៨ចំណុចកសាងវិន័យផ្ទាល់ខ្លួនដើម្បីសម្រេចគោលដៅសម្រាប់ឆ្នាំ២០២៤

មនុស្សភាគច្រើន បានកំណត់គោលដៅរបស់ខ្លួនដែលចង់សម្រេចបានក្នុងមួយឆ្នាំៗ ។ ប៉ុន្តែមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីគោលដៅខ្លះអាចសម្រេចបាន ហើយគោលដៅខ្លះទៀតសម្រេចមិនបាន? ដូច្នេះ សូមក្រឡេកមើលទៅក្រោយវិញថា​ ការកំណត់គោលដៅទាំងនោះមានវិន័យផ្ទាល់ខ្លួនត្រឹមត្រូវដែរ ឬទេ?

ការកសាងវិន័យផ្ទាល់ខ្លួន ជាដំណើរការដ៏សំខាន់មួយដើម្បីសម្រេចគោលដៅ ហើយត្រូវការពេលវេលា និងការខិតខំប្រឹងប្រែង ប៉ុន្តែវាពិតជាអាចសម្រេចបាននៅឆ្នាំ២០២៤ ដោយអ្នកអាចចាប់ផ្ដើមអនុវត្តតាមគន្លឹះមួយចំនួនខាងក្រោម៖

ចាប់ផ្ដើមធ្វើកិច្ចការតូចៗឱ្យទៅជាទម្លាប់

១. ចាប់ផ្តើមដោយចេតនា មិនមែនលេស ៖ ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកពីលេស និងភាពមិនច្បាស់លាស់ទៅជាចេតនាច្បាស់លាស់។ កំណត់អត្ថន័យនៃ “វិន័យ” សម្រាប់ខ្លួនអ្នក ដូចជា ទម្លាប់ហាត់ប្រាណ បញ្ចប់កិច្ចការទាន់ពេល ឬរៀនជំនាញថ្មី។ ភាពច្បាស់លាស់នេះ នឹងជំរុញទឹកចិត្តរបស់អ្នកឱ្យសម្រេចបានព្រោះខ្លួនអ្នកមានវិន័យ។

២. កំណត់គោលដៅវៃឆ្លាត (SMART) ៖ ធ្វើឱ្យគោលដៅរបស់អ្នកជាក់លាក់ (Specific) វាស់វែងបាន (Measurable), សម្រេចបាន (Achievable) ពាក់ព័ន្ធ (Relevant) និងកំណត់ពេលវេលា (Time-bound) ។ ឧទាហរណ៍ ជំនួសឱ្យ “ចង់ទទួលបានសុខភាពល្អ” ដោយមានបំណង “ធ្វើលំហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ៣០នាទី” ។ នោះភាពជាក់លាក់ធ្វើឱ្យអ្នកផ្តោតអារម្មណ៍ និងជំរុញទឹកចិត្ត។

៣. បង្កើតទម្លាប់តូចតាច និងជាប់លាប់ ៖ កុំដាក់សម្ពាធខ្លួនអ្នកជាមួយនឹងការផ្លាស់ប្តូរធំ។ ចាប់ផ្តើមកិច្ចការតូចៗ ដូចជា កំណត់ពេល ១០នាទីផ្តោតការងារដំបូងនៅពេលព្រឹក ។ ភាពស៊ីសង្វាក់គ្នា គឺជាគន្លឹះធ្វើឱ្យមានទម្លាប់ សូម្បីតែសកម្មភាពប្រចាំថ្ងៃ ។

៤. បង្កើតបរិយាកាសគាំទ្រ ៖ រៀបចំកន្លែងធ្វើការរបស់អ្នក ដើម្បីកាត់បន្ថយការរំខាន។ រៀបចំកាលវិភាគសកម្មភាពប្រចាំថ្ងៃរបស់អ្នក និងបំបែកជាយុទ្ធសាស្រ្ត។ ប្រាប់មិត្តភក្តិ និងក្រុមគ្រួសារដែលគាំទ្រអំពីគោលដៅរបស់អ្នក ហើយសុំការលើកទឹកចិត្តពីពួកគាត់បន្ថែម។

ស្វែករកអ្នកជួយបំផុសគំនិត និងការគាំទ្របន្ថែម

៥. ចាប់យកអំណាច នៃទម្លាប់ ៖ បង្កើតទម្លាប់សម្រាប់កិច្ចការសំខាន់ៗ ដូចជា ការធ្វើលំហាត់ប្រាណ ឬធ្វើការលើគម្រោង កាត់បន្ថយភាពអស់កម្លាំងក្នុងការសម្រេចចិត្ត និងធ្វើឱ្យមានវិន័យដោយស្វ័យប្រវត្តិ។ អ្នក​នឹង​ឃើញ​ថា ​ខ្លួន​អ្នក​ធ្វើ​រឿង​ត្រឹម​ត្រូវ​ដោយ​មិន​ចាំបាច់ប្រឹងប្រែងខ្លាំងដូចមុន។

៦. តាមដានភាពរីកចម្រើន និងអបអរសមិទ្ធផលល្អ ៖ ប្រើកម្មវិធីតាមដាន ឬកំណត់ហេតុ ដើម្បីកត់ត្រាដំណើរការរបស់អ្នក។ ការទទួលស្គាល់សមិទ្ធិផលរបស់អ្នក ទោះបីជាតូចប៉ុណ្ណាក៏ដោយ ធ្វើឱ្យអ្នកមានការលើកទឹកចិត្ត និងពង្រឹងអាកប្បកិរិយាវិជ្ជមាន។

៧. អនុវត្តការគិត និងការស្រឡាញ់ខ្លួនឯង ៖ ទទួលស្គាល់ថា ការដកថយ គឺជាផ្នែកមួយនៃដំណើរការ។ ចូរ​មាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​អ្នក​នៅ​ពេល​ដែល​អ្នកបរាជ័យ ត្រូវរៀន​ពី​វា ហើយ​វិល​មក​រកកន្លែងដើម​វិញ។ អនុវត្តរបៀបគិតដូចជា ការធ្វើសមាធិ អាចជួយគ្រប់គ្រងចំណង់ និងការរំខាន។

៨. ស្វែងរកការបំផុសគំនិត និងការគាំទ្រ ៖ អានសៀវភៅ ឬអត្ថបទអំពីវិន័យ ស្វែងរកមិត្តភក្ដិដែលមានទំនួលខុសត្រូវ ឬចូលរួមសហគមន៍អនឡាញដែលមានគោលដៅស្រដៀងគ្នា។ ការចែករំលែកការធ្វើដំណើររបស់អ្នកជាមួយអ្នកដទៃអាចផ្តល់នូវការលើកទឹកចិត្ត និងការណែនាំដ៏មានតម្លៃ។

គួរបញ្ជាក់ជូនថា វិន័យគឺជាដំណើរការ មិនមែនជាគោលដៅទេ ព្រោះវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែង ប៉ុន្តែរង្វាន់ដែលទទួលបាន គឺមានតម្លៃខ្ពស់។ អត់ធ្មត់! អបអរការរីកចម្រើនរបស់អ្នក ហើយបន្តដំណើរទៅមុខទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......