ទម្លាប់រស់នៅទាំង៨របស់មនុស្សរីករាយ

ការរស់នៅដោយមានសេចក្ដីសុខសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាគោលបំណងដ៏ធំបំផុតរ​បស់មនុស្សគ្រប់គ្នា។ យោងតាមការស្រាវជ្រាវរបស់ APA PsycNet បានបង្ហាញថា ភាពរីករាយរបស់មនុស្សគឺផ្អែកលើកត្តាបីរួមមាន វត្តមាននៃអារម្មណ៍វិជ្ជមាន អវត្តមាននៃអារម្មណ៍អវិជ្ជមាន និងការពេញចិត្តចំពោះជីវិត។

ខាងក្រោមនេះ គឺជាទម្លាប់ទាំង ៨ដែលជួយពង្រឹងមូលដ្ឋានគ្រឹះនៃភាពរីករាយទាំងបីដែលមនុស្សរីករាយតែងតែអនុវត្ត៖

. ពេញចិត្តនឹងសមិទ្ធផលតូចៗ ៖ អ្នក​ប្រហែលជាគិតថា លុយជាប្រភពនៃសុភមង្គល ហើយការមានប្រាក់រាប់លានដុល្លារក្នុងកុងធនាគារនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវរបស់ NYSSCPA បានបង្ហាញថា មនុស្សដែលមានលុយច្រើន គឺមិនសូវសប្បាយចិត្តនោះទេ។ ប៉ុន្តែការពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាន រីករាយនឹងសមិទ្ធផលតូចៗដែលខ្លួនបានសម្រេច និងអារម្មណ៍វិជ្ជមានទៅវិញទេ ដែលជាប្រភពនៃភាពរីករាយ។

. មានគោលបំណងក្នុងជីវិត៖ យោងតាមការស្រាវជ្រាវបង្ហាញថា ការបង្កើតគោលបំណងក្នុងជីវិតមានឥទ្ធិពលខ្លាំងទៅលើសុភមង្គល និងសុខុមាលភាពរបស់យើង។ លោកវេជ្ជបណ្ឌិត Steven Stosny ជាអ្នកនិពន្ធ និងចិត្តវិទូ បានលើកឡើងថា “ការដឹងគោលដៅ និងអត្ថន័យនៃជីវិតដែលខ្លួនឯងចង់បាន គឺជាមូលហេតុចម្បងដែលជំរុញឱ្យអ្នកក្រោកនាពេលព្រឹកដោយរីករាយ។ ប៉ុន្តែប្រសិនបើអ្នកមិនដឹងពីគោលបំណង និងវិធីបង្កើតអត្ថន័យសម្រាប់ជីវិតខ្លួនឯងទេ អ្នកនឹងមិនអាចរស់ដោយរីករាយឡើយ។”

. កាត់បន្ថយការគិត និងអារម្មណ៍អវិជ្ជមាន៖ ដំណើរជីវិតជៀសមិនផុតពីបញ្ហា និងភាពតានតឹងនោះទេ។ ប្រសិនបើអ្នកព្យាយាមធ្វើជាមនុស្សរីករាយគ្រប់ពេល អ្នកអាចក្លាយជាមនុស្សវិជ្ជមានតុកសិក (Toxic positivity)ទៅវិញ។ ជំនួសឱ្យភាពរីករាយក្លែងក្លាយ អ្នកគួរទទួលស្គាល់ការពិត និងបើកចិត្តប្រឈមមុខនឹងបញ្ហា។ លើសពីនេះអ្នកអាចធ្វើសកម្មភាពណាមួយដែលអាចកាត់បន្ថយភាពតានតឹង ដូចជាហាត់ប្រាណ ឬសរសេរកំណត់ហេតុជាដើម។ នៅពេលដែលអ្នកអាចរកវិធីកាត់បន្ថយភាពតានតឹង សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តក៏ប្រសើរឡើងផងដែរ។

. ថែសុខភាពរាងកាយ៖ រលកអារម្មណ៍ និងសុខុមាលភាពរបស់មនុស្ស គឺមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយ។ កាលណាយើងមានសុខភាពល្អ អារម្មណ៍ល្អដូចគ្នា ម្ល៉ោះហើយ បានជាយើងត្រូវមានរបបអាហារត្រឹមត្រូវ គេងគ្រប់គ្រង និងហាត់ប្រាណជាប្រចាំ។ ជាទូទៅ មនុស្សដែលមានភាពរីករាយជាមនុស្សមានសកម្មភាពជាប្រចាំ ជាមួយគ្នានេះភាពសកម្មគឺជាឱសថដ៏ស័ក្តិសិទ្ធិដែលអាចកាត់បន្ថយភាពតានតឹង និងបញ្ហាថប់បារម្ភ។

. រស់នៅក្នុងបច្ចុប្បន្នភាព៖ មនុស្សរីករាយ ជាបុគ្គលដែលផ្តោតក្នុងការរស់នៅក្នុងពេលបច្ចុប្បន្ន។ មិនថា គេបានឆ្លងកាត់រឿងអ្វី ឬអាចប្រឈមមុខនឹងបញ្ហាធំប៉ុនណានាពេលអនាគតនោះទេ គេនៅតែមានគោលជំហរមួយជាក់លាក់ជានិច្ច ដោយតាំងចិត្តថា ត្រូវតែបំពេញភារកិច្ចក្នុងពេលបច្ចុប្បន្នឱ្យបានល្អបំផុត។ មែនទែនទៅ អារម្មណ៍អវិជ្ជមាន ច្រើនតែកើតឡើងដោយសារការគិតពីអតីតកាលដែលយើងធ្លាប់ឆ្លងកាត់ និងអនាគតដែលមិនទាន់កើតឡើង។

. មិនដែលប្រៀបធៀប៖ ការប្រកួតប្រជែងគឺជាកម្លាំងជំរុញដែលនាំឱ្យមានភាពរីកចម្រើន ប៉ុន្តែការប្រៀបធៀបសមត្ថភាពខ្លួនឯងនឹងអ្នកដទៃគឺជាប្រភពនៃសេចក្ដីទុក្ខ។ ព្រោះថា នៅក្នុងពិភពលោកនេះ តែងតែមានមនុស្សដែលពូកែ ស្អាត និងឆ្លាតជាងយើងជានិច្ច។ ម្យ៉ាងវិញទៀត ការប្រៀបធៀបក៏ជាប្រភពដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តពោះខ្លួនឯងផងដែរ។ ហេតុផងនេះ ទើបនាំឱ្យមនុស្សរីករាយមិនដែលប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់។ ម្យ៉ាងគេយល់ច្បាស់អំពីផ្លូវជីវិតដែលគេត្រូវដើរ និងផ្តោតលើការអភិវឌ្ឍខ្លួនជានិច្ច។

. ផ្ដោតលើអ្វីដែលគេអាចគ្រប់គ្រង៖ មនុស្សរីករាយយល់ច្បាស់ពីដំណើរជីវិត គេដឹងថា មានរឿងជាច្រើនដែលគេមិនអាចបញ្ឈប់ដំណើររបស់វាបាន។ ម្យ៉ាងវិញទៀតគេដឹងថា ក្នុងដំណើរជីវិត គឺមិនអាចមិនជួបឧបសគ្គនោះទេ ហេតុនេះការទទួលស្គាល់ការពិត និងផ្ដោតតែលើអ្វីដែលខ្លួនឯងគ្រប់គ្រងបាន គឺជាមធ្យោបាយដែលល្អបំផុត ដើម្បីបង្កើតសេចក្ដីសុខសម្រាប់ខ្លួនឯង។

. ចេះជួយយកអាសារអ្នកដទៃ៖ “ការផ្ដល់ឱ្យគឺជាការទទួល” មានន័យថា នៅពេលដែលយើងផ្ដល់អ្វីមួយ ឬជួយយកអាសារអ្នកដទៃ យើងនឹងទទួលបានកាដូពិសេសត្រឡប់មកវិញ ហើយកាដូនោះគឺភាពរីករាយ និងសេចក្ដីសុខផ្លូវចិត្ត។ ជាមួយគ្នា ភស្តុតាវិទ្យាសាស្ត្រក៏បានបង្ហាញផងដែរថា នៅពេលដែលយើងជួយអ្នកដទៃដោយស្មោះចេញពីចិត្ត វានឹងជំរុញឱ្យមានការផ្លាស់ប្ដូរសរីរវិទ្យាក្នុងខួរក្បាលរបស់យើង ដែលមានទំនាក់ទំនងទៅនឹងសេចក្ដីសុខផ្លូវចិត្ត។ យោងតាមហេតុផលនេះហើយ បានជាយើងតែងតែឃើញមនុស្សរីករាយ ចូលចិត្តជួយយកអាសារអ្នកដទៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...