កម្មវិធី Innovative Teach Challenge រដូវកាលទី២ សម្ពោធជាផ្លូវការ និងជ្រើសរើសសិស្ស-និស្សិតទូទាំងប្រទេស ចូលប្រកួតប្រជែង

​កម្មវិធី Innovative teach challenge រដូវកាលទី២ ត្រូវ​បានសម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍​កន្លងទៅនេះ ក្រោមប្រធាទ «កសាងអនាគតប្រកបដោយនវានុវត្តន៍ថ្ងៃនេះ» ។

ឯកឧត្តម ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ដែលជាស្ថាប័នគាំទ្រកម្មវិធីនេះ បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងជំរុញឱ្យមានការគិតគូរអំពីនវានុវត្តន៍ច្រើនបន្ថែមទៀត ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតនៅឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុន ដោយសារមានការប្រកួតថ្នាក់ជាតិនៅវគ្គបន្ទាប់ ដែលជាការប្រមូលក្រុមនិសិត្សឆ្នើម ៣ក្រុមពីគ្រប់ ២៥ សាកលវិទ្យាល័យ ទូទាំងប្រទេសកម្ពុជា។ ការប្រកួតប្រជែងនេះគឺជាការប្រមូលផ្តុំនូវចំណេះដឹង និងការសម្រិតសម្រាំងយកគំនិតនវានុវត្តន៍ និងគំនិតធុរកិច្ចដែលថ្មី និងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា។

ការប្រកួតប្រជែងនវានុវត្តន៍នេះនឹងជំរុញ ការគិតគូរប្លែកៗ និងចាប់យកបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន ក្នុងវិស័យធុរកិច្ច ហើយការគិតគូរប្លែកៗនេះ នឹងជំរុញសេដ្ឋកិច្ចជាតិយើងឱ្យបានរីកចម្រើនកាន់តែលឿនថែមទៀត។

ឯកឧត្តម ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមតិច មានប្រសាសន៍ថា ការបង្កើតកម្មវិធីនេះឡើង គឺមានគោលបំណងចម្បងបី៖ ទី១ ចង់បន្ថែមនូវកម្មវិធីដែលទាក់ទងទៅនឹងសហគ្រិនភាព ក៏ដូចជាការបណ្ដុះនូវធុរកិច្ចថ្មី ដែលជាចំណែកចូលរួមដ៏សំខាន់ នៅក្នុងចក្ខុវិស័យអភិវឌ្ឍប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០៣០ និង២០៥០, ទី២ ជំរុញគំនិតធុរកិច្ចថ្មី ដោយផ្ដោត​លើ​បច្ចេកវិទ្យា និង STEM និងទី៣ ជំរុញឱ្យមានការគិតពីធុរកិច្ចថ្មី គំនិតថ្មី ដែលមាននវានុវត្តន៍នោះឱ្យខុសពីបរិបទមុន ខណៈបរិបទមុន យើងផ្ដោតទៅលើការអភិវឌ្ឍខ្លួនឯង ហើយពឹងផ្អែកទៅលើរដ្ឋាភិបាល និងដៃគូ បរទេសច្រើន ក្នុងការដោះស្រាយបញ្ហាសង្គម។

ប៉ុន្តែពេលនេះ យើងជំរុញឱ្យនិស្សិត ក៏ដូចជា យុវជន យុវនារី ឱ្យគិតថា ក្រៅពីមានបានខ្លួនឯង តាមរយៈសហគ្រិនភាព ក្នុងបរិបទថ្មី តើពួកគេ​ក៏​អាចឃើញបញ្ហាសង្គម បានដោយរបៀបណាខ្លះ? នេះជាប្រសាសន៍បន្ថែមរបស់ លោកបណ្ឌិត ឃៀង សុធី។

បើទោះបីកម្មវិធីនេះ មានឈ្មោះជាការប្រកួតក៏ដោយ ក៏យើងត្រូវគិតថាវាជាការប្រកួតប្រជែងបែបសហការគ្នា យើងត្រូវដោះស្រាយបញ្ហាជាមួយគ្នា ព្រោះថាពិភពលោកកំពុងតែជួបបញ្ហា ដូចជាបញ្ហា​ ទាក់ទងជា មួយ នឹងបញ្ញាសិប្បនិម្មិត  ការឡើងកម្ដៅផែនដី  និងការប្រែប្រួលអាកាសធាតុជាដើម។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមតិច

គួរជម្រាបជូនថា កម្មវិធី Innovative Teach Challenge ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ ដោយមានគំនិតផ្ដួចផ្ដើមសហការបង្កើតឡើងដោយសាកលវិទ្យាល័យ ខេមតិច និងសហគ្រិនខ្មែរ។ សម្រាប់រដូវកាលទី២នេះ កម្មវិធីបានសហការជាមួយ សាកលវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ដើម្បីប្រកាសជ្រើសរើសសិស្ស និស្សិត ដែលមានគំនិតច្នៃប្រឌិតថ្មីៗក្នុងសម័យបច្ចេកវិទ្យាទូទាំងប្រទេសឱ្យចូលរួមប្រកួតប្រជែង។

ក្នុងនេះដែរនិស្សិតដែលនឹងត្រូវជ្រើសរើសចំនួន ១០ក្រុមចុងក្រោយនឹងទទួលបានការបណ្តុះ បណ្តាលចំនួន ០៨ វគ្គលើប្រធានបទទាក់ទងនឹងការបង្កើតធុរកិច្ចថ្មី​ ផែនការអាជីវកម្ម និងពង្រឹងជំនាញសហគ្រិនភាពរហូតដល់ថ្ងៃធ្វើបទបង្ហាញជាសាធារណៈប្រកួតប្រជែង យកជ័យលាភីទាំងបីក្រុមផងដែរ។​

  • ជ័យលាភីទី១​នឹងទទួលបាន​៣៥០០ដុល្លារអាមេរិក
  • ជ័យលាភីទី២នឹងទទួលបាន​២៥០០ដុល្លារអាមេរិក
  • ជ័យលាភីទី៣នឹងទទួលបាន២០០០ដុល្លារអាមេរិក
  • ជ័យលាភីចំនួន៧ក្រុមដែលបានឆ្លងមកវគ្គផ្តាច់ព្រ័ត្រនឹងទទួលបាន៥០០ដុល្លារអាមេរិក

សម្រាប់និស្សិតដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះសា្ថនឧត្តមសិក្សា និងវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចូលរួមការប្រកួតប្រជែងគម្រោងនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ការដាក់ពាក្យប្រកួតតាមរយៈតំណភ្ជាប់ https://forms.gle/KUo7ps6Amkz584dRA




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...