បេក្ខជន ៖ កម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាព RPL ជួយ​ឱ្យ​ខ្លួន​ទទួលបាន​សញ្ញាបត្រដូចអ្នក​ក្នុងប្រព័ន្ធ

យុវជន យុវនារីជាច្រើនបានមកចុះឈ្មោះនៅស្តង់ពិព័រណ៌របស់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ព្រះកុសុមៈ អំពីការវាយតម្លៃសមត្ថភាព ហៅថា RPL ។ ក្នុងឱកាសនេះ យុវជនពីររូបដែលបានចុះឈ្មោះចូលរួមតេស្តវាយតម្លៃសមត្ថភាពបានសម្ដែងចំណាប់អារម្មណ៍រីករាយរបស់ខ្លួនដែលបានធ្វើតេស្តដែលមិនធ្លាប់មាននេះ។

លោក ហេង មករា ជាអ្នកគ្រប់គ្រងរោងពុម្ព បានមកសាកល្បងធ្វើតេស្តផ្នែករចនាក្រាហ្វិកដោយកុំព្យូទ័របានសម្ដែងភាពរីករាយនៅពេលដែលបានចូលរួមតេស្តសមត្ថភាព ឬហៅកាត់ថា RPL នេះ ព្រោះបានដឹងពីសមត្ថភាពរបស់ខ្លួនឯងថា វិវត្តន៍ដល់កម្រិតណា ដើម្បីអភិវឌ្ឍន៍ខ្លួនឯងបន្ថែម ឬអាចមានសមត្ថភាពគ្រប់គ្រាន់ដែលអាចទទួលបានវិញ្ញាបនបត្រហើយ ឬនៅ។

លោក ហេង​ មករា បន្តថា កម្មវិធីតេស្តសមត្ថភាពនេះ ពិតជាផ្ដល់សារៈសំខាន់សម្រាប់ខ្លួន និងប្រជាជនខ្មែរដទៃទៀតដែលអាចយកវិញ្ញាបនបត្របញ្ជាក់ជំនាញនេះស្វែងរកការងារធ្វើកាន់តែប្រសើរ ព្រោះមានការទទួលស្គាល់ពីមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ។

លោក ហេង មករា

ជាមួយគ្នានេះ លោក រ៉េត រ៉ាវី ជាបេក្ខជនម្នាក់ដែលបានចូលរួមធ្វើតេស្តវាយតម្លៃសមត្ថភាព RPL បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានតេស្តវាយតម្លៃសមត្ថភាពអំពីជំនាញរបស់ខ្លួនឯង។ លើសពីនេះ រ៉ាវី បានមើលឃើញចំណុចល្អចំនួនពីរ ដោយទីមួយអាចមានជំនាញច្រើនដែលអាចធ្វើតេស្តលើកុំព្យូទ័របាន និងទីពីរ ក្រោយធ្វើតេស្តចប់ និងមានសមត្ថភាពគ្រប់គ្រាន់ បេក្ខជនអាចស្នើសុំវិញ្ញាបនបត្របញ្ជាក់សមត្ថភាពដែលចេញពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

និយាយដោយរីករាយ លោក រ៉េត រ៉ាវី បានបន្តថា ត្បិតការធ្វើតេស្តលើកនេះមិនទទួលបានលទ្ធផលល្អ ឬជាប់ ប៉ុន្តែ រ៉ាវី សប្បាយចិត្តដែលបានដឹងពីសមត្ថភាពខ្លួនឯង និងខិតខំបន្ថែមសមត្ថភាពខ្លួនឯងទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ដើម្បីធ្វើតេស្តវាយតម្លៃម្ដងទៀតនៅពេលក្រោយ។

លោក រ៉េត រ៉ាវី

ជាចុងក្រោយ បេក្ខជនទាំងពីររូបនេះសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសអ្នកដែលកំពុងធ្វើការក្នុងជំនាញផ្សេងៗដែលចេះមកពីការចេះតពីគ្នា ឬចេះបែបប្រពៃណី គួរតែសាកល្បងដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញហើយកាន់តែងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងឱកាសបន្ថែមសមត្ថភាពខ្លួនឯងកាន់តែប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...