃនៅជុំវិញខ្លួនច្រើន មិនហ៊ានមើលមុខគេចំក្នុងពេលសន្ទនា ។ លើសពីនេះ អ្នកជំងឺតែងតែមានអាការៈចង្អោរចង់ក្អួត ឬចង់ទៅបន្ទប់ទឹកជាញឹកញាប់នៅពេលដែលគាត់ចូលក្នុងចំណោមមនុស្សច្រើន”
វេជ្ជបណ្ឌិត ឈឹម សុធារ៉ា
លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ប្រសិនបើអាការៈនេះនៅតែបន្តក្នុងរយៈពេលយូរ អ្នកជំងឺមិនចេញទៅក្រៅ សំងំនៅតែក្នុងផ្ទះ ឬក្នុងបន្ទប់ខ្លួនឯង និងមានការប៉ះពាល់ដល់ការបំពេញមុខងារប្រចាំថ្ងៃរបស់គាត់ ។ អ្នកជំងឺអាចមានអារម្មណ៍ឯកកោកាន់តែខ្លាំងរហូតដល់មានជំងឺធ្លាក់ទឹកចិត្តមកលាយឡំ ដែលឈានទៅរកការសម្លាប់ខ្លួន ។
សម្រាប់ដំបូន្មានរបស់លោកវេជ្ជបណ្ឌិត អ្នកមានអាការៈជំងឺខ្លាចសង្គម ឬហៅថាជំងឺចាញ់ច្រាបគេ (Social phobia) ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញសុខភាពផ្លូវចិត្តជាមធ្យោបាយល្អបំផុត ។ ការព្យាបាលតាមបែបចិត្តសាស្ត្រអាចជួយឱ្យអ្នកជំងឺបន្ថយ ឬគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ចំណែកការព្យាបាលដោយឱសថវិញ គួរតែជាជម្រើសបន្ទាប់នៅពេលដែលអ្នកជំងឺមានអាការៈធ្លាក់ទឹកចិត្ត ។

រហូតមកទល់ពេលនេះ នៅប្រទេសកម្ពុជា ជំងឺខ្លាចសង្គម ឬជំងឺចាញ់ច្រាបគេ មិនទាន់មានការស្រាវជ្រាវបញ្ជាក់ពីទិន្នន័យច្បាស់លាស់ ក៏ប៉ុន្តែវាអាចកើតមានលើប្រជាជនច្រើន ពិសេសអ្នកដែលឆ្លងកាត់សង្គ្រាមដែលអាចមានឥទ្ធិពលបន្តដល់យុវជន ។ នៅសហរដ្ឋអាមេរិក ប្រជាជនប្រមាណជិត ១៥លាននាក់ ឬប្រាំពីរភាគរយនៃមនុស្សពេញវ័យ មានជំងឺថប់បារម្ភសង្គម ។ រោគសញ្ញាដំបូងនៃជំងឺនេះអាចសម្គាល់ចាប់ពីកុមារភាព និងវ័យជំទង់ ។ នេះបើតាមការសិក្សារបស់ The Anxiety and Depression Association of America (ADAA) ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































