អ្នកចិត្តសាស្ត្រ បង្ហាញគន្លឹះ ៦ ដើម្បីជៀសផុតពីជំងឺបាក់ទឹកចិត្ត និងមានសុខភាពរឹងមាំ

ការថែទាំ ការផ្ដល់ក្ដីស្រឡាញ់ និងឱ្យតម្លៃខ្លួនឯង គឺជាកាតព្វកិច្ចរបស់យើងខ្លួនឯង ។ កាលណាសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ និងរឹងមាំ ជីវិតរបស់យើងក៏អាចល្អប្រសើរដែរ។ បើតាមលោក ប៊ុន លឹមហ៊ួរ អ្នកចិត្តសាស្រ្ត និងជាសមាជិកអ្នកចិត្តសាស្រ្ត អាមេរិក (APA Member,2024) បានចែករំលែកនូវ គន្លឹះ ៦ ដែលយើងអាចអនុវត្តបាន ដើម្បីមានសុខភាពល្អ រឹងមាំ និងជៀសផុតពីជំងឺបាក់ទឹកចិត្ត។

ទី១ សម្រាកឱ្យបានគ្រប់គ្រាន់ និងទៀងម៉ោង ដល់ម៉ោងសម្រាកចាំបាច់ត្រូវសម្រាក។ លោកបន្តថា កាលណាយើងគេងគេងគ្រប់គ្រាន់ យើងនឹងមានអារម្មណ៍ល្អ ធ្វើការបានល្អ ហើយផលិតភាពការងារក៏ល្អប្រសើរ។

លោក ប៊ុន លឹមហ៊ួរ អ្នកចិត្តសាស្រ្ត និងជាសមាជិកអ្នកចិត្តសាស្រ្ត អាមេរិក (APA Member,2024)។

ទី២ ការទទួលទានផ្លែឈើ ឬបន្លែ ឱ្យបានច្រើនជាងសាច់, យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងរបបអាហារអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែមទៀត ដើម្បីទទួលបានរបបអាហារ ដែលអាចជួយទ្រទ្រង់រាងកាយរបស់យើងបានសមស្រប។

ទី៣ លំហាត់ប្រាណ, ចំណុចនេះលោកលើកឡើងថា ចំពោះការធ្វើសកម្មភាព អាចជាការដើរក៏បាន ទៅក្លិបហាត់ប្រាណក៏បាន ធ្វើចលនាក៏បាន សម្មាធិ ឬហាត់យូហ្គាក៏បាន។ លោកបន្ដថា បើតាមការស្រាវជ្រាវជាច្រើនបង្ហាញថា ការធ្វើលំហាត់ប្រាណ ជួយឱ្យមនុស្សមានជំងឺធ្លាក់ទឹកចិត្តមានអារម្មណ៍ប្រសើរឡើង ហើយបើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ក៏បានលើកទឹកចិត្តឱ្យយើងដើរយ៉ាងតិចឱ្យបានកន្លះម៉ោងផងដែរ ក្នុងមួយថ្ងៃ។

ទី៤ ទទួលទានសារធាតុញៀន​ ឬគ្រឿងស្រវឹង ក្នុងកម្រិតទាប ឬក៏មិនទទួលទានតែម្ដងគឺរឹងតែល្អ។ “ប៉ុន្តែខ្ញុំជឿថា មានអ្នកមួយចំនួន មិនអាចមិនទទួលទាន តែម្ដងនោះទេ ប៉ុន្តែជាការលើកទឹកចិត្ត សូមទទួលទានគ្រឿងស្រវឹង ឬជក់បារីក្នុងកម្រិតទាបមែនទែន”។

ទី៥ ការសរសេរពាក្យពេចន៍ល្អៗ, ការសិក្សាក្នុងឆ្នាំ ២០១១ ក្នុងគេហទំព័រ Emotion រកឃើញថា សិស្សានុសិស្ស នឹងកាន់តែមានអារម្មណ៍ល្អ នៅពេលដែលពួកគេសរសេរអំពីចំណុចល្អៗ អារម្មណ៍ល្អ សេចក្ដីប្រាថ្នា ឬឧត្តមគតិល្អៗរយៈពេល ១៥នាទី រៀងរាល់មួយសប្ដាហ៍។ ចំណុចនេះ យើងទាំងអស់គ្នាក៏អាចអនុវត្តបានដូចគ្នាដែរ ជាពិសេស គឺក្មេងជំទង់ និងយុវវ័យ ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។

ទី៦ ចិត្តសប្បុរស ឬសេចក្ដីល្អ អ្នកជំនាញខាងលើមានប្រសាសន៍ថា ការបង្ហាញចិត្តសប្បុរស មនោសញ្ជេតនា និងសទ្ធាទៅកាន់អ្នកណាម្នាក់ ធ្វើឱ្យសុខុមាលភាពរបស់មនុស្សម្នាក់កាន់តែប្រសើរឡើង។ ជាក់ស្ដែង នៅឆ្នាំ ២០១០ ក្នុងនិទានុបវត្ត នៃចិត្តវិទ្យាសង្គម រកឃើញថា ការបង្ហាញទង្វើ ឬទឹកចិត្តសប្បុរសទៅកាន់អ្នកដទៃ ទោះតិចតួចក្ដី ធ្វើឱ្យប្រសើរឡើងនូវការពេញចិត្តក្នុងជីវិតរបស់យើង មានសុភមង្គល និងសប្បាយចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...