លក្ខណៈសម្បត្តិ៥ ចំណុចរបស់ស្វាមីល្អ

ភ្នំពេញ៖ កសាងសង្គមគ្រួសារឱ្យមានសុភមង្គលអាស្រ័យលើស្វាមីនិងភរិយាចេះជួយគ្នាទៅវិញទៅមក និងកសាងដំណើរជីវិតអាពាហ៍ពិពាហ៍ឱ្យកាន់​ផ្អែមល្ហែ​ម​​ជា​រៀ​ង​​រាល់​ថ្ងៃ ។ ទន្ទឹមនឹងនេះ ស្វាមីជាមេគ្រួសារ អ្នកដឹកនាំសេដ្ឋកិច្ចគ្រួសារឱ្យរីកចម្រើន និងរួមចំណែកជួយឱ្យ​គ្រួសារមានសុ​ភ​មង្គល ។ លើសពីនេះ ស្វាមីល្អសំដៅលើបុគ្គលដែលមានគោលជំហររឹងមាំ មានភក្ដីភាពចំពោះភរិយា ជួយទុក្ខធុរៈភរិយា​ និងជាមនុស្សមានគុណធម៌ក្នុងការរស់នៅ ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិល្អមួយចំនួនដែលស្វាមីគ្រប់រូបត្រូវប្រកាន់ភ្ជាប់ ។

១. សុខភាពល្អ ៖ ស្វាមីល្អត្រូវមានកាយសម្បទាមាំមួន យកចិត្តទុកដាក់ថែរក្សាសុខភាពទាំងរាងកាយ និងចិត្តឱ្យបានល្អប្រសើរ ។ លើសពីនេះ មានចំណេះដឹងទូលំទូ​លាយ ចេះថែរក្សាអនាម័យ និងជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត ។ ម៉្យាងវិញទៀត ស្វាមីល្អមិននាំយកជំងឺមកចម្លងប្រពន្ធកូន ដែលបង្កឱ្យមានគ្រោះថ្នាក់ ខាតបង់ថវិកា និងចំណាយពេលវេលាក្នុងការព្យាបាលឡើយ ។ ដូចគ្នា ស្វាមីល្អយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន សុខភាពភរិយា និងសុខភាពស​មា​ជិកនៅក្នុងក្រុមគ្រួសារ ។

២​. ភាពស្មោះត្រង់៖ ស្វាមីល្អមានភក្ដីភាពចំពោះភរិយា មិនលាក់បាំង និងមិនក្បត់ចិត្តភរិយា ។ លើសពីនេះ ស្វាមីល្អត្រូវផ្ដល់កិត្តិយសដល់ភរិយា ប្រគល់ទ្រព្យសម្ប​ត្តិ​​ដល់ប្រពន្ធជាអ្នកចាត់ចែង និងមិនមានកលល្បិចចំពោះភរិយា ។ ម៉្យាងវិញទៀត ស្វាមីល្អផ្ដល់ក្ដីស្រឡាញ់ដល់ប្រពន្ធកូន គោរពពាក្យសន្យា និងធ្វើយ៉ាងណាមិនប​ង្ក​ការលំបាកចិត្តដល់ភរិយាក្នុងរូបភាពណាមួយឡើយ។

៣. ភាពជាអ្នកដឹកនាំគ្រួសារ៖ ស្វាមីល្អដឹងអំពីតួនាទីរបស់ខ្លួនជាមេគ្រួសារ ខិតខំបំពេញការងារ ដោះស្រាយបញ្ហាខ្វះខាតនៅក្នុងគ្រួសារ និងធានាថាភរិយាមានការលំ​បា​ក​កា​ន់​តែតិ​ច ។ លើសពីនេះ ស្វាមីល្អចេះជជែកពីផែនការកសាងគ្រួសារជាមួយភរិយា និងខិតខំសម្រេចផែនការនេះឱ្យទទួលបានលទ្ធផលជោគជ័យ ។ ម៉្យាងវិញទៀត ស្វាមីល្អគោរពតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍផែនការគ្រួសារ និងដឹកនាំគ្រួសារទៅរកវិថីសុភមង្គល។

៤. ជួយទុក្ខធុរៈប្រពន្ធ៖ ស្វាមីល្អចេះចែករំលែកការងារផ្ទះប្រពន្ធរួមមាន ដាំបាយ ធ្វើម្ហូប លាងចាន ជូតផ្ទះ មើលថែកូន ព្រមទាំងជួយធ្វើកិច្ចការផ្សេងៗជំនួសប្រពន្ធ ដោយមិនគិតកិច្ចការនោះជាតួនាទីរបស់ប្រពន្ធនោះឡើយ ។ លើសពីនេះ ស្វាមីល្អត្រូវជួយយកអាសារប្រពន្ធនៅពេលប្រពន្ធជួបទុក្ខលំបាក ធ្វើកិច្ចការធ្ងន់ៗ ជាពិសេសអំឡុងពេលប្រពន្ធមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ដូចគ្នា ស្វាមីល្អចេះជួយកាន់ឥវ៉ាន់ធ្ងន់ៗ ជូនភរិយាទៅពេទ្យពិនិត្យសុខភាព និងផ្ដល់ឱកាសជូនប្រពន្ធទៅដើរលេងកម្សាន្តជាដើម។

៥. បុគ្គលមានគុណធម៌៖ ស្វាមីល្អជាបុគ្គលដែលមានគុណធម៌ចំពោះភរិយា ក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ។ ទន្ទឹមនឹងនេះ ស្វាមីល្អចេះចែករំលែកចំណេះដឹង បទ​ពិ​សោធន៍ល្អទៅកាន់ភរិយា មិនប្រព្រឹត្តអំពើហង្សា លេងល្បែងស៊ីសង ដែលនាំឱ្យគ្រួសារបាត់បង់សុភមង្គល ។ ម៉្យាងវិញទៀត ស្វាមីល្អគោរពស្រឡាញ់ ឱ្យតម្លៃ មិនរើសអើងសាច់ញាតិ ឬមនុស្សរស់នៅក្នុងសហគមន៍ ។ ដូចគ្នា ស្វាមីល្អចេះបង្ហាញណីគំរូល្អៗដល់បុរសដទៃទៀត និងជួយណែនាំអ្នកដទៃឱ្យចេះស្រឡាញ់ភរិយា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...