គោលនយោបាយអប់រំថ្មី នឹង​ធ្វើការពង្រឹងគុណធម៌ សីលធម៌ និង​ឥរិយាបទ ចាប់ពីថ្នាក់មតេយ្យ រហូត​ដល់មធ្យមសិក្សា

លើក​ឡើង​នៅ​ក្នុង​ឱកាស​ជួបជុំជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា នៅ​ក្នុង​អាណត្តិទី៧នេះ រាជរដ្ឋាភិបាល​នឹង​ផ្តោត​លើ​ការ​ពង្រឹងគុណធម៌ សីលធម៌ ពីថ្នាក់មតេយ្យ រហូត​ដល់ថ្នាក់ទី១២ ដោយធ្វើ​យ៉ាងណាឱ្យ​ការ​អប់រំ​មិន​ត្រឹម​តែពង្រឹងមនុស្ស​ឱ្យ​ចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំជាមួយនឹងគុណធម៌ សីលធម៌ និង​ឥរិយាបទល្អ។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា អត្តចិតពិតជាសំខាន់ណាស់សម្រាប់ធនធាន​មនុស្ស​យើង ដូច្នេះត្រូវ​រៀបចំបណ្តុះគុណធម៌ សីលធម៌ ផ្នត់គំនិត ដល់យុវជន ចាប់តាំងពីក្មេងមក។

ខ្ញុំ​បាន​ឱ្យ​ក្រសួងអប់រំ​បញ្ចូល​កម្មវិធីមួយ​ចំនួន​ដើម្បីបំផុស ដូចជា​ការ​ស្ម័គ្រចិត្ត​ជួយ​សហគមន៍, ការជួយ​យកអាសារគ្នា… សមត្ថភាពចំណេះដឹងយើងត្រូវគិតហើយ ប៉ុន្តែបើមានសមត្ថភាព ខ្វះអត្ថចរិត ខ្វះគុណធម៌ ក៏​មិន​កើត យើង​ត្រូវតែពង្រឹង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានសម្តែងការយល់ស្រប ដោយថា ប្រសិនបើយើងមិនបានបញ្ចូលគុណធម៌ សីលធម៌ ឥរិយាបទ រួមទាំង​មនសិការជាតិ ទៅ​ដល់យុវជន ចាប់ពីវ័យកុមារទេ នោះនឹងធ្វើឱ្យ​យុវជនខ្មែរយើងនៅថ្ងៃអនាគតហាក់ដូចជា​មនុស្សដែលខ្វះព្រលឹងជាតិ។ លោកបណ្ឌិតបញ្ជាក់ថា កាលណាគ្មានគុណធម៌ គ្មានមនសិការ គ្មានឥរិយាបទល្អ សីលធម៌​មិនល្អ ការ​បណ្តុះបណ្តាល ទោះមានចំណេះដឹងជ្រៅជ្រះយ៉ាងណា ក៏ហាក់ដូចជាមនុស្សដែលមានចំណេះដឹង ប៉ុន្តែខ្វះព្រលឹងជាតិ។

យើង​អាចនិយាយបានថា មានចំណេះដឹង តែខ្វះព្រលឹងជាតិ អញ្ចឹងតែខ្វះព្រលឹងជាតិទៅ ធ្វើ​ឱ្យ​ឥរិយាបទបុគ្គលមិនសមប្រកប… អញ្ចឹង​យើង​ត្រូវ​តែបណ្តុះបណ្តាល​ឱ្យ​គេមានព្រលឹងជាតិតាំងពីកុមារតូចទៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាបន្តថា ដូច្នេះ ការកែទម្រង់វិស័យអប់រំ កែទម្រង់ទាំងការបញ្ចូលនូវទ្រឹស្តី និង​មនសិការជាតិ រួមទាំងបញ្ហាគុណធម៌ សីលធម៌ ឥរិយាបទនៅក្នុងការបណ្តុះបណ្តាល ចាប់តាំងពីថ្នាក់មតេយ្យ រហូត​ដល់មធ្យមសិក្សា នេះគឺជាគ្រឹះសំខាន់បំផុតរបស់មនុស្ស ព្រោះថា គ្រឹះសង្គម គឺគ្រឹះរបស់មនុស្ស ដែលចាប់ផ្តើមចេញពីក្មេងវ័យនោះឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...