ភ្នំពេញ ៖ គោរពកម្មសិទ្ធិបញ្ញាចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនតាមរយៈការសម្រេចចិត្តប្រកួតប្រជែងពាណិជ្ជកម្មដោយត្រឹមត្រូវ ។ មិនតែប៉ុណ្ណោះកម្មសិទ្ធិបញ្ញា អាចការពារផលិតផល ម៉ាក និងគំនិតច្នៃប្រតិដ្ឋថ្មីៗលើផលិតផលនៅលើទីផ្សារជារៀងរាល់ថ្ងៃ ហើយសហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ជាកម្លាំងចលករនៅពីក្រោយការបង្កើតថ្មីនេះ ។

ការផ្សព្វផ្សាយដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អាជីវកម្មដែលមានគំនិតច្នៃប្រតិដ្ឋថ្មីៗមួយចំនួន មិនអាចធ្វើអាជីវកម្មពេញលេញ ដោយសារសហគ្រាសភាគច្រើនមិនទាន់យល់ច្បាស់អំពីប្រព័ន្ធកម្មសិទ្ធិបញ្ញា ឬផលប្រយោជន៍នៃការការពារកម្មសិទ្ធិបញ្ញាចំពោះតក្តកម្ម ម៉ាក និងគំនូរឧស្សាហកម្មរបស់ខ្លួន ។
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាមួយនេះ បានឱ្យដឹងទៀតថា ប្រសិនបើកម្មសិទ្ធិបញ្ញាទាំងនោះមិនត្រូវបានការពារដោយច្បាប់នោះទេ នោះអ្នកបង្កើតគំនិតថ្មីៗក្នុងអាជីវកម្មនឹងមិនបានទទួលប្រយោជន៍ពីគំនិតច្នៃប្រតិដ្ឋរបស់ខ្លួនបានឡើយ ។
ការទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យក្រុមហ៊ុនទទួលបានចំណូលពីការបង្កើតថ្មី បង្កើតគំនិតច្នៃប្រតិដ្ឋ ព្រមទាំងលើកទឹកចិត្តនិងចូលរួមបង្កើនមូលធនដល់ការស្រាវជ្រាវនិងការអភិវឌ្ឍ ។
ក្រុមហ៊ុនដែលចំណាយធនធាន និងពេលវេលាការពារទ្រព្យកម្មសិទ្ធិបញ្ញារបស់ខ្លួនអាចបង្កើនឱកាសប្រកួតប្រជែង និងបង្ការគូប្រកួតប្រជែងពីការចម្លង ឬធ្វើត្រាប់តាមផលិតផល ។ លើសពីនេះក្រុមហ៊ុនចំណាយថវិកាផ្សព្វផ្សាយចំទិសដៅ បង្កើតអត្តសញ្ញាណសហគ្រាសតាមរយៈម៉ាកក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬការផ្ទេរសិទ្ធិផ្សេងៗនៃកម្មសិទ្ធិបញ្ញា បង្កើតតម្លៃផលិតផលលើទីផ្សារ ទទួលបានមូលធន និងហិរញ្ញប្បទាន ព្រមទាំងមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារថ្មីៗ ។
គួរបញ្ជាក់ថា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកសហការរៀបចំច្បាប់និងបទប្បញ្ញត្តិទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដូចជា ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កិច្ចការពារព័ត៍មានសម្ងាត់ពាណិជ្ជកម្ម ការផ្ទេរអាជ្ញាប័ណ្ណនិងសិទ្ធិធ្វើអាជីវកម្ម និងអនុវត្តការងារកម្មសិទ្ធិបញ្ញាផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































