៦គន្លឹះជួយអភិវឌ្ឍសមត្ថភាពការចងចាំ

មានហេតុផលជាច្រើនដែលបណ្តាលឱ្យការចងចាំរបស់យើងធ្លាក់ចុះ ដោយ​ពេលខ្លះអាចបណ្តាលមកពីធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ( ដូចជាកំពុងតែមើលក្មេង តែបែរជាប្រើប្រាស់ទូរស័ព្ទ ហើយគិតពីការងារ ឬគិតអំពីការដើរទិញសម្ភារៈនៅឯផ្សារ និងមានកិច្ចការជាច្រើនទៀត)។ បច្ចុប្បន្នមនុស្សជាច្រើនជួបបញ្ហានេះ រួមទាំងរបៀបនៃការរស់នៅមួយចំនួនមិនបានល្អផង ដូចជាគេងមិនគ្រប់គ្រាន់ រាងកាយមិនសូវបានធ្វើចលនា ដែលកត្តាទាំងអស់នេះហើយ នាំឱ្យការចងចាំត្រូវថយចុះ។

យោងតាមគេហទំព័រ Good Housekeeping បានប្រាប់គន្លឹះ៦ចំណុចដើម្បីជួយពង្រឹងទម្លាប់ប្រចាំថ្ងៃ និងជំរុញឱ្យមានការចងចាំប្រសើរជាងមុន៖

១. យកបរិយាកាសជុំវិញខ្លួនជាសញ្ញា ៖ អ្នកអាចនឹងជួបប្រទះបទពិសោធន៍មួយ ដោយពេលខ្លះដើរទៅរកអ្វីមួយ ហើយបែរជានៅសុខៗ ក៏មិនដឹងថាខ្លួនកំពុងតែងរកអ្វី។ ដូច្នេះត្រូវបង្កើតជាសំណួរគ្រាន់ជាសញ្ញាសម្គាល់អ្វីមួយ ( ឧទាហរណ៍ អ្នកបានដើរចុះមកចង្រ្កានបាយ ប៉ុន្តែភ្លេចខ្លួនថា មិនដឹងជាត្រូវមកពិសាទឹក ឬក៏ត្រូវមកពិសាតែ) ក្នុងករណីនេះ អ្នកត្រូវសួរខ្លួនឯងថា ហេតុអ្វីបានខ្ញុំមកទីនេះ តើខ្ញុំចង់បានអ្វី? សួរនេះ គឺដើម្បីជាការដាស់ស្មារតីឱ្យត្រឡប់មកវិញ។

២. ការយកចិត្តទុកដាក់ ៖ ការផ្តោតជាចំណុចសំខាន់មួយក្នុងការជំរុញបាននូវការចងចាំ ព្រោះខួរក្បាលមិនអាចចងចាំបានល្អនោះទេ បើអ្នកមិនតាំងចិត្តនៅក្នុងការចងចាំ។ ឧទាហរណ៍ថា ប្រសិនបើអ្នកទុកសោម៉ូតូ ឬសំបុត្រម៉ូតូ នៅលើតុ ឬក្នុងប្រអប់អ្វីមួយ រួចត្រូវបន្តសកម្មភាពនានាជាច្រើនទៀត កំឡុងពេលទុកត្រូវព្យាយាមនិយាយចេញមក ឬបង្កើតព្រឹត្តិការណ៍នោះឱ្យទៅជាការចងចាំ។

៣. សរសេរទុក ៖ តើអ្នកជាមនុស្សដែលចងចាំរឿងហេតុជាច្រើនតាមរយៈការសរសេរវាទុកមែនទេ? បើដូច្នោះ នេះហើយជាចំណែកដ៏មានសក្តានុពល ទោះបីជាអ្នកមានការចងចាំហាក់ប្រសើរហើយក្ដី ប៉ុន្តែការកត់ត្រាទុករាល់ព្រឹត្តិការណ៍សំខាន់ៗ ចាត់ទុកថាជាការបង្កើតការចងចាំបន្ថែមមួយផ្នែកទៀត។ នៅឆ្នាំ២០១៤ ការសិក្សាមួយបង្ហាញថា សិស្សនៅមហាវិទ្យាល័យដែលកត់ត្រាមេរៀនដោយដៃផ្ទាល់អាចរក្សាទិន្នន័យទុកក្នុងខួរក្បាលមានរយៈពេលវែងជាងអ្នកដែលសរសេរនៅក្នុងកុំព្យូទ័រ។

៤. បង្រៀនអ្វីដែលខ្លួនចេះទៅកាន់អ្នកដទៃ ៖ ជាធម្មតានៅពេលដែលយើងក្លាយជាតួអង្គដែលត្រូវបង្រៀនទៅកាន់អ្នកដទៃ គឺតែងតែ ដាក់ចិត្តដាក់កាយប្រឹងប្រែងទន្ទេញឱ្យចងចាំអ្វីមួយច្រើនជាងមុនទ្វេដង។ ដូច្នេះហើយនៅពេលដែលយើងមានឱកាសបង្រៀនអ្នកផ្សេង គឺយើងកំពុងតែពង្រឹង ឬចាក់បញ្ចូលព័ត៌មានបន្ថែមទៅកាន់ខួរក្បាលរបស់យើង។ ការបង្រៀនអាចធ្វើឡើងដោយសកម្មភាពសាមញ្ញៗ ដូចជា ប្រសិនបើអ្នកបានដឹងអំពីកម្មវិធីថ្មីៗក្នុងកម្មវិធីកុំព្យូទ័រ ឬបច្ចេកវិទ្យា គួរតែបង្រៀនវាទៅកាន់មិត្តរួមការងាររបស់អ្នក ព្រោះសកម្មភាពទាំងនោះវាជំរុញដល់ការចងចាំ។

៥. ប្រើប្រាស់រូបភាពភ្ជាប់ទៅនឹងប្រយោគណាមួយ ៖ ប្រសិនបើអ្នកត្រូវជួបជាមួយអតិថិជននៅម៉ោង២រសៀល ដោយបន្ថែមពីការសរសេរវាចុះនៅក្នុងតារាងណាមួយ អ្នកអាចប្រើប្រាស់រូបភាពដើម្បីជាការកំណត់សម្គាល់ដូចជារូបស្ទីកឃឺអង្គុយផឹកកាហ្វេ ដែលវិធីនេះវាជួយពង្រឹងការចងចាំបានមួយផ្នែកដែរ។ មានវិធីមួយទៀត ប្រសិនបើអ្នកព្យាយាមចងចាំឈ្មោះមនុស្ស ហើយពិបាកក្នុងការចាំ អ្នកអាចស្រមៃទៅដល់បរិយាកាសដែលស្គាល់គ្នាដំបូងៗ ឧទាហរណ៍ថា នៅក្នុងកម្មវិធីមួយ គាត់ពាក់វ៉ែនតា ហើយបន្ទាប់មកចាំភ្ជាប់ឈ្មោះគាត់ ធ្វើបែបនេះជំរុញឱ្យការចងចាំបានយូរ។

៦. ផ្គុំព័ត៌មាន ៖ ជាធម្មតាមានរឿងជាច្រើនប្រមូលផ្តុំក្នុងពេលតែមួយ ដូច្នេះត្រូវចាត់ថ្នាក់សាច់រឿងនីមួយៗឱ្យនៅក្នុងរង្វង់ជាផ្នែកៗ ។ ឧទាហរណ៍ថា អ្នកអាចព្យាយាមចងចាំលេខយ៉ាងងាយស្រួលតាមរយៈវិធីសាស្រ្តនៃការរៀបលេខ។ ជាដំបូងលេខមានសភាពបែបនេះ ( ៥ ៦ ៨ ៧ ២ ២ ) ដោយប្តូរទៅជា ( ៥៦ ៨៧ ៤២២ ) កាលដែលចាប់វាជាបន្តុំបែបនេះ វាធ្វើឱ្យងាយស្រួលក្នុងការចងចាំជាង ចំណែកឯរឿងដទៃទៀត គឺរៀបទៅតាមរបៀបនេះដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...