ទម្លាប់ ៣ ធ្វើឱ្យសមត្ថភាពខួរក្បាលកាន់តែឈ្លាសវៃ

បណ្តុះទម្លាប់ខ្លួនឯងជាមួយនឹងការអាន លេងកីឡាចម្រុះ និងប្រើប្រាស់ឧបករណ៍ភ្លេងតន្រ្តីច្រើនប្រភេទ ជាចំណែកក្នុងការបង្វឹកបង្ហាត់ខួរក្បាលឱ្យកាន់តែឈ្លាសវៃ។

ការប្រើប្រាស់ថាមពលពេញមួយថ្ងៃដើម្បីវិនិយោគលើកាតព្វកិច្ចការងារ នៅថ្ងៃខ្លះធ្វើឱ្យអ្នកហត់នឿយ និងអស់កម្លាំងខ្លាំង ហើយអ្វីដែលធ្វើបន្ទាប់ក្រោយពេលសម្រាកគឺមានតែអង្គុយទស្សនាភាពយន្ត ដើម្បីឱ្យស្បើយចិត្តខ្លះ។ ប៉ុន្តែនៅមានសកម្មភាព និងទម្លាប់ដទៃទៀត ដែលអាចផ្តល់នូវភាពរីករាយ ហើយថែមទាំងជំរុញ​ឱ្យលោកអ្នកកាន់តែមានភាពឆ្លៀវឆ្លាតបន្ថែមមួយកម្រិតទៀត ដោយមានដូចជា សរសេរកំណត់ហេតុគូរគំនូរ តូរ្យតន្ត្រី លេងកីឡា ដាំផ្កា និងថែទាំសួនរុក្ខជាតិជាដើម។ យ៉ាងណាមិញ តាមរយៈគេហទំព័រ GRAZIA បង្ហាញសកម្មភាពសាមញ្ញៗ ៣ចំណុច ដែលជាដើមចម ជួយឱ្យលោកអ្នក កាន់តែបង្កើនភាពឆ្លៀវឆ្លាតចំពោះសមត្ថភាពខួរក្បាល។

១. អាន ៖ ការអានជួយជំរុញខួរក្បាលឱ្យមានភាពរស់រវើក និងអត្ថប្រយោជន៍ជាច្រើនដូចជា ពង្រឹងសមត្ថភាពគំនិតស្រមើស្រមៃតាមរយៈព័ត៌មានដែលបានអានរួច ថែមទាំងមានសមត្ថភាពយល់ដឹងអំពីអារម្មណ៍អ្នកដទៃតាមរយៈភាសាដែលទទួលជ្រាបអំពីអំណាន និងពង្រីកសមត្ថភាពទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ការបង្កើនភាសាពាក្យពេចន៍ថ្មីៗ ដែលមិនធ្លាប់ប្រើពីមុនមក។  

២. កីឡា ៖ ការហ្វឹកហាត់កីឡាទៀងទាត់ និងមានចម្រុះបែប គឺមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរូបរាងកាយប៉ុណ្ណោះទេ វាក៏នាំមកនូវភាពរឹកមាំចំពោះសុខភាពផ្លូវចិត្តទាំងមូល។ ហើយក្រៅតែអំពីសុខភាព កីឡាក៏ជាចំណែកក្នុងការរក្សាផលិតភាពការងារ និងសុខុមាលភាព ភាពអត់ធ្មត់ក្នុងការរស់នៅ ដោយហេតុថា អ្នកដែលអាចហាត់កីឡាទៀងទាត់បាន គឺទាល់តែមានការតាំងចិត្តខ្ពស់ មិនមែនគ្រាន់តែមានកម្លាំងគឺគ្រប់គ្រាន់នោះទេ អ្នកហាត់បានជាប់លាប់តែងមានគោលដៅជាក់លាក់ និងមានទម្លាប់ក្នុងការថែទាំខ្លួនឯងជាប្រចាំ ដែលសកម្មភាពទាំងនេះហើយសុទ្ធសឹងតែបង្កបង្កើតនូវភាពឈ្លាសវៃ។

៣. សាកល្បងឧបករណ៍ភ្លេងតន្រ្តីគ្រប់ប្រភេទ ៖ ឧបករណ៍​ភ្លេងតន្រ្តី មិនត្រឹមតែផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងការបង្កើននូវភាពច្នៃប្រតិដ្ឋ ឬកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះទេ ការលេងតន្ត្រីរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតណឺរ៉ូនគ្រប់ប្រភេទ ដែលមាននាទីដឹកនាំព័ត៌មានពីសរសៃប្រសាទទៅកាន់សរីរាង្គមនុស្ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...