ធាតុផ្សំសំខាន់ៗ ៤ សម្រាប់កសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុសម្រាប់អនាគត

មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ គឺជាស្នូលដ៏សំខាន់នៃជីវិត ដែលអាចជួយអ្នកឱ្យរស់នៅក្នុងលក្ខខណ្ឌជីវិតមួយ ដែលអ្នកចង់បាន។ មូលដ្ឋានគ្រឹះនេះ កើតចេញពីការលាយបញ្ចូលគ្នានៃទម្លាប់ និងការអនុវត្តទៅលើការសន្សំ និងការគ្រប់គ្រងចំណូលចំណាយបានល្អ។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ជួយឱ្យអាចបង្កើតជីវិតល្អប្រសើរ ទាំងពេលបច្ចុប្បន្ន និងអនាគត។ ផ្ទុយទៅវិញ ការរៀបចំផែនការមិនបានល្អ អាចប៉ះពាល់ដល់ការរស់នៅ ទាំងជីវិតផ្ទាល់ខ្លួន និងគ្រួសារ។ យោងតាម BetterUp មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ មានធាតុសំខាន់ៗចំនួន ៤ ដែលយើងត្រូវស្វែងយល់ និងយកចិត្តទុកដាក់។

១. ការគ្រប់គ្រងចំណូល-ចំណាយ ៖ នៅពេលដែលអ្នកចាប់ផ្ដើមមានប្រាក់ចំណូល រឿងដំបូងដែលអ្នកគួរធ្វើ គឺគ្រប់គ្រងវាឱ្យបានល្អទៅតាមលទ្ធភាព។ ការគ្រប់គ្រងចំណូល គឺមានន័យថា អ្នកគួរធ្វើបញ្ជីនៃប្រាក់ចំណូល និងការចំណាយ ប្រចាំសប្ដាហ៍ និងប្រចាំខែ។ មូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់អ្នក គឺពឹងផ្អែកទៅលើសមត្ថភាព នៃការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ តាមរយៈការតាមដានចំណូល ចំណាយ។ គម្រោងចំណាយ ជួយឱ្យអ្នកអាចបង្កើតដែនកំណត់សុវត្ថិភាពសម្រាប់ការចាយវាយ សមស្របទៅតាមសមត្ថភាពជាក់ស្ដែង។

២. កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ (Emergency Fund) ៖ ជីវិតពោរពេញទៅដោយហេតុការណ៍នឹកស្មានមិនដល់។ ការបាត់បង់ការងារ បញ្ហាសុខភាព ការជួសជុលផ្ទះ ការជួយជុលរថយន្ត ឬសម្ភារប្រើប្រាស់ផ្សេងៗ អាចធ្វើឱ្យអ្នកមានភាពតានតឹងផ្អែកហិរញ្ញវត្ថុត្រឹមតែមួយពព្រិចភ្នែក។ ព្រឹត្តិការណ៍ទាំងនេះ គឺមិនអាចព្យាករណ៍ទុកមុន និងមិនអាចជៀសផុតនោះឡើយ។ ដូច្នេះ មធ្យោបាយដ៏ល្អបំផុត គឺត្រូវត្រៀមកញ្ចប់ទឹកប្រាក់ការពារទុកមុន ដើម្បីការពារខ្លួនពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត។

៣. កញ្ជប់ប្រាក់សន្សំ (Saving Fund) ៖ ការសន្សំជាផ្នែកមួយនៃការបង្កើតសុវត្ថិភាពមូលដ្ឋានគ្រឹះនៃការចំណាយរបស់អ្នក។ អ្នកអាចបង្កើតគណនីដាច់ដោយឡែកមួយ ដើម្បីសន្សំ ហើយប្រើប្រាក់នោះ សម្រាប់ដោះស្រាយបញ្ហាបំណុល (ក្នុងករណីចាំបាច់) គម្រោងក្រោយចូលនិវត្តន៍ ការវិនិយោគ និងរៀបចំផែនហិរញ្ញវត្ថុសម្រាប់អនាគត។

មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ គឺជាស្នូលដ៏សំខាន់នៃជីវិត ដែលអាចជួយអ្នកឱ្យរស់នៅក្នុងលក្ខខណ្ឌជីវិតមួយ ដែលអ្នកចង់បាន។ មូលដ្ឋានគ្រឹះនេះ កើតចេញពីការលាយបញ្ចូលគ្នានៃទម្លាប់ និងការអនុវត្តទៅលើ ការសន្សំ និងការគ្រប់គ្រងចំណូលចំណាយបានល្អ។

៤. ការវិនិយោគ ៖ ការវិនិយោគ គឺជាមធ្យោបាយអកម្មមួយ ដែលអ្នកអាចប្រើដើម្បីបង្កើនចំនួនទឹកប្រាក់ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ មានវិធីសាស្ត្រជាច្រើន និងប្លែកៗពីគ្នា ដែលអ្នកប្រើបាន ដើម្បីវិនិយោគ ប៉ុន្តែអ្នកត្រូវស្រាវជ្រាវ និងសិក្សា​ឱ្យបានលម្អិតមុននឹងសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ។ មូលហេតុ ដែលត្រូវសិក្សាឱ្យបានលម្អិត ព្រោះថា ការវិនិយោគតែងតែមានហានិភ័យ។ ម្យ៉ាងទៀត លទ្ធផលចុងក្រោយ នៃការវិនិយោគក៏ជារឿងមួយ ដែលពិបាកនឹងព្យាករណ៍ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...