៧វិធី អាចជួយ​ឱ្យ​យើងមានគំនិតច្នៃប្រតិដ្ឋនៅក្នុងការសិក្សា ឬការងារ

ការស្វែងរកគំនិតច្នៃប្រតិដ្ឋ ឬគំនិតថ្មីៗ គឺជាផ្នែកមួយដ៏សំខាន់របស់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺយុវជន។ ការបង្កើតគំនិតថ្មី នឹងជំរុញឱ្យមនុស្សពង្រឹងការគិត ឬគំនិតច្នៃប្រតិដ្ឋនៅក្នុងការងារ ឬការសិក្សារបស់ខ្លួន។ លោក អេដវ៉ាដ ដឺបូ ណូ (Edward De Bono) អ្នកចិត្តសាស្រ្ត អ្នកនិពន្ធសៀវភៅ អ្នកទស្សនវិទូ និងជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត បានបង្ហាញវិធី៧ចំណុច ដែល​អាចឱ្យយើងមានគំនិតថ្មីៗ។

១. បង្កើតជម្រើសថ្មី៖ ដើម្បី​មានគំនិតទៅរកដោះស្រាយលើបញ្ហាផ្សេងៗបាន ជាដំបូងអ្នកត្រូវរកមើលផ្លូវជ្រើសរើសឱ្យបានច្រើនសិន។ នៅពេលដែលអ្នកអាចគិតនូវជម្រើសថ្មីៗ វានឹងបើកផ្លូវឱ្យអ្នកនឹកឃើញគំនិតច្នៃប្រតិដ្ឋបានកាន់តែច្រើនផងដែរ។ 

២. ផ្ដោតការគិតឱ្យបានច្រើនផ្លូវ៖ ការគិតអំពីរឿងអ្វីមួយ គួរតែមានផ្លូវជ្រើសរើសច្រើន ដើម្បីអ្នកបានពិនិត្យមើលថា តើផ្លូវណាដែលអាចផ្ដល់ប្រយោជន៍បានច្រើនបំផុត? ហើយជាញឹកញាប់បំផុត គឺជម្រើសចុងក្រោយនោះឯង។

៣. វិធីប្រៀបធៀប ៖ យើង​គួរ​ពិចារណាទៅលើស្ថានការណ៍នីមួយៗថា វាមានអ្វីដែលដូចគ្នា។ យើងអាច​ប្រៀបធៀបខ្លួនឯង ជាមួយនឹងខ្លួនឯង ដើម្បីពង្រឹងគំនិត សមត្ថភាពខ្លួនបន្ថែមទៀត ដែលវាក៏​ជាផ្នែកមួយឱ្យអ្នកមានគំនិតថ្មីផងដែរ។

៤. វិធីគិតបែបផ្ទុយគ្នា ៖ ការគិតពីរឿងអ្វីមួយដោយសម្លឹងមើលទៅផ្លូវផ្ទុយគ្នា ដើម្បីឱ្យអ្នកបានមើលឃើញផ្លូវថ្មីៗ គំនិតថ្មី ដែលអ្នកពុំធ្លាប់ដែលគិតមកពីមុន។ ការគិតផ្ទុយនេះមិនមែនមានន័យថា អ្នកគិតខុសពីគេនោះទេ ប៉ុន្តែធ្វើឱ្យមានគំនិតថ្មីមួយទៀតដែលខុសប្លែកពីគេ។

៥. រិះរកគំនិតដែលមានលក្ខណៈលេចធ្លោជាងគេ ៖ ហ្វឹកហាត់ច្បិចយកចំណុចសំខាន់ៗពេលគេកំពុងសន្ទនា ឬ​គេលើកមកនិយាយនៅក្នុងអត្ថបទផ្សេងៗ ឬពីក្នុងសៀវភៅអានជាដើម ដើម្បីរកចំណុចណាដែលជាខ្លឹមសារសំខាន់បំផុត។

៦. ប្រមូលផ្ដុំគំនិត ៖ ការប្រមូលផ្ដុំគំនិត គឺជាការផ្លាស់ប្ដូរមតិរបស់សមាជិកក្នុងក្រុម ដោយបើកឱកាសឱ្យសមាជិកបានបញ្ចេញមតិយោបល់របស់ខ្លួនឱ្យ​អស់ ទៅលើរឿងអ្វីមួយ ដើម្បីឱ្យបានគំនិតច្រើន យោបល់ច្រើនយ៉ាងសម្បូរបែប ដែលជាការបើកផ្លូវឱ្យកើតមានគំនិតថ្មីៗ នាំយកទៅឆ្លាក់ច្នៃបន្ថែមបាន ល្អជាជាងអ្នកអង្គុយសញ្ជឹងប្រឹងគិតតែម្នាក់ឯង។

៧. កុំប្រញាប់សម្រេចចិត្តថាត្រូវទទួលយក ឬបដិសេធលឿនពេក ៖ មតិយោបល់ខ្លះ អាចនឹងមើលពីដំបូងទៅហាក់ដូចជាមិនសូវទំនង តែអ្នកអាចសាកល្បងមកពិចារណាមើលថា តើវាអាចប្រើបាន ឬមិនបាន? ក្រោយពេលពិនិត្យគ្រប់ជ្រុងជ្រោយ គំនិតខ្លះដែលមើលទៅហាក់ដូចជាសាមញ្ញធម្មតា ឬមិនសូវទំនងពីដំបូងទី ពេលខ្លះ​វាអាចយកទៅប្រើបានល្អក្នុងផ្លូវណាមួយ ឬយកទៅពង្រឹកបានជាបន្តបន្ទាប់ទៀតផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...