អនុវត្តតិចនិចចំនួន ៦ ដើម្បីគ្រប់គ្រងការចំណាយពេលជាមួយទូរស័ព្ទ ប្រកបដោយប្រសិទ្ធភាព

យោងតាមរបាយការណ៍ ចេញផ្សាយដោយ DATAREPORTAL បានឱ្យដឹងថា មនុស្សម្នាក់ចំណាយពេលជាមធ្យម ៧ម៉ោងក្នុងមួយថ្ងៃជាមួយអេក្រង់ ហើយតួលេខ អាចនឹងខ្ពស់ជាងនេះ ប្រសិនបើគេត្រូវធ្វើការនៅមុខកុំព្យូទ័រជាប្រចាំ។ លើសពីនេះ ភាគច្រើន នៃមនុស្សសម័យថ្មី ចំណាយពេលជាមួយឧបករណ៍​ឌីជីថលច្រើនលើសលុប រហូតដល់មានមនុស្សមួយចំនួន ញៀននឹងទូរស័ព្ទ ថេបប្លេត និងកុំព្យូទ័រ ដល់កម្រិតគ្រោះថ្នាក់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ WE Forum បានបង្ហាញពីទិចនិច ៦ ដើម្បីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍ឌីជីថល​ឱ្យមានប្រសិទ្ធភាព។

១. មិនយកឧបករណ៍ឌីជីថលតាមខ្លួនគ្រប់ពេល ៖ ការរក្សាទុកឧបករណ៍ផ្សេងៗនៅឆ្ងាយពីភ្នែក នៅពេលដែលអ្នកមិនត្រូវការប្រើវា ជាផ្នែកមួយធ្វើឱ្យអ្នកអាចផ្ដោតអារម្មណ៍ធ្វើកិច្ចការសំខាន់ៗបានល្អ។ ប្រសិនបើអាច អ្នកគួរតែកុំទុកក្បែរកន្លែងគេង ហើយប្រើនាឡិការោទិ៍ជំនួសឱ្យទូរស័ព្ទវិញ។ ការអនុវត្តទម្លាប់បែបនេះ នាំឱ្យអ្នកអាចគេងលក់ស្កប់ស្កល់ និងជៀសវាងការលេងទូរស័ព្ទរហូតដល់យប់ជ្រៅ។

២. កំណត់ពេលវេលាមើលអេក្រង់ឧបករណ៍ឌីជីថល ៖ ការមើលអេក្រង់គ្រឿងអេឡិចត្រូនិចយូរពេក អាចបណ្ដាលឱ្យអ្នកឈឺក្បាល និងគេងមិនស្កប់។ ដូច្នេះ អ្នកគួរកំណត់ពេលវេលាដ៏សមស្របមួយ សម្រាប់ចំណាយពេលជាមួយអេក្រង់ និងបច្ចេកវិទ្យាផ្សេងៗ។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងដោយខ្លួន​​ឯងបាន អ្នកអាចប្រើកម្មវិធីទូរស័ព្ទ (Mobile App) ផ្សេងៗ ដើម្បីជំនួយការគ្រប់គ្រងនេះ។

៣. បិទសំឡេង Notification ៖ យោងតាមការចេញផ្សាយរបស់ ACM DL DIGITAL LIBRARY បានបង្ហាញថា សំឡេងរំខានជាប្រចាំរបស់ Notification អាចបង្ករឱ្យមានភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះ មធ្យោបាយល្អបំផុត ដើម្បីថែសុខភាព និងបង្កើនការផ្ចង់អារម្មណ៍ អ្នកគួរបិទសំឡេងរំខានគ្រប់ប្រភេទ ខណៈពេលកំពុងធ្វើការ។

៤. ចំណាយពេលខ្លះផ្ដាច់ខ្លួនពីបណ្ដាញឌីជីថល ៖យោងតាមការសិក្សា បានបង្ហាញថា ការចំណាយជាមួយឧបករណ៍ និងបណ្ដាញឌីជីថល ច្រើនលើសលប់ មូលហេតុមួយ ដែលបណ្ដាលឱ្យមានជំងឺបាក់ទឹកចិត្ត និងវិបត្តិថប់បារម្ភ។ ដូច្នេះ ការចំណាយពេលខ្លះ ដើម្បីរស់នៅដោយមិនភ្ជាប់ខ្លួនទៅនឹងប្រព័ន្ធឌីជីថលពិតជាសំខាន់ណាស់។ ជំនួសឱ្យការប្រើឧបករណ៍អេឡិចត្រូនិចនៅពេលទំនេរ អ្នកអាចចំណាយពេលដើរហាត់ប្រាណ អានសៀវភៅ ជិះកង់ ឬធ្វើកិច្ចការផ្សេងៗដែលធ្វើឱ្យអ្នកមិននឹកដល់គ្រឿងអេក្រង់គ្រឿងអេឡិចត្រូនិច។

៥. បន្ថយពន្លឺអេក្រង់ ៖ ការចំណាយពេលច្រើនពេកសម្លឹងអេក្រង់ អាចធ្វើឱ្យឈឺភ្នែក និងប៉ះពាល់ដល់សុខភាពភ្នែក។ ដូច្នេះ អ្នកជំនាញលើកទឹកចិត្ត​ឱ្យអ្នកប្រើប្រាស់ ប្រើអេក្រង់ដែលមានទំហំជាជាងការប្រឹងសម្លឹងមើលអេក្រង់ដែលមានទំហំតូច។ ម្យ៉ាងទៀត ការបន្ថយពន្លឺពណ៌ខៀវលើអេក្រង់ ចំណែកមួយសំខាន់ ដើម្បីថែសុខភាពភ្នែក។

៦. ប្រើតែកម្មវិធីទូរស័ព្ទ (Mobile App) ដែលចាំបាច់ ៖ រៀបចំកម្មវិធីទូរស័ព្ទ កុំព្យូទ័រ និងថេប្លេតរបស់អ្នកឱ្យបានល្អ អ្នកនឹងអាចប្រើទូរស័ព្ទបានកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ អ្នកអាចលុបកម្មវិធីដែលមិនសំខាន់ចេញពីទូរស័ព្ទ ដើម្បីកាត់បន្ថយ Notification ដែលអាចបង្កជាសំឡេងរំខាន និងធ្វើឱ្យល្បឿនដំណើរការនៃម៉ាស៊ីនទូរស័ព្ទយឺត។ ការរៀបចំកម្មវិធីទូរស័ព្ទបានល្អ ជាចំណែកមួយ ធ្វើឱ្យអ្នកកាន់តែមានផលិតភាពការងារខ្ពស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...