១១គន្លឹះពង្រឹងសុខភាពផ្លូវចិត្តឱ្យមានស្ថិរភាព

ជារឿយៗ អ្នកត្រូវបានផ្តល់ដំបូន្មានថា ត្រូវតែធ្វើចិត្តឱ្យត្រជាក់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងត្រូវរស់នៅក្នុងបច្ចុប្បន្នភាព ។ ពេលខ្លះ​ក៏​ត្រូវ​ណែនាំឱ្យធ្វើសមាធិ និងសកម្មភាពជាច្រើនទៀតដើម្បីពង្រឹងសុខភាពផ្លូវចិត្តឱ្យមានស្ថិរភាព, ប៉ុន្តែបច្ចុប្បនេះ មានការប្រែប្រួលជាច្រើនទូទាំងពិភពលោក ហើយមានមូលហេតុជាច្រើន​បណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត ដូច្នេះដំណោះស្រាយក៏មានភាពខុសគ្នាទៅតាមនោះដែរ ។ មានមនុស្សមួយចំនួន មិនបានចាប់អារម្មណ៍ថា សុខភាពផ្លូវកាយវាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តនោះទេ រួចក៏បណ្តាលឱ្យការថែរក្សាសុខភាពទាំងពីរផ្នែកនេះមិនមានតុល្យភាព។

គេហទំព័រ pharmeasy បង្ហាញថា សុខភាពផ្លូវចិត្ត វាសំខាន់ដូចទៅនឹងសុខភាពកាយយ៉ាងដូច្នោះដែរ ហើយការធ្វើឱ្យចិត្តស្ងប់មានស្ថិរភាព គឺជាចំណុចមួយដែលត្រូវសម្រេចឱ្យបានទន្ទឹមគ្នានឹងការយកចិត្តទុកដាក់ពេលធ្វើឱ្យរាងកាយរឹងមាំ ពីព្រោះបច្ចុប្បន្ននេះ មានកត្តាជាច្រើនដែលបណ្តាលឱ្យយើង​បាក់ទឹកចិត្ត បង្កនូវភាពតានតឹង និងមានបញ្ហាផ្លូវចិត្ត ដែល​គឺចាំបាច់ណាស់ ត្រូវពង្រឹងឱ្យបាននូវលំនឹងផ្នែកស្មារតី។

តើសុខភាពផ្លូវចិត្តជាអ្វី?

សុខភាពផ្លូវចិត្ត គឺជាប្រភពនៃសុខុមាលភាពក្នុងការរស់នៅ ឬមានផាសុកភាពទាំងផ្នែករាងកាយ ឬអារម្មណ៍ និងការទំនាក់ទំនងក្នុងសង្គម ។ វាក៏​មាន​ទំនាក់ទំនងអំពីរបៀបនៃការគិត និងការប្រតិកម្ម ក៏ដូចជារបៀបឆ្លើយតបទៅនឹងស្ថានភាព ដែលកំពុងជួបប្រទះ ។ ហើយវាក៏ទាក់ទងនឹងសមត្ថភាព នៃការប្រឈម ការដោះស្រាយបញ្ហាជាមួយនឹងភាពតានតឹង ការសម្រេចចិត្ត ឬរបៀបនៃជ្រើសរើសជាដើម ។ សុខភាពផ្លូវចិត្តមានឥទ្ធិពលក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងផ្នែកទំនាក់ទំនង និងសុខភាពផ្លូវកាយផងដែរ។ ហើយវាសំខាន់ស្ទើរគ្រប់ដំណាក់កាល នៃការរស់នៅ តាំងពីវ័យកុមារភាព ដល់មនុស្សមានវ័យចំណាស់។ ដូច្នេះខាងក្រោមមានគន្លឹះ១១ចំណុចដើម្បីជួយរក្សាសុខភាពផ្លូវចិត្តឱ្យមានភាពស្ថិតថេរ ៖

១. ទទួលទានដំណេកឱ្យបានច្រើន ៖ នៅពេលដែលនិយាយទៅដល់ការគេង មនុស្សស្ទើរតែគ្រប់គ្នា សុទ្ធតែបានដឹងហើយថា វាជាចំណុចសំខាន់ចំពោះសុខភាពរាងការ និងជួយឱ្យស្មារតីល្អប្រសើរ ព្រោះការគេងជួយទៅដល់ប្រព័ន្ធដំណើរការ នៃខួរក្បាល អាចគ្រប់គ្រងអារម្មណ៍ និងភាពរីករាយ។ ហើយបើសិនជា គេងមិនបានគ្រប់គ្រាន់នោះទេ នឹងអាចធ្វើ​ឱ្យ​យើងមានអារម្មណ៍ឆាប់ខឹង និងងាយកើតបញ្ហាបាក់ទឹកចិត្ត។

២. បរិភោគអាហារមានសារធាតុចិញ្ចឹម ៖ តើលោកអ្នកជឿដែរឬទេថា អ្វីដែលយើងបរិភោគប្រចាំថ្ងៃ វាជះឥទ្ធិពលទៅកាន់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដោយហេតុថា វីតាមីន និងសារធាតុរ៉ែមួយចំនួនមិនគ្រប់គ្រាន់ក្នុងរបបអាហារអាចបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះការបរិភោគអាហារ ដែលមានសារធាតុ ល្អៗជួយទៅដល់សុខភាពផ្លូវចិត្តយ៉ាងច្រើន។

៣. ធ្វើឱ្យរាងកាយមានសកម្មភាព ៖ ការធ្វើលំហាត់ប្រាណ ត្រូវបានទទួលស្គាល់ថាដើរតួនាទីដ៏សំខាន់មួយ ពីព្រោះកាលដែលធ្វើឱ្យរាងកាយមានសកម្មភាព អាចជួយជំរុញឱ្យអារម្មណ៍ល្អ ។ ដើរលេងៗ នៅក្នុងសួន ក៏អាចជួយឱ្យខួរក្បាលមានភាពស្ងប់បានដែរ។ ធ្វើលំហាត់ប្រាណជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត កាត់បន្ថយអារម្មណ៍មិនល្អ ភាពតានតឹង និងភាពខ្ចិលច្រអូស ហើយថែមទាំង ធ្វើឱ្យរបៀប នៃការរស់នៅប្រចាំថ្ងៃ កាន់តែមានសុខុមាលភាព។

 ៤. ដកដង្ហើមវែងៗ និងសមាធិ ៖ ហាត់ពត់ទម្លាប់ធ្វើសមាធិ ដកដង្ហើមមួយៗ វែងៗ ហើយសូម្បីតែការបួងសួងបែបសាសនា ក៏អាចជួយឱ្យចិត្តត្រជាក់បានដែរ។ សមាធិមិនត្រឹមតែជួយបន្ធូរអារម្មណ៍តានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យស្ថានភាពផ្លូវចិត្ត ដែលកំពុងតែមានសភាពមិនល្អ ឱ្យប្រសើរឡើង ច្រើនជាងមុន។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថា សមាធិ ឬដកដង្ហើមមួយៗ វែងៗ ជួយបង្កើននូវកម្លាំងនៃការយកចិត្តទុកដាក់ និងការចង់ដឹង ចង់ឮបន្ថែម។

៥. បណ្តុះភាពរីករាយ និងភាពវិជ្ជមាន ៖ លោកអ្នកគ្រាន់តែណាត់ជួបជាមួយមិត្តស្និតស្នាល ទៅដើរផ្សារ ឬក៏សកម្មភាពផ្សេងៗទៀត ដែលជួយលោកអ្នកឱ្យរីករាយ និងបង្កើនភាពវិជ្ជមាន ទៅកាន់ខ្លួនឯង។ ជារួមគឺបង្កើតឥរិយាបថរស់នៅប្រចាំថ្ងៃ ឱ្យមានភាពវិជ្ជមានក្នុងការរស់នៅ។

៦. គ្រប់គ្រងស្រ្តេស ៖ មនុស្សទូទៅសុទ្ធតែមានបទពិសោធន៍ក្នុងការកើតស្រ្តេស ប៉ុន្តែសូមចងចាំថា ត្រូវរកវិធីសាស្រ្តដោះស្រាយប្រកបដោយភាពវៃឆ្លាត និងឆ្លើយតបក្នុងរយៈពេលយូរ។ ហើយត្រូវដឹងពីឬសគល់ដែលនាំឱ្យលោកអ្នកមានស្ថានភាពស្រ្តេស ឬក៏ថាតើអារម្មណ៍មិនល្អទាំងនោះ បណ្តាលមកពីអ្វីឱ្យប្រាកដ នៅពេលដែលរកឃើញហើយ សូមប្រញាប់ដោះស្រាយ និងកុំអនុញ្ញាតឱ្យនរណាម្នាក់មានឥទ្ធិពលលើអារម្មណ៍របស់អ្នក។

៧. យកចិត្តទុកដាក់នឹងខ្លួនឯង ៖ ចេះផ្តល់ក្ដីមេត្តា និងការគោរពខ្លួនឯង ឈ្វេងយល់ពីគុណតម្លៃជីវិត ដោយជៀសវាងនូវការបន្ទោសខ្លួនឯង និងដាក់ការមន្ទិលសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដូច្នេះ ត្រូវផ្តល់ពេលវេលាចំពោះខ្លួនឯង លើកទឹកចិត្ត ឬលួងលោមខ្លួនឯង តាមរយៈការធ្វើនូវសកម្មភាពការងារណា ដែលខ្លួនឯងមានចំណង់ជាមួយ។

៨. ថែទាំរូបរាងកាយ ៖ យកចិត្តទុកដាក់ថែទាំរូបរាងកាយ ក៏ជាវិធីមួយជួយជំរុញឱ្យសុខភាពផ្លូវចិត្តល្អប្រសើរបន្ថែមមួយកម្រិតទៀតដែរ។ តាមរយៈការបរិភោគ អាហារមានជីវជាតិ គេងបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដែលសកម្មភាពទាំងនេះមិនត្រឹមតែធ្វើឱ្យរាងកាយមានតុល្យភាពនោះទេ ប៉ុន្តែក៏ជំរុញស្ថិរភាព នៃសុខភាពផ្លូវចិត្តផងដែរ។

៩. ទុកពេលសម្រាប់ខ្លួនឯង ៖ ពេលវេលា អាចព្យាបាលរបួស និងភាពឈឺចាប់របស់មនុស្សស្ទើរតែគ្រប់ប្រភេទ  មិនថាកាយ ឬចិត្តនោះទេ ដែលគេច្រើននិយាយថា ពេលវេលាជាឱសថយ៉ាងប្រសើរ។ ទុកពេលវេលាធ្វើរឿងល្អៗទៅកាន់ខ្លួនឯងឱ្យបានច្រើន ដូច្នេះភាពសៅហ្មងនឹងរឿងខកចិត្ត ទាំងអំបាលម៉ាននឹងរសាយទៅតាមពេលវេលា បន្តិចម្តងៗ។

១០. ជួយអ្នកដទៃ ៖ អ្នកអាចនឹងទទួលបានអារម្មណ៍ដ៏ពិសេសមួយ ក្រោយមានឱកាសជួយនរណម្នាក់ក្នុងវិធីដែលសមគួរ។ ការជួយទៅកាន់នរណាម្នាក់ អាចជួយឱ្យលោកអ្នកបំពេញបន្ថែមនូវគុណតម្លៃជីវិត ( Self-Esteem ) ហើយនឹងធ្វើឱ្យលោកអ្នក មានអារម្មណ៍ល្អបន្ថែមមួយកម្រិតទៀត។ ការជួយមានវីធីជាច្រើន ដោយលោកអ្នកគ្រាន់តែស្ម័គ្រចិត្តក្នុងសហគមន៍ និងសង្គមណាមួយទៅតាមលទ្ធភាព និងស្ថានភាពកំពុងជួបបច្ចុប្បន្ន។

១១. ស្វែងរកជំនួយ ៖ ជ្រើសយកការសុំជំនួយ ពីអ្នកដែលទុកចិត្ត ឬអ្នកជំនាញ ជាចំណុចសំខាន់មួយដែលជួយឱ្យសុខភាពផ្លូវចិត្តរបស់លោកអ្នកមានផាសុកភាព។ មូលហេតុអ្វីបានជាត្រូវរកជំនួយបន្ថែម? គឺដោយសារតែគ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍របស់អ្នកនោះទេ លុះត្រាតែអ្នកខ្លួនឯងប៉ុណ្ណោះ ត្រូវហ៊ាននិយាយវាចេញមកក្រៅ ដោយព្យាយាមនិយាយជាមួយមិត្ត ឬក៏សមាជិកគ្រួសារ ហើយសុំជំនួយ ការគាំទ្រពីពួកគាត់ទៅតាមស្ថានភាពជាក់ស្ដែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។