២វិធី ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញសង្គម និងបច្ចេកវិទ្យាឌីជីថល

ចំណេះដឹងមូលដ្ឋានអំពីការប្រើប្រាស់បណ្ដាញសង្គម និងបច្ចេកវិទ្យាឌីជីថល ពិតជាមានសារៈសំខាន់សម្រាប់ការរស់នៅក្នុងយុគសម័យបច្ចុប្បន្ន។ ការយល់ដឹងអំពីចំណេះដឹងទាំងនេះ នឹងអាចជួយឱ្យ​អ្នកជៀសផុតពីការវាយប្រហារ និងការលួចទិន្នន័យផ្សេង ដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ករណីដែលអ្នកប្រើប្រាស់បណ្ដាញសង្គម និងបច្ចេកវិទ្យាឌីជីថល បានទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលឈានដល់ការលួចទិន្នន័យ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន មានច្រើនគួរឱ្យកត់សម្គាល់។ ចំណុចនេះ សបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំ ចាំបាច់ត្រូវ ពង្រឹងចំណេះដឹងឌីជីថលរបស់ខ្លួនបន្ថែមទៀត។

លោក ជី សុផាត ដែលអ្នកបង្កើតមាតិកាឌីជីថល បានបង្ហាញអំពីគន្លឹះមួយចំនួន ដើម្បីរក្សាសុវត្ថិភាព និងជៀសវាងការវាយប្រហារតាមប្រព័ន្ធឌីជីថល។ បើតាម​ការ​លើក​ឡើង​របស់​លោក ជី សុផាត ដើម្បីប្រើបណ្ដាញសង្គមឱ្យមានសុវត្ថិភាព យើងត្រូវសិក្សាអំពីប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញសង្គមនីមួយៗសិនថា តើប្រព័ន្ធសុវត្ថិភាពបណ្ដាញសង្គមនោះមានអ្វីខ្លះ? ឧទាហរណ៍ ហ្វេសប៊ុក បណ្ដាញសង្គមហ្វេសប៊ុកអាចចាត់ទុកថា​ មានសុវត្ថិភាពខ្ពស់ ដោយសារវាមានស្រទាប់ក្នុងការការពារច្រើន។ ដូច្នេះ ចំណុចទី១ លេខកូដសម្ងាត់ (Password) របស់យើងត្រូវតែខ្លាំង ដែលយើងគិតថាមិនឱ្យគេទាយបាន។ ទី២ យើងត្រូវបើកមុខងារ 2 Factor Authentication សម្រាប់ផ្ទៀងផ្ទាត់លេខទូរសព្ទដៃ និងអ៊ីម៉ែលរបស់យើង ហើយលេខទូរសព្ទដៃរបស់យើងត្រូវតែប្រើជាប្រចាំ។ ដូចមានករណីថ្មីៗនេះ ដែលមានលេខទូរសព្ទដែលមិនបានប្រើជាប្រចាំត្រូវបានគេវាយប្រហារយកគណនីផ្សេងៗបាន ហើយអ៊ីម៉ែលរបស់យើង ត្រូវតែផ្ទៀងផ្ទាត់។ លោកបញ្ជាក់ថា ក៏អាចមានវិធីសាស្ត្រផ្សេងទៀតដែរ ដើម្បីបង្កើនសុវត្ថិភាពពេលប្រើបណ្ដាញសង្គម ដូចជាយើងប្រើ Code សម្រាប់ Backup ឬប្រើ 2 Factor Authentication ជាមួយនឹង App ផ្សេងៗ។ ទាំងអស់នេះ សុទ្ធតែជាប្រព័ន្ធសុវត្ថិភាព​ ដែលយើងអាចជ្រើសរើសបាន ឬក៏បើកម្ដងទាំងអស់ក៏បាន ឱ្យតែយើងមានចំណេះដឹងក្នុងការប្រើប្រាស់។

“មានរឿង២ ដែលអ្នកទាំងអស់គ្នាគួរអនុវត្តនៅក្នុងស្រទាប់សុវត្ថិភាព។ ទី១ គឺ Password ខ្លាំង និងទី២ បើកមុខងារ 2 Factor Authentication ឬក៏បើកមុខងារទាំង ២កត្តាហ្នឹង”

លោក ជី សុផាត បន្ថែមថា ប៉ុណ្ណឹងគឺមិនអស់ទេ នេះគ្រាន់តែជាប្រព័ន្ធសុវត្ថិភាពនៅក្នុងបណ្ដាញសង្គមនីមួយៗប៉ុណ្ណោះ អ្វីដែលធ្វើឱ្យមានសុវត្ថិភាពនោះគឺ កត្តាអ្នកប្រើប្រាស់ខ្លួនឯង ដោយសារពេលខ្លះយើងចាក់សោរហើយ គេចង់ឱ្យយើងបើកសោពេលណា ក៏គេអាចប្រើយើងបានដែរ។ នេះគេហៅថា ប្រភេទវាយប្រហារមនុស្ស ដោយឱ្យមនុស្សនោះទៅបើកសោឱ្យ។ ដូច្នេះយើងត្រូវតែមានចំណេះដឹងនៅលើប្រព័ន្ធសុវត្ថិភាពមួយទៀត ព្រោះទោះបីជាមានប្រព័ន្ធសុវត្ថិភាពខ្លាំងប៉ុណ្ណាក៏ដោយ បើយើងមិនមានចំណេះដឹងផ្នែកប្រព័ន្ធសុវត្ថិភាព ដូចជា មិនចុចតំណភ្ជាប់ផ្ដេសផ្ដាស មានចំណេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់ទូរសព្ទដៃ និងកុំព្យូទ័រឱ្យមានសុវត្ថិភាព។ ម្យ៉ាង ប្រសិនបើយើងមិនមែនជាបុគ្គលសាធារណៈ ដែលត្រូវបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន យើងអាចលាក់នូវព័ត៌មានផ្ទាល់ខ្លួន សំខាន់ៗ ដើម្បីការពារនូវអត្តសញ្ញាណរបស់យើង។ ព័ត៌មានទាំងអស់ហ្នឹងដូចជា ថ្ងៃ/ខែ/ឆ្នាំកំណើត ឬក៏អ្នកពាក់ព័ន្ធ អាចថាក្រុមគ្រួសារ លេខទូរសព្ទដៃ ឬក៏អ៊ីម៉ែលជាដើម។

បើតាមលោក ជី សុផាត ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀត ដើម្បីប្រើបណ្ដាញសង្គម និងប្រព័ន្ធឌីជីថលផ្សេងៗឱ្យមានសុវត្ថិភាព យើងត្រូវមានលេខទូរសព្ទដៃ ប្រើសម្រាប់ប្រើការក្នុងប្រព័ន្ធសុវត្ថិភាព។ យើងនិយាយឱ្យងាយយល់ នៅពេលដែលយើងចូលប្រើហ្វេសប៊ុក យើងប្រើលេខទូរសព្ទដៃ ដែលប្រើប្រាស់សម្រាប់តែលេងហ្វេសប៊ុក។ ចំណែកលេខទូរសព្ទសម្រាប់ទំនាក់ទំនង យើងអាចដាក់ជាសាធារណៈបាន ប៉ុន្តែកុំព្យាយាមយកលេខទូរសព្ទនោះទៅភ្ជាប់នឹងប្រព័ន្ធសុវត្ថិភាពផ្សេងៗ។ មានន័យថា យើងឱ្យចែកឱ្យដាច់រវាងលេខទូរសព្ទស​ម្រាប់ទំនាក់ទំនង និងលេខប្រើក្នុងប្រព័ន្ធសុវត្ថិភាព។ ប្រសិនបើយើងប្រើលេខតែមួយ វាអាចធ្វើឱ្យគេអាចងាយវាយប្រហារយើង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...