ចំណេះដឹងទូទៅ ៖ តាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ដែលបានចេញផ្សាយដោយ WEForum ព្រមានយ៉ាងច្បាស់ៗថា អាកាសធាតុរបស់ពិភពលោកនឹងកើនឡើងដល់ទៅ 2.3 អង្សាគ្មានអ្វីអាចទប់ស្កាត់វាបានឡើយ។ វិធីតែមួយគត់ដែលអាចពន្យាពេលឡើងកម្តៅក្នុងភពផែនដីបាន ប៉ុន្តែលុះត្រាកាត់បន្ថយសកម្មភាពមនុស្សដែលបង្កើតឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែត្រូវចំណាយពេលយ៉ាងហោចណាស់ច្រើនទសវត្ស។
ការស្រាវជ្រាវថ្មីក៏បានរកឃើញដែរថា ទោះបីជានៅតំបន់ខ្លះនៃពិភពលោកមានអាកាសធាតុចុះត្រជាក់បន្តិច ហើយបានបង្កើតទៅជាពពកជួយការពារកាំរស្មីពីព្រះអាទិត្យក្តី ប៉ុន្តែវានឹងរលាយបាត់ទៅវិញបន្តិចម្តងៗ ចំណែកកម្តៅនៅបន្តបញ្ចេញមកវិញដដែល។
អ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើប្រទេសក្នុងពិភពលោក អាចរួមដៃគ្នាក្នុងការទប់ស្កាត់កម្តៅក្នុងផ្លូវត្រឹមត្រូវមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ នោះពិតជាអាចដោះស្រាយបញ្ហាការឡើងកម្តៅផែនដី។ ទន្ទឹមគ្នានេះ មនុស្សជាតិត្រូវរៀនសម្របខ្លួនរស់នៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងថែរក្សាបរិស្ថានឱ្យបានល្អ។
សូមរំលឹកថា ប្រទេសអនុវត្តកិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុនៃទីក្រុងប៉ារីស តែងតែបង្ហាញគោលជំហររបស់ខ្លួនថា នឹងព្យាយាមធ្វើយ៉ាងណាឱ្យភពផែនដីឡើងកម្តៅត្រឹមតែ 2 អង្សាប៉ុណ្ណោះ ហើយបើអាចទៅរួចនឹងរក្សាវាត្រឹម 1.5 អង្សា។
បច្ចុប្បន្នមានប្រទេសជាង 120 បានប្តេជ្ញាចិត្តចំពោះបញ្ហាគ្មានការបំពុលបរិស្ថាន ឬ Net-Zero ហើយក្នុងក៏មានក្រុមហ៊ុនតូចធំ-ជាងមួយពាន់ផងដែរ រួមមាន Unilever, IKEA និង Apple ជាដើម កំពុងចូលរួមទទួលខុសត្រូវសង្គមតាមរយៈសកម្មភាពបរិស្ថានផ្សេងៗ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សា…
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ ១ ៧៦៤នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា