យុវជន ៖ សម័យ​ឧស្សាហកម្ម​៤.០ មនុស្ស​គ្រប់គ្នា​ត្រូវ​តែយល់ដឹងពីសុវត្ថិភាពឌីជីថល

បច្ចុប្បន្នពិភពលោក​កំពុងតែវិវឌ្ឍន៍​ខ្លួន​មក​កាន់​សម័យ​ឧស្សាហកម្ម​៤.០ ហេតុនេះ​​បច្ចេកវិទ្យា​បាន​ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​រស់នៅ ការ​ប្រកបរបរអាជីវកម្ម ការសិក្សា​រៀន​សូត្រ ក៏​ដូចជា​ប្រតិបត្តិការ​ការងារទាំងរដ្ឋ និង​ឯកជន។ ខណៈកុំព្យូទ័រ ទូរស័ព្ទដៃ បណ្តាញ​សង្គម កំពុង​តែ​ត្រូវ​បានប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុងជីវិត​រស់​នៅ សុវត្ថិភាព​លើប្រព័ន្ធឌីជីថល គឺជារឿង​ចាំបាច់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​យល់ដឹង។

យុវតី ហេង ស្រីនុច និស្សិតឆ្នាំទី១ ជំនាញអគ្គិសនី មកពី​វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បាននិយាយថា ខណៈពិភពលោកកំពុងឈានទៅរកឧស្សាហកម្ម៤.០ ដូច្នេះការប្រើបច្ចេកវិទ្យា វាពិតជាមានភាពចាំបាច់ ដោយ​មានន័យថា មនុស្សគ្រប់គ្នាត្រូវតែចេះ និងដឹងអំពីវា ។

យុវតី ហេង ស្រីនុច

“ចំពោះខ្ញុំក្នុងនាមជានិស្សិត ខ្ញុំយល់ថា វាពិតជាមានសារៈសំខាន់ បើសិនជាយើងចេះការពារសុវត្ថិភាពប្រព័ន្ធឌីជីថលហ្នឹង! វាអាចការពារខ្លួនយើង ទាំងអ្នកដទៃ ក៏ដូចជាគ្រួសារឱ្យរួចផុតពីគ្រោះថ្នាក់”

ស្រីនុច បន្ថែមថា បើសិនបើយើង​មិនបានស្វែងយល់អំពីសុវត្ថិភាពឌីជីថល នាង​យល់ថា វាមានហានិភ័យជាច្រើន​ដូចជា ផ្តល់ឱកាសឱ្យជនខិលខូចអាចទាញយកទិន្នន័យទៅប្រើប្រាស់ដោយសេរី ខណៈម្ចាស់ខ្លួនពុំបានដឹងថា គេយកវាទៅប្រើលើអ្វីខ្លះនោះទេ។

យុវតី កាយ សូរណា ដែល​ទើបតែបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅខេត្តសៀមរាប ក៏​បានបង្ហាញ​ពីទស្សនៈយល់ឃើញ​ពី​សារៈសំខាន់នៃសុវត្ថិភាពឌីជីថល ដោយថា បើសិនជាយើងមិនបានយល់ដឹងអំពីឌីជីថល វានឹង​ធ្វើឱ្យ​យើង​ងាយប្រឈមការបោកប្រាស់ពីសំណាក់ខាងក្រៅ ជាពិសេសតាមរយៈការចុចចូលកម្មវិធីណាមួយ ដែលនាំឱ្យខូចគណនីផ្ទាល់ខ្លួន ឬក៏ប្រព័ន្ធផ្សេងៗទៀត។

យុវតី កាយ សូរណា

” ខ្ញុំយល់ថា ការសិក្សាអំពីសុវត្ថិភាពឌីជីថល អាចកាត់បន្ថយការចាញ់បោកពីអ្នកដទៃ”

ចំណែក កញ្ញា ជុយ រតនា ជានិស្សិត​មក​ពីសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UVS) និយាយថា ការមិនដឹងពីសុវត្ថិភាពនៅ​លើ​ប្រព័ន្ធឌីជីថល ដូចជា ការខ្វះនូវ​ចំណេះដឹងផ្ទៀងផ្ទាត់មើលសារអេឡិចដែលគេផ្ញើមក វាអាច​នាំនូវការភ័ន្តច្រឡំអំពីឯកសារពិត និងឯកសារដែលមានមេរោគ ដូច្នេះ​ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល អាចឱ្យ​យើង​ស្គាល់អំពីការក្លែងបន្លំ នូវ​ឯកសារផ្សេងៗដែលគេបញ្ជូនមកតាមរយៈអ៊ីម៉ែល ។

សម្រាប់​យុវតី ញឹម បូរ៉ា ដែល​ទើបតែបញ្ចប់ថ្នាក់ទី១២មកពីខេត្តបន្ទាយមានជ័យវិញនិយាយថា ប្រសិនបើ​យើងធ្វេសប្រហែសអំពីសុវត្ថិភាពឌីជីថល នោះជនអនាមិកអាចនឹងយកព័ត៌មានរបស់យើង​ទៅធ្វើរឿងមិនល្អណាមួយដែលប៉ះពាល់ដល់យើងបានយ៉ាងងាយ ដូច្នេះហើយទោះបីជារៀនជំនាញអ្វីក៏ដោយ ក៏សុវត្ថិភាពឌីជីថល វាមានតួនាទីសំខាន់ដែរ។

យុវតី ញឹម បូរ៉ា

“ទោះបីជារៀនជំនាញសុវត្ថិភាពឌីជីថលក្នុងវគ្គខ្លីក៏ដោយ ក៏វានៅតែមានសារៈសំខាន់សម្រាប់ខ្ញុំ ព្រោះអីអាហ្នឹង វាថ្មីសម្រាប់ខ្ញុំ។ ព្រោះអីខ្ញុំជាសិស្សនៅតាមជនបទ ពីមុនខ្ញុំអត់ដែលដឹង អត់ដែលស្គាល់ពីរបៀបហ្នឹងទេ”

យុវតី បូរ៉ា បន្ថែមថា នាងនៅតែបន្តប្តេជ្ញារៀនសូត្រ និងផ្ទៀងផ្ទាត់ព័ត៌មានបន្ថែម អំពីសុវត្ថិភាពឌីជីថល ព្រោះវាផ្តល់ប្រយោជន៍ដល់ជីវិតពិតរបស់យើង ហើយ​សម័យនេះ គឺជាសម័យឌីជីថល ដូច្នេះយើងត្រូវតែដឹងពីការចេះការពារខ្លួនតាមរយៈការប្រើប្រាស់គណនីប្រកបដោយសុវត្ថិភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships