ភាពស្រស់ស្រាយសប្បាយចិត្តជាផ្នែកមួយជួយជំរុញផលិភាពការងារឱ្យកាន់តែប្រសើរ និងបង្កើនថាមពលក្នុងការបំពេញបេសកកម្មបន្តទៅមុន។ មានបុគ្គលមួយចំនួនហាក់បាត់បង់ភាពរីករាយ ថែមទាំងមិនបានដឹងពីវិធីនៃការទាញកម្លាំងចិត្តទាំងនោះត្រឡប់មកវិញទៀតផង។ យ៉ាងណាក៏ដោយបើតាមគេហទំព័រ WeForum បានបង្ហាញគន្លឹះ៣ចំណុចដែលអាចសាកល្បងអនុវត្តន៍ ដើម្បីបណ្តុះថាមពលបន្តភារកិច្ច និងបង្កើនភាពរីករាយនៅកន្លែងធ្វើការ។
១.កំណត់និយមន័យ នៃភាពជោគជ័យផ្ទាល់ខ្លួន៖ ដើម្បីបំផុសឱ្យមានសក្តានុពល និងភាពសប្បាយរីករាយឡើងវិញ ចាំបាច់ត្រូវត្រឡប់ទៅមើលគោលការណ៍នៃការកំណត់ភាពជោគជ័យពេលដំបូងឡើងវិញដើម្បីរំឮកស្មារតី។ បន្ទាប់មកទៀតគឺត្រូវកំណត់ព្រំដែន និងស្វែងរកឬសគល់ដែលបណ្តាលឱ្យមានសភាពតានតឹង ហើយទន្ទឹមគ្នានោះត្រូវរកវិធីសាស្រ្តបន្ធូរបន្ថយស្ថានការណ៍ បើពុំដូច្នេះទេអាចនឹងបង្កឱ្យចាប់ផ្តើមមានដំណាក់កាលដំបូងនៃសម្ពាធផ្លូវចិត្ត។

២.ចេះជ្រើសរើសសម្ពាធត្រឹមត្រូវ ៖ យើងមិនអាចគេចផុតពីភាពតានតឹងបានទាំងអស់នោះទេ ហើយភាពខុសគ្នា នៃសម្ពាធនោះ គឺមានមួយផ្នែកនាំទៅរកភាពរីកចម្រើន ហើយមួយផ្នែកទៀតបង្កឱ្យធ្លាក់ចុះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ ADP បានរកឃើញថា បុគ្គលដែលទម្លាប់ខ្លួនជាមួយនឹងភាពសោកសៅជាប្រចាំ ដោយមិនរកច្រកចេញ វានឹងអាចជំរុញឱ្យកម្លាំងកាយចិត្ត ឬសមត្ថភាពដែលមានពីមុនអាចធ្លាក់ចុះ និងបាត់បង់ភាពធន ហើយមិនយូរមិនឆាប់ អ្នកដែលជ្រើសរើសប្រើជីវិតប្រចាំថ្ងៃក្នុងសភាពបែបនេះ អាចប្រទះនឹងសភាពទ្រុឌទ្រោមទាំងរាងកាយ រួមទាំងបញ្ញាស្មារតី។ លោក Nela Richardson ប្រធានសេដ្ឋវិទូរនៃ ADP បានសង្កត់បន្ថែមថា ការចេះកំណត់សម្គាល់ប្រភេទសម្ពាធដែលធ្វើឱ្យធ្លាក់ចុះ និងសម្ពាធដែលនាំឱ្យរីកចម្រើនគឺជាកត្តាចាំបាច់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ និងជំរុញឱ្យមានសមិទ្ធផលល្អ ។ បើចេះជ្រើសរើសសម្ពាធដែលត្រឹមត្រូវ នោះភាពរីករាយនឹងទទួលបានត្រឡប់មកវិញ។

៣.ប្រឹងប្រែងជាថ្មី៖ ពេលដែលអ្នកនៅតែមានឆន្ទៈចង់ដឹងចង់ឃើញ និងបន្តស្វែងរករបកគំហើញថ្មីៗ ឬការច្នៃប្រតិដ្ឋថ្មីៗ វាគឺជាគន្លឹះក្នុងការពង្រឹងសមត្ថភាពផង និងជាវិធីសាស្រ្តទាញអ្នកឱ្យមានថាមពលត្រឡប់មកវិញផង ។ ហើយសកម្មភាពដែលបន្តប្រឹងប្រែង និងសិក្សាបន្ថែម គួរតែភ្ជាប់ជាមួយនឹងអ្វីដែលពាក់ព័ន្ធនឹងកិច្ចការ ឬពាក់ព័ន្ធនឹងអ្វីដែលអ្នកចូលចិត្ត។ កត្តាទំាងនេះហើយជាចំណែកជួយបន្តថាមពលឱ្យកាន់តែរីករាយ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អាហារូបករណ៍ ១០០% និងឱកាសការងារចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
ជាឱកាសសម្រាប់យុវជនសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































