ជប៉ុនកំពុងពិចារណាពេលវេលាធ្វើការរបស់ប្រជាជនមកត្រឹមតែបួនថ្ងៃក្នុងមួយសប្តាហ៍

ជប៉ុន៖ ទម្លាប់ធ្វើការគោរពវិន័យផ្ទាល់ខ្លួនតឹងរឹងនិងយកចិត្តទុកដាក់ខ្ពស់បំផុតលើការងាររបស់ប្រជាជនជប៉ុន ត្រូវបានគេចាត់ទុកជាប្រពៃណីនៃរបៀបធ្វើការដែលមានផលិតភាពខ្ពស់និងមានទំនួលខុសត្រូវ។ ប៉ុន្តែឥរិយាបថធ្វើការងារបែបនេះ បានបង្កើតជាសម្ពាធផ្លូវចិត្តដល់​ប្រជាជនយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហាកំពុងជួបប្រទះ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានប្រកាសឱ្យម្ចាស់អាជីវកម្មជាច្រើនអនុវត្តរបៀបធ្វើការត្រឹមតែបួនថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

ការចេញផ្សាយរបស់ Japan Times កាលពីថ្ងៃសុក្រសប្តាហ៍កន្លងបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយគាំទ្រដល់តុល្យភាពការងាររបស់ប្រជាជនជប៉ុន ព្រមទាំងរៀបចំយ៉ាងលម្អិតក្នុងចំណុចនីមួយៗ ហើយរង់ចាំតែការសម្រេចចិត្តចុងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តែប៉ុណ្ណោះ។

រូបភាពតំណាង

ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីរបៀបធ្វើការងារថ្មីនេះ បានបញ្ជាក់ថា ជប៉ុននឹងផ្លាស់ប្តូរពេលវេលាធ្វើការងារដោយគិតទៅលើសុខមាលភាពប្រជាជនជាចម្បង។ គោលការណ៍ថ្មីនេះនឹងជួយឱ្យមនុស្សមានពេលវេលាកាន់តែច្រើនក្នុងទំនាក់ទំនងគ្រួសារ ព្រមទាំងមានពេលវេលាស្វែងយល់ពីជីវិតផ្ទាល់ខ្លួន និងការរស់នៅក្នុងសង្គម។

ទោះបីជាយ៉ាងណាក្តីគោលការណ៍ធ្វើការងារថ្មីត្រឹមបួនថ្ងៃក្នុងមួយសប្តាហ៍ អាចនឹងប្រឈមបញ្ហាកង្វះខាតកម្លាំងពលកម្មមួយចំនួន ខណៈជប៉ុនកំពុងត្រូវការកម្លាំងពលកម្មកាន់តែច្រើនដើម្បីធ្វើការងារជាច្រើន។

សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួនធ្លាប់សាកល្បងអនុវត្តរបៀបធ្វើការងារថ្មីនេះ ជាក់ស្តែងកាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft របស់ជប៉ុនបានតេស្តធ្វើការងារត្រឹមតែបីថ្ងៃក្នុងមួយសប្តាហ៍ ជាលទ្ធផលផលិតកម្មបានកើនឡើងដល់ទៅ ៤០ភាគរយ។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Yahoo Japan Group ធ្លាប់អនុវត្តការងារបួនថ្ងៃក្នុងមួយសប្តាហ៍ ហើយលទ្ធផលក៏ទទួលបានល្អប្រសើរដូចគ្នាដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...