កង្វល់ សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ

ភ្នំពេញ៖ ឧបសគ្គ ការលំបាក និងបញ្ហាប្រឈមនានាក្នុងជីវិតសិក្សារបស់យុវជនតែងកើតឡើងមិនប្រកាន់ភេទប្រុសឬស្រីឡើយ។ ប៉ុន្តែសុវត្ថិភាពរស់នៅរបស់ក្មេងស្រីអាចខុសពីក្មេងប្រុស។ បច្ចុប្បន្នកូនស្រីបន្តការសិក្សាឆ្ងាយពីផ្ទះហើយ ក៏ប៉ុន្តែពួកគេនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកង្វល់របស់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ កូនស្រីត្រូវចំណាយលុយកាក់ក្នុងជីវភាពសិក្សាច្រើនជាងកូនប្រុសដែរ។

កញ្ញា ណាក ថៃល័ក្ខ និស្សិតម្នាក់មកពីខេត្តសៀមរាប បានឱ្យដឹងថា សុវត្ថិភាពរស់នៅឆ្ងាយពីគ្រួសារជាចំណុចប្រឈមខ្លាំងរបស់យុវតី។ ដំណើរចាកឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា ទាមទារឱ្យនិស្សិតគិតហ្មត់ចត់ពីសុវត្ថិភាពកន្លែងស្នាក់នៅ។

ថៃល័ក្ខ

“សម្រាប់ខ្ញុំរកផ្ទះស្នាក់នៅ អត់អាចចេះតែរកទេ… ខ្ញុំត្រូវពិនិត្យមើលពីបរិយាកាសជាក់ស្ដែងនៅជុំវិញផ្ទះ ផ្លូវចេញចូល ទំហំបន្ទប់ ក៏ដូចជាស្ថានភាពផ្ទះ តើសម្បូរមនុស្សប្រុសដែរឬទេ សម្បូរមនុស្សស្រីឬទេ ហើយអ្នកជួលទាំងអស់នោះភាគច្រើនស្ថិតនៅអាយុប៉ុន្មាន គិតទាំងបន្ទប់ទឹក និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ…”។

– កញ្ញា ណាក ថៃល័ក្ខ

សុវត្ថិភាពផ្ទាល់ខ្លួន
កញ្ញា ណាក ថៃល័ក្ខ និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេស មកពីខេត្តសៀមរាប។

និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេសរូបនេះ បានបន្ដទៀតថា ដើម្បីសុវត្ថិភាពត្រូវស្វែងរកទីតាំងស្នាក់នៅសមរម្យ ប៉ុន្តែប្រឈមបញ្ហាហិរញ្ញវត្ថុ។

“ដើម្បីរកបានផ្ទះមានសុវត្ថិភាព ខ្ញុំត្រូវចំណាយបង់ថ្លៃផ្ទះខ្ពស់។ ជាមធ្យមខ្ញុំចំណាយ 80 ដុល្លារក្នុងមួយខែ ទាំងទឹកភ្លើងទៀតអាចអស់ជិតដល់ 100ដុល្លារ ចំណែកមិត្តភក្ដិប្រុសៗខ្ញុំវិញ ពួកគាត់ចំណាយពី 40 ទៅ 60ដុល្លារតែប៉ុណ្ណោះ”។

– កញ្ញា ថៃល័ក្ខ

មានប្អូនស្រីស្នាក់នៅជាមួយនិងកំពុងបន្ដការសិក្សានៅភ្នំពេញ យុវជន ស្រ៊ាង ដារ៉ុង និស្សិតមកពីខេត្តកំពង់ចាម បានឱ្យដឹងដែរថា

“ មករៀនឆ្ងាយពីផ្ទះ ខ្ញុំបារម្ភពីសុវត្ថិភាពស្នាក់នៅ និងការធ្វើដំណើរទៅមករបស់ប្អូន ហើយខ្លាចមិត្តភក្ដិមិនល្អអូសទាញដើរផ្លូវមិនល្អ…”។

– យុវជន ស្រ៊ាង ដារ៉ុង

មិនមែនមានតែយុវជនខាងលើនោះទេ ដែលយល់ថាសុវត្ថិភាពកន្លែងស្នាក់ក្នុងពេលបន្តការសិក្សាជាផ្នែកសំខាន់នៃដំណើរជីវិតសិក្សារបស់ពួកគេ។ ចំណែកអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់បញ្ហាសមភាពយេនឌ័រនៅកម្ពុជា ក៏យល់ឃើញដែរថា បញ្ហាសុវត្ថិភាពរស់នៅក្នុងពេលសិក្សាក្មេងស្រី ជាកត្តាបង្អាក់ដំណើរជីវិតសិក្សារបស់សិស្សស្រីមិនឱ្យបន្តមកទីក្រុង ឬសាលារៀនដែលនៅឆ្ងាយពីផ្ទះដែរ។

អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ បានឱ្យដឹងថា មករៀននៅទីក្រុងបរិយាកាសរស់នៅផ្ទុយពីទីជន​បទ ដោយសារមានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន រីឯការរស់នៅផ្សេងៗគ្នា ត្រូវគិតពីសុវត្ថិភាពខ្ពស់។ អ្នកស្រីសង្កត់ធ្ងន់ថា សុវត្ថិភាពជារឿងសំខាន់ដែលសិស្ស-និស្សិតស្រីៗ តែងប្រឈមខ្លាំងក្នុងពេលកន្លងមក។

“ក្មេងស្រីតែងមានអារម្មណ៍ភ័យខ្លាច និងយល់ថាមិនមានសុវត្ថិភាព… ដំណោះស្រាយ គឺម្តាយឪពុកអ្នកពាក់ព័ន្ធត្រូវផ្តល់​ប្រឹក្សាយោបល់បន្ថែមដល់យុវតី មុនពេលពួកគាត់ចំណាកស្រុកដើម្បីបន្តការសិក្សា ដើម្បីត្រៀមខ្លួនសម្របតាមបរិបទសិក្សា និងរស់នៅកន្លែងថ្មី។ សិស្សត្រូវទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីពិចារណារឱ្យកាន់តែប្រសើរ។ ប្រសិនបើយើងខ្វះខាតព័ត៌មាន បញ្ហាប្រឈមអាចនឹងកើតមានច្រើន…”។

– អ្នកស្រី សេង រាសី

សុវត្ថិភាពផ្ទាល់ខ្លួន
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ។

ការផ្ដល់ប្រព័ន្ធការពារនិងសន្ដិសុខសម្រាប់ក្មេងស្រីពីអាជ្ញាធរមូលដ្ឋាន ក៏ជាចំណែកមួយដែលបង្កើតបរិយាកាសឱ្យយុវតីមានអារម្មណ៍រួចចាកផុតពីការបៀតបៀន និងគំនាបសុវត្ថិភាពផ្សេងៗ។ អ្នកពាក់ព័ន្ធនឹងសុវត្ថិភាពនេះ គឺជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រើពាក្យសម្ដីបៀតបៀនក្មេងស្រី ក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីដែរ ដូច្នេះបុគ្គលគ្រប់រូបត្រូវចូលរួមផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចេញ គិតវិជ្ជមានចំពោះស្រ្ដីនិងផ្តល់តម្លៃឱ្យស្ត្រី។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោក ជី សុផាត ធ្វើ​យុទ្ធនាការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ

ត្បិតថាបញ្ញាសិប្បនិម្មិត (AI) គេអាច​ប្រើប្រាស់ជាភាសាខ្មែរបានក៏ពិតមែន ប៉ុន្តែជាការកត់សម្គាល់ ភាសាខ្មែរ​ដែល AI បានបង្ហាញចេញមកទាំងជាអក្សរ ក៏​ដូចជាសំឡេង ហាក់កំពុងតែលាយឡំជាមួយភាសាបរទេស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

UNICEF ព្រមានអាកាសធាតុក្តៅខ្លាំង អាចប៉ះពាល់សុខភាពកុមារ និងទារក

អង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានព្រមានថា អាកាសធាតុក្តៅខ្លាំងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងទារក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

៣០ឆ្នាំនេះ និស្សិតកម្ពុជា ១ម៉ឺននាក់ទទួលបានអាហារូបករណ៍ទៅ​សិក្សានៅអូស្ត្រាលី

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្ដម Derek Yip បាន​ឱ្យដឹងថា ក្នុងរយៈពេល​៣០ឆ្នាំមកនេះ និស្សិតកម្ពុជាជាប់អាហារូបករណ៍ទៅសិក្សា​នៅអូស្ត្រាលីមានចំនួនសរុបប្រមាណ ១ម៉ឺននាក់ ដោយ​ពួកគេ​សិក្សា​ទៅលើជំនាញផ្សេងៗ។
ព្រឹត្តិការណ៍, អប់រំកុមារតូច

តើកុមារគួរចាប់ផ្តើមចូលរៀនមត្តេយ្យនៅអាយុប៉ុន្មាន?

តើកូនរបស់ខ្ញុំដល់ពេលចូលរៀនហើយឬនៅ? នេះគឺជាសំណួរ ដែលតែងសួរជាញឹកញាប់ នៅពេល​ឪពុកម្តាយថ្មីថ្មោង ឃើញកូនតូចរបស់ខ្លួនចាប់ផ្តើមមានភាពរហ័សរហួន និងចង់ចេះចង់ដឹងពីពិភពខាងក្រៅកាន់តែខ្លាំង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលារៀនទូទាំងប្រទេសផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មី

សាលារៀននានាទូទាំងប្រទេស ទាំងសាលារដ្ឋ និងឯកជន បានចាប់ផ្តើមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលសាលារៀនមួយចំនួនក៏បាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកគ្រូ គុយ ស្រីនិច បន្តបង្រៀនសិស្ស​នៅជំរំភៀសសឹក ព្រោះចង់ឱ្យ​កុមារ​នៅតំបន់ព្រំដែន​ទទួលបាន​ចំណេះដឹង

អ្នកគ្រូ គុយ ស្រីនិច ជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សា​ម្នាក់ ក្នុងចំណោម​គ្រូបង្រៀនចំនួន ៣៦នាក់ផ្សេងទៀត ដែលផ្ទះសម្បែង​ត្រូវ​រងការ​ខូចខាត​ដោយសារ​តែជម្លោះព្រំដែន​កាលពីចុងឆ្នាំ២០២៥។ ទោះជា​ផ្ទះសម្បែងរងការខូចខាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកសិក្សា ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជួយឱ្យ​ពួកគេចេះបច្ចេកវិទ្យាឌីជីថលទាន់សម័យកាល

អ្នកសិក្សានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) បានលើកឡើងថា មជ្ឈមណ្ឌល​នេះបានជួយឱ្យ​ពួកគេចេះជំនាញបច្ចេកវិទ្យាឌីជីថលសមស្របនឹងបរិបទសម័យបច្ចុប្បន្ន ខណៈពួកគេរំពឹងថា…
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ ជំហាន ក្នុងការគ្រប់គ្រង ចំណូល-ចំណាយ សម្រាប់និស្សិត

ជីវិតក្នុងវ័យជានិស្សិត គឺជាដំណាក់កាលដ៏រំភើបផង និងពោរពេញដោយសម្ពាធផង ជាពិសេសគឺការគ្រប់គ្រង “កញ្ចប់ថវិកា” ដែលមានកម្រិត។ ខណៈដែលយុវជនជាច្រើនតែងជួបវិបត្តិ “ដាច់លុយចុងខែ” ការចេះរៀបចំផែនការ..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon