ភ្នំពេញ – ចំណុចមួយចំនួនអាចរារាំងភាពរីកចម្រើននៅក្នុងជីវិត មានដូចជា ព្យាយាមតិចតួចពេក ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បដិសេធភាពខ្លាំងរបស់ខ្លួន ខ្លាចពិបាកឬអន់ជាងមុន និងធ្វើខុសព្រោះឃើញអ្នកដទៃធ្វើខុស ។ ចំណុចទាំងនេះអាចបំផ្លាញវាសនាដ៏ល្អនៃជីវិតឱ្យមានវិប្បដិសារីអស់មួយជីវិត ប្រសិនលោកអ្នកមិនព្រមបោះបោះបង់ចោល ។ ខាងក្រោមនេះ ជាចំណុចមួយចំនួនអាចជៀសវាងកុំឱ្យមានវិប្បដិសារីក្នុងជីវិត ។

១. ការព្យាយាមតិចតួចពេក៖ ប្រសិនបើមនុស្សខ្វះការព្យាយាមនៅក្នុងជីវិតរស់នៅ មិនថាការសិក្សា ធ្វើការងារ នោះរាល់កិច្ចការដែលធ្វើចេញទៅនឹងមិនទទួលបានលទ្ធផលល្អនោះឡើយ ។ យ៉ាងណាមិញ រក្សាការព្យាយាមនឹងជួយឱ្យមនុស្សរីកចម្រើន ហើយមនុស្សដែលខិតខំប្រឹងប្រែងច្រើនទទួលបានលទ្ធផលល្អប្រសើរ ។ លើសពីនេះ បុគ្គលគ្រប់រូបត្រូវរក្សាការព្យាយាម កុំងាយបោះបង់ចំពោះរឿងដែលជួយឱ្យខ្លួនរីកចម្រើន និងហ៊ានជំនះទោះបើជួបឧបសគ្គក្ដី ។

២. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ៖ ការប្រៀបធៀបជាមួយអ្នកដទៃដែលល្អជាអ្នកនឹងធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្តព្រោះភាពទន់ខ្សោយរបស់ខ្លួនឯង ។ លោកអ្នកអាចសាកល្បងប្រៀបធៀបខ្លួនរបស់អ្នកក្នុងថ្ងៃនេះ បានធ្វើរឿងអ្វីខ្លះល្អជាងម្សិលមិញ ។ ហេតុនេះ ត្រូវស្មោះត្រង់ក្នុងគំនិត ពាក្យសម្តី និងសកម្មភាព ព្រោះវាបង្ហាញពីតម្លៃទឹកចិត្តល្អរបស់អ្នកចំពោះអ្នកដទៃ ។
៣. បដិសេធភាពខ្លាំងរបស់អ្នក៖ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយ ប្រសិនបើលោកអ្នកគិតថាខ្លួនឯងធ្វើមិនបានច្បាស់ណាស់ឱកាសសម្រាប់រីកចម្រើននឹងកន្លងហួស ។ លើសពីនេះបញ្ឈប់ទស្សនៈណាដែលធ្វើឱ្យភាពក្លាហានរបស់អ្នកត្រូវធ្លាក់ចុះ ឬបង្អាក់ភាពរីកចម្រើនរបស់អ្នក ។ ម៉្យាវិញទៀត ត្រូវរក្សាការព្យាយាម ជំនះភាពភ័យខ្លាច និងអភិវឌ្ឍសមត្ថភាពរបស់លោកអ្នកបន្ថែមជាប្រចាំ ។
៤. ខ្លាចពិបាកឬអន់ជាងមុន៖ គ្មានអ្វីដែលងាយស្រួលឡើយនៅពេលចាប់ផ្ដើម មនុស្សដែលខ្វះការព្យាយាមតែងខ្លាចពិបាកឬអន់ជាងមុននៅពេលជួបប្រទះការងារថ្មីៗ ។ លើសពីនេះ មិនជឿថាអ្នកអាចធ្វើបាន ជាបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងប្រឈម ។ ទន្ទឹមនឹងនេះ សាកល្បងរៀបចំការផែនការ ប្រសិនមិនដំណើរការ កុំអាលអស់សង្ឃឹម ប៉ុន្តែត្រូវជំនះធ្វើវាបន្តទៀត ។
៥. ធ្វើខុសព្រោះឃើញអ្នកដទៃធ្វើខុស៖ សង្គមបច្ចុប្បន្នមនុស្សចូលចិត្តធ្វើអ្វីតាមគ្នា ហើយពេលខ្លះពុំមានការថ្លឹងថ្លែងឱ្យបានល្អិតល្អន់ ។ លើសពីនេះ បុគ្គលមួយចំនួនមិនបានគិតឱ្យស៊ីជម្រៅ និងបែងចែកឱ្យបានច្បាស់ ព្រោះខុសគឺខុស ត្រូវគឺត្រូវ ។ ម៉្យាងវិញទៀត នៅពេលឃើញអ្នកដទៃធ្វើខុសហើយអ្នកក៏ធ្វើតាម នោះបញ្ជាក់ថាលោកអ្នកពុំបានធ្វើអ្វីដែលជាខ្លួនឯង ។ ជាពិសេសការធ្វើអ្វីដែលខុសពីអ្នកដទៃ ប៉ុន្តែវាជារឿងត្រឹមត្រូវនឹងបង្ហាញពីតម្លៃរបស់អ្នក ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2025
ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទីក្រុងពីកម្មវិធីអាហារូបករណ៍ ADB-JS នៅសាកលវិទ្យាល័យហុងកុង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2024
កម្មវិធីអាហារូបករណ៍ ADB កំពុងបើកទទួលសិស្សសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យហុងកុង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ។
ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...
អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ





























