អាហារូបករណ៍ ៖ ក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ សហការជាមួយសាកលវិទ្យាល័យស្រាវជ្រាវ Dutch និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតក្នុងឆ្នាំសិក្សា 2021 កំពុងបើកទទួលពាក្យស្នើសុំ។
តាមរយៈអាហារូបករណ៍នេះ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដោយមិនមានគិតថ្លៃរដ្ឋបាល។ អាហារូបករណ៍ នឹងផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន 5,000 ផោន (ប្រហែល 6,000 ដុល្លាអាមេរិក) សម្រាប់ការឧបត្ថម្ភនៅក្នុងឆ្នាំដំបូងនៃការសិក្សារបស់ខ្លួន។
លក្ខខណ្ឌនៃការដាក់ពាក្យ
- បេក្ខជនជានិស្សិតដែលរស់នៅប្រទេសទាំងឡាយក្រៅពីតំបន់សេដ្ឋកិច្ចអឺរ៉ុប។
- បេក្ខជនត្រូវដាក់ពាក្យចូលរួមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតពេញម៉ោង នៅស្ថាប័នឧត្តមសិក្សាណាមួយរបស់ប្រទេសហូឡង់។
- បេក្ខជនត្រូវបំពេញឯកសារតាមតម្រូវការជាក់លាក់របស់សាកលវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
- បេក្ខជនមិនធ្លាប់ទទួលបានសញ្ញាបត្រពីស្ថាប័នអប់រំណាមួយនៅក្នុងប្រទេសហូឡង់ពីមុនមក។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ មាន 41 សាកលវិទ្យាល័យសិ្ថតក្រោមក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ ផ្ដល់ដោយក្រសួងអប់រំហូឡង់ សម្រាប់និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់៖ https://www.studyinholland.nl/finances/holland-scholarship ។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…