គន្លឹះ៣ចំណុចដើម្បីបន្ថយសម្ពាធនៅពេលមានភារកិច្ចច្រើនក្នុងពេលតែមួយ

សម្ពាធមិនមែនសុទ្ធតែមិនល្អនោះទេ ពេលខ្លះ​សម្ពាធក៏អាចជួយ​យើងឱ្យ​ចេះជំនាញថ្មីៗ ឬការបញ្ចប់ភារកិច្ចអ្វីមួយដោយ​ទទួល​បានផលិតភាពច្រើនជាងមុនផងដែរ ។ តែយ៉ាងណាក៏ដោយ សម្ពាធខ្លះបានជះឥទ្ធិពលជាអវិជ្ជមានក្នុងរយៈពេលយូរ រហូត​ធ្វើឱ្យមាន​បញ្ហា​សុខភាពផ្លូវចិត្ត និងផ្លូវកាយ ប្រសិនបើយើង​មិន​ចេះ​ បែងចែកពេលវេលា និងការបែងចែកប្រភេទភារកិច្ចមិនបានត្រឹមត្រូវ ។ បើតាមគេហទំព័រ Sutterhealth បាន​បង្ហាញនូវវិធីចំនួន​៣ចំណុច ដែលអាចជួយ​សម្រួលដល់ការងាររបស់យើង ក៏​ដូចជាក្នុងការកាត់បន្ថយសម្ពាធអវិជ្ជមាន។

១. បង្កើតកាលវិភាគ ៖ ត្រូវកំណត់កាលវិភាគសកម្មភាព ឬផែនការមុនពេលសប្តាហ៍ថ្មីចាប់ផ្តើម និងត្រូវប្រាកដក្នុងចិត្តថា កិច្ចការ​ដែលសរសេរក្នុងកាលវិភាគមានភាពជាក់លាក់អាចសម្រេចបាន។ ជាក់លាក់ត្រង់ចំណុចនេះ មិនមែនសំដៅដល់ភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែជំនួសមកវិញនូវ​ការបំពេញកាលវិភាគឱ្យអស់លទ្ធភាព ហើយផ្អែកលើសមត្ថភាពផងដែរ។ ហើយកុំទាន់គិតនូវ​សកម្មភាពលើសដែនដែលអ្នកអាចគ្រប់គ្រងបាន។

២. បង្កើតកិច្ចការអាទិភាព ៖ រៀបចំសកម្មភាពទៅតាមលំដាប់លំដោយ ប៉ុន្តែចូលចាត់តាំងកិច្ចការនៅក្នុងលេខរៀងទី១ ប្រសិនបើវាជាកិច្ចការដែលត្រូវការចាំបាច់។ បន្ថែមពីនោះ អ្នកក៏អាចប្រើប្រាស់ប្រភេទខ្មៅដៃព័ណ៌ណាមួយដើម្បីគូសចំណាំនៅត្រង់កន្លែងដែលសំខាន់ៗ។ ឧទាហរណ៍ ព័ណ៌ក្រហមសម្រាប់កិច្ចការអទិភាព ចំណែកព័ណ៌ទឹកក្រូចសម្រាប់កិច្ចការបន្ទាប់បន្សំ ចំណែកព័ណ៌លឿងសម្រាប់កិច្ចការដែលត្រូវសម្រេចចុងក្រោយគេបង្អស់។

៣. ផ្សំផ្គុំកិច្ចការ ៖ គឺការរួមបញ្ចូលកិច្ចការនានាឱ្យទៅជាកិច្ចការតែមួយដើម្បីថ្លឹងថ្លែងពីប្រសិទ្ធភាពការងារ។ ឧទាហរណ៍ ពេលដែលចម្អិនអាហារសម្រាប់បរិភោគប្រចាំថ្ងៃ ក្នុងមួយថ្ងៃសូមធ្វើវាតែម្តងបានហើយ ប៉ុន្តែត្រូវចេះលៃលកទុកបរិភោគសម្រាប់ពេលក្រោយមួយពេលទៀត។ មួយវិញទៀតពេលដែលធ្វើផែនការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ ត្រូវកំណត់ជាមុនឱ្យហើយថា ការងារណាដែលត្រូវបញ្ចប់ឱ្យបានលឿន និងការងារណាដែលត្រូវរួមបញ្ចូលគ្នា កាលដែលធ្វើបែបនេះ គឺដើម្បីសម្រួលការចំណាយពេលវេលាឱ្យកាន់តែមានប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។