រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការអភិវឌ្ឍសមត្ថភាពយុវជន គឺជាការងារដែលត្រូវលើកទឹកចិត្តឱ្យពង្រីកបន្ថែម

ថ្លែងក្នុងសិក្ខាសាលាលើកទី៤ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា មានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពយុវជន គឺជាការងារដែលត្រូវលើកទឹកចិត្តឱ្យពង្រីកបន្ថែមនូវចំណេះដឹង ឆន្ទៈ មនសិការ និងការកសាងសមត្ថភាពវិជ្ជាជីវៈ ជាពិសេសសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដែលនឹងរួម ចំណែកដល់ការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា យុវជនកម្ពុជាត្រូវបានចាត់ទុកជាកាតាលីករប្រកបដោយសក្តានុពលមួយ ក្នុងការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម ចីរភាពបរិស្ថាន ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សិក្ខាសាលាលើកទី៤ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។

ការបំពាក់ជំនាញថ្មីៗដល់យុវជន ធ្វើឱ្យពួកគេមានលទ្ធភាពត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ទីផ្សារការងារ ឱកាស និងការដឹកនាំទាំងពេលបច្ចុប្បន្ន និងទៅអនាគត

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការងារយុវជន គឺ ទី១. ពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ២. ការបណ្តុះបណ្តាល ជំនាញ បច្ចេកទេស និងទី៣. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ។

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីលើកកម្ពស់គុណភាពអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអាទិភាពចំនួន៤៖ អភិបាលកិច្ចសាលារៀន ភាពជាដៃគូរវាងសាលារៀននិងសហគមន៍ កាលើកកម្ពស់សុខភាពសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីលើកកម្ពស់សីលធម៌ និងចរិយាធម៌ បន្ថែមពីលើស្តង់ដាសាលារៀនគំរូ។

ថ្នាក់ដឹកនាំចូលរួមសិក្ខាសាលាលើកទី៤ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។

ជាមួយគ្នានេះ នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ នឹងប្រែក្លាយសាលារៀនពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ប្រមាណពី ៥០០ ទៅ ១,០០០សាលា ទៅជាសាលារៀនគំរូ ដោយអនុលោមតាមស្តង់ដាចំនួន ៥៖ លទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន និងមានសូចនាករតាមស្តង់ដានីមួយៗ និងឧបករណ៍វាយតម្លៃ។

ទន្ទឹមនឹងនេះ អនុវិស័យការអភិវឌ្ឍនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តោតគោលដៅតួនាទី និងភារកិច្ចរបស់ខ្លួនស្តីពីការអភិវឌ្ឍយុវជនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ ឌីជីថល ស្ម័គ្រចិត្ត និងសហគ្រិនភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់អំពីទស្សនវិស័យ គោលបំណង និងគោលដៅអភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាល និងចែករំលែកនូវព័ត៌មានស្តីពី បទពិសោធន៍ និងសមិទ្ធផលការងារអភិវឌ្ឍយុវជនរបស់អង្គការខ្លួន និងផ្ទាល់ខ្លួន ដែលសុទ្ធតែជាមេរៀន និងព័ត៌មានល្អៗ សម្រាប់ជាធាតុចូលដល់ការអភិវឌ្ឍយុវជនកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

គួរជម្រាបជូនថា សិក្ខាសាលាលើកទី៤ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ធ្វើឡើងស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលកំណត់ចន្លោះអាយុយុវជន ពី ១៥ ទៅ ៣០ឆ្នាំ និងមានចំនួនជាង ២៨.៣ភាគរយ នៃចំនួនប្រជាជនសរុប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...