លោក ហឿង ហេងហេង សម្តែងមោទនភាពដែល​បានក្លាយជាកីឡាករតំណាងឱ្យកម្ពុជា ចូលរួមប្រកួតកីឡាយូដូជនពិការ

ភ្នំពេញ – លោក ហឿង ហេងហេង ជាកីឡាករកម្ពុជា​ដែលបានឈ្នះមេដាយប្រាក់ លើប្រភេទកីឡាយូដូជនពិការ វិញ្ញាសាទម្ងន់បូក៩០គីឡូក្រាម J2 ផ្នែកបុរស ក្នុងព្រឹត្ដិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅអគាខេមរ៉ានី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ កីឡាករជនមានពិការភាពរូបនេះ បានសម្តែង​នូវ​សេចក្តីរំភើប ព្រមជាមួយ​មោទនភាព ដែលបានក្លាយ​ជាតំណាង​កម្ពុជា ប្រកួត​ទទួលបានមេដាយប្រាក់ ។

លោក ហឿង ហេងហេង ជាជនមានពិការភាពភ្នែក មក​ពីខេត្ត​រតនគិរី ។ លោកបានចូលហ្វឹកហាត់ប្រកួតកីឡាយូដូជនពិការ នៅចុងខែមករា ឆ្នាំ២០២៣នេះ​ ដើម្បីត្រៀមខ្លួនមកប្រកួតក្នុងព្រឹត្ដិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី១២។ លោកថា មុនពេលប្រកួត លោកបានរំពឹងថា នឹងយកជ័យលាភីជូនប្រទេសកម្ពុជាឱ្យបាន ហើយទីបំផុតការខិតខំរបស់លោកក៏ទទួលលទ្ធផលល្អ។

លោក ហឿង ហេងហេង ម្ចាស់មេដាយប្រាក់ប្រភេទកីឡាយូដូជនពិការ

“ខ្ញុំចូលចិត្តកីឡាយូដូជនពិការ ព្រោះកីឡានេះផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ជួយឱ្យរាងកាយមាំមួន ព្រមទាំងអាចការពារខ្លួនបាន”

លោក ហឿង ហេងហេង បានរៀបរាប់ពីពិការភាពរបស់លោកថា លោកបានពិការភ្នែកកាលពីនៅអាយុ៨ឆ្នាំ ដោយសារដាច់សរសៃបាតភ្នែក។ លោកបន្តថា កាលរៀននៅថ្នាក់បឋមសិក្សា ឪពុកម្ដាយលោកតែងឃើញលោកឧស្សាហ៍ជ្រុះប៊ិក ឬខ្មៅដៃ ហើយខំរាវរករបស់ទាំងនោះ ក្រោយមកទើបឪពុកម្ដាយលោកជូនទៅពិនិត្យនៅមន្ទីរពេទ្យ ជាលទ្ធផលគ្រូពេទ្យប្រាប់ថា លោកបានដាច់សរសៃបាតភ្នែក គឺមិនអាចមើលឃើញតែម្ដង។ លោកថា ពិការភាពភ្នែកនេះ ធ្វើឱ្យលោកមានភាពលំបាកក្នុងការធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ។

លោក ហឿង ហេងហេង ម្ចាស់មេដាយប្រាក់ ប្រភេទកីឡាយូដូជនពិការ

“ប្រសិនជាមានវិទ្យាសាស្រ្ត ឬបច្ចេកទេសដែលអាចជួយឱ្យភ្នែករបស់ខ្ញុំមើលឃើញវិញបាន ខ្ញុំសូមសំណូមពរដល់អ្នកវិទ្យាសាស្រ្ត ឬអ្នកឯកទេសភ្នែក ជួយព្យាបាលភ្នែកខ្ញុំឱ្យភ្លឺឡើងវិញដូចមនុស្សធម្មតា ព្រោះខ្ញុំចង់ឱ្យភ្នែករបស់ខ្ញុំអាចមើលឃើញដូចមនុស្សទូទៅដែរ”

យ៉ាងណាក៏ដោយ ម្ចាស់មេដាយប្រាក់កីឡាករយូដូជនពិការតំណាងឱ្យប្រទេសកម្ពុជារូបនេះ លើកទឹកចិត្តដល់កីឡាករ ក៏​ដូចជាយុវជនផ្សេងទៀតត្រូវតស៊ូ និងហ្វឹកហាត់ ក៏​ដូចជាខិតខំសិក្សារៀនសូត្រ ដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន