១០ចំណុចជំរុញឱ្យការរស់នៅមានសុខុមាលភាព និងផាសុកភាព

ការរស់នៅប្រកបដោយសុមាលភាពផ្លូវចិត្តល្អ និងមានផាសុកភាព គឺជាអ្វីដែលមនុស្សទូទៅប្រាថ្នាចង់បាន ប៉ុន្តែពេលខ្លះ គេមិនដឹងទេថា នឹងត្រូវធ្វើ​យ៉ាងដូចម្តេច ? យ៉ាងណាក៏ដោយ តាមការ​សិក្សា​របស់សាកលវិទ្យាល័យកូឡុំប៊ី គេបានរកឃើញ​វិធីចំនួន១០ ក្នុងការជួយជំរុញ​ឱ្យ​ការ​រស់​នៅ​របស់​យើង​ប្រកបដោយ​សុមាលភាពផ្លូវចិត្ត និងផាសុកភាព។

១. ស្មោះត្រង់ជាមួយខ្លួនឯង ៖ ពេលអារម្មណ៍មិនល្អកើតមាន វាពិបាកក្នុងការគ្រប់គ្រងខ្លួនឯងណាស់ ដូច្នេះគួរតែទទួលស្គាល់ចំណុចនេះ ។ អារម្មណ៍ធ្លាក់ចុះ អាចបណ្តាលមកពី លោកអ្នក មិនសូវបានពិនិត្យមើលចំណុចល្អៗរបស់ខ្លួនឯងនាពេលកន្លងមក ។ ពិចារណាចំណុចនេះឡើងវិញ ហើយព្យាយាមបង្កើតក្ដីមេត្តាទៅកាន់ខ្លួនឯងឱ្យបានច្រើន ។ ការណែនាំមួយថា ប្រសិនបើយើងពិបាកធ្វើល្អជាមួយខ្លួនឯង គឺអាចប្តូរទៅជាការធ្វើល្អជាមួយអ្នកដទៃវិញ កត្តានេះក៏អាចជំរុញឱ្យលោកអ្នកបង្កើនក្ដីមេត្តាចំពោះខ្លួនឯង បានច្រើនជាងមុនដែរ។

២. ហាត់ប្រាណ ៖ រាល់វិធីនៃការហាត់ប្រាណសុទ្ធតែអាចទាញបាននូវប្រយោជន៍ ទោះបីជាជ្រើសរើសវិធីនៃការដើរក្នុងរយៈពេលខ្លីក្ដី ឬការដើរចុះក្រោម និងឡើងលើក្ដី ព្រោះសកម្មភាពទាំងនោះនឹងនាំឱ្យកាត់បន្ថយភាពតានតឹង ហើយបង្កើនបាននូវស្មារតីដឹងខ្លួនជាប់ជានិច្ច។ ការមានទម្លាប់ហាត់ប្រាណទៀងទាត់ ទាញឱ្យអារម្មណ៍ល្អជាងមុន និងការផ្តោតអារម្មណ៍បានខ្ពស់។ ជាងនោះទៅទៀត វាក៏អាចជៀសផុត នូវការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តបានមួយចំណែកដែរ។

៣. បរិភោគអាហារល្អ ៖ អាហារល្អជាអ្វី? បន្លែ និងផ្លែឈើ? ពិតណាស់ ប៉ុន្តែវានៅមានច្រើនជាងនេះទៅទៀត និយាយជារួមគឺរាល់អាហារទាំងឡាយណាដែលសំបូរទៅដោយសារធាតុចិញ្ចឹម។ ទន្ទឹមគ្នានឹងការជ្រើសអាហារល្អបានហើយ ការមានអាកប្បកិរិយាល្អក្នុងការទទួលទានក៏ជាចំណែកសំខាន់ដូចគ្នាដែរ ។ យើងសង្កេតឃើញថា បច្ចុប្បន្នមនុស្សចេញទៅក្រៅផ្ទះក្នុងការសាកល្បងរស់ជាតិមុខម្ហូបថ្មីៗ ឬការជួបជុំមិត្តភ័ក្តិញ៉ាំអាហារជាដើម ដែលវាជាដើមចម នាំឱ្យការបរិភោគអាហារ ហាក់មិនស្របនឹងពេល ឬបរិមាណ ថែមទាំងមិនបានគិតដិតដល់អំពីសារធាតុចិញ្ចឹមនោះទេ។ ដូច្នេះអ្វីដែលអាចធ្វើបាន គឺកាត់បន្ថយរាល់ការបរិភោគដែលមិនចាំបាច់ ឬញ៉ាំក្នុងបរិមាណសមល្មម។ មួយវិញទៀត មនុស្សមួយចំនួនទទួលទានអាហារលើសតម្រូវការ ដោយសារតែមានសម្ពាធផ្លូវចិត្ត ដូច្នេះបើដើរដល់ដំណាក់កាលនេះ គប្បីប្រញាប់រកជំនួយជាបន្ទាន់ ជាពិសេសទៅជួបអ្នកជំនាញ។

៤. ទទួលទានដំណេកបានត្រឹមត្រូវ ៖ ការសិក្សារបស់សាកលវិទ្យាល័យនៅអាមេរិកផ្នែកឱសថ (The American Academy of Sleep Medicine) បានផ្តល់យោបល់ថា សម្រាប់ក្មេងជំទង់មានតម្រូវការដំណេកចន្លោះចាប់ពីប្រាំបី(៨)ម៉ោង ដល់ ដប់ម៉ោង(១០) ក្នុងមួយថ្ងៃ។ ដោយឡែកមនុស្សដែលមានវ័យចាប់ពីម្ភៃឆ្នាំ(២០) ឡើងទៅ ត្រូវការគេងយ៉ាងហោចណស់ ប្រាំពីរ(៧)ម៉ោង ក្នុងមួយថ្ងៃ។ ហើយកំឡុងពេលគេង គេក៏ត្រូវយកចិត្តទុកដាក់អំពីគុណភាពនៃការគេងដែរ។ អ្នកជំនាញផ្នែកសុខភាព លោកវេជ្ជបណ្ឌិត Eleanor McGlinchey បានឱ្យដឹងថា នៅពេលដែលមនុស្សមានទម្លាប់ក្រោកពីគេងនៅក្នុងម៉ោងដដែលៗជាប្រចាំ មិនថានៅចុងសប្តាហ៍ ឬថ្ងៃនៅសម្រាក នោះវានឹងជួយឱ្យកាត់បន្ថយអាការៈឈឺក្បាល ហើយធានាបាននូវដំណើរការគិតបានល្អប្រចាំថ្ងៃ។

៥. ពន្លត់រាល់ពន្លឺស្គ្រីនអេក្រង់មុនពេលគេង ៖ ការសិក្សាបានរកឃើញថា ការមើលទៅកាន់កញ្ចក់ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗដែលជះពន្លឺនៅពេលយប់ វាបានបង្កផលប៉ះពាល់ទៅកាន់ការគេង ដែលមានសញ្ញាដូចជា មិនងងុយ គេងឆាប់ភ្ញាក់ និងប៉ះពាល់ផលិតភាពនៃការគេងជាដើម ជារួមមានន័យថាគេងមិនស្ងប់។ រាល់ពេលកាន់សម្ភារៈដែលមានពន្លឺ មិនថាប្រើក្នុងការអាន ការសរសេរ ជាពិសេសផុសសកម្មភាពនានានៅក្នុងបណ្តាញសង្គម វាធ្វើឱ្យខួរក្បាលបន្តដំណើរការ។ ដូច្នេះហើយមានតែបិទចោលរាល់ដំណើរការនៅលើអេក្រង់ដែលមានពន្លឺទាំងអស់នោះទេ ទើបជំរុញឱ្យការទទួលទានដំណេកមានគុណភាព។

៦. ដកដង្ហើមឱ្យវែងៗ ៖ ព្យាយាមធ្វើឱ្យបានច្រើនដង! ផ្តើមដោយដកដង្ហើមយឺតៗ ដកដង្ហើមផ្ទប់នៅក្នុងពោះ រួចបញ្ជ្រាប ឬស្រូបទៅកាន់សារពាង្គកាយដូចជា ឆ្អឹងជំនីរ ទ្រូង និងសួតជាដើម ។ សូមចាំថា ការដកដង្ហើមចេញត្រូវតែធ្វើវាយឺតៗ បើអាចរាប់លេខនៅក្នុងចិត្តកំឡុងពេលកំពុងដកដង្ហើម (១,២,៣,៤,៥) អនុវត្តន៍បែបនេះ ម្តងហើយម្តងទៀត ឱ្យបានច្រើនដង។

៧. មានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានជុំវិញ ៖ ការនិយាយសួស្ដីទៅកាន់អ្នកដទៃ អាចជំរុញនូវអារម្មណ៍វិជ្ជមាន ហើយជួយការពារនូវការបាក់ទឹកចិត្ត និងភាពតាងតឹង ទាំងអស់នេះហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា បានផ្សារភ្ជាប់ទៅកាន់អ្នកដទៃ។ មិនថា មិត្តភ័ក្តិ គ្រួសារ និងសត្វចិញ្ចឹម បើទោះបីជាមិត្តធម្មតាៗក៏គួរបង្កើតការទំនាក់ទំនងឱ្យបានច្រើនជាងមុនដែរ។ ប្រសិនបើមាននរណាម្នាក់ធ្វើឱ្យអ្នកទទួលបានអារម្មណ៍គាំទ្រ សប្បាយចិត្ត ឬក៏ក្ដីស្រលាញ់ និងអារម្មណ៍បែបវិជ្ជមានណាមួយ មិនគួរបោះបង់ពួកគេចោលនោះទេ គួររក្សាទុកនឹងពង្រឹងទំនាក់ទំនង។

៨. កត់ត្រាអំពីអ្វីដែលធ្វើឱ្យអ្នករីករាយ ៖ ពាក្យថា ត្រូវតែរីករាយ គឺជាប្រយោគមួយឃ្លា ដែលងាយស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ ។ ការបន្ធូរអារម្មណ៍ និងការធ្វើឱ្យអារម្មណ៍ស្ងប់ទាល់តែមានការអនុវត្តន៍។ សរសេររាល់អ្វីដែលធ្វើឱ្យអារម្មណ៍រីករាយ ដើម្បីកត់សម្គាល់អំពីខ្លួនឯងថា អ្វីទៅជាសកម្មភាពដែលនាំឱ្យ​មាន​ភាពរីករាយពិតប្រាកដ។ ទន្ទឹមគ្នានឹងការសេរសេទុក គួរភ្ជាប់ជាមួយ រូបភាពល្អៗ ដើម្បីបង្កើតគម្រោងទៅពេលខាងមុខ។

៩. ស្វែងរកការគាំទ្រ ( ប៉ុន្តែត្រូវចេះធ្វើខ្លួនជាអ្នកគាំទ្រផងដែរ ) ៖ ប្រសិនបើអ្នក ឬមនុស្សដែលអ្នកស្គាល់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សូមស្វែងរកជំនួយតាមរយៈសមាជិកគ្រួសារ ឬក៏មិត្ត ម្យ៉ាងវិញទៀត អាចទៅរកអ្នកប្រឹក្សា ដូចជាអ្នកពិគ្រោះកម្រិតបឋម ឬអ្នកមានវិជ្ជាជីវៈផ្នែកសុខភាពផ្លូវចិត្ត ។ បើសិនជាមនុស្សដែលអ្នកទៅប្រឹក្សា មិនអាចផ្តល់ចម្លើយដែលសមប្រកបនោះទេ អាចស្វែងរកអ្នកផ្សេង ឬជម្រើសផ្សេង។

១០. ចាប់ផ្តើមពីចំណុចតូចៗ ៖ បើសិនជាអ្នកធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ អ្នកអាចនឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់ ដូច្នេះកំណត់គោលដៅ បន្ទាប់មកបែងចែកជាចំណុចតូចៗ ធ្វើបែបនេះជារឿយៗនឹងឃើញលទ្ធផល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។