ភ្នំពេញ – ជំនាញព័ត៌មានវិទ្យា ឬជំនាញបច្ចេកវិទ្យា បានក្លាយទៅជាជំនាញដែលកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្ន ដោយស្ទើរតែគ្រប់ក្រុមហ៊ុន គ្រប់វិស័យ សុទ្ធសឹងតែអះអាងថា ពួកគេកំពុងខ្វះខាតនូវបុគ្គលិកដែលមានជំនាញព័ត៌មានវិទ្យានេះ។
លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពី «ឱកាសការងារដែលមានសក្តានុពល និងការត្រៀមខ្លួនឆ្ពោះទៅពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២» លោកស្រី គ្រី ដាណែត អនុប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី បានមានប្រសាសន៍ថា សម្រាប់ក្រុមហ៊ុនរបស់លោកស្រី ពិតជាត្រូវការ និងខ្វះខាតនូវបុគ្គលិកដែលចេះនូវជំនាញព័ត៌មានវិទ្យា ដោយសារតែយុគសម័យនេះ គឺជាយុគសម័យឌីជីថល ដូច្នេះមិនថាក្រុមហ៊ុនតូច ឬធំ គឺត្រូវការនូវជំនាញឌីជីថល ឬព័ត៌មានវិទ្យានេះច្រើន។

សម្រាប់លោកស្រី កង បូរ៉ា នាយិការងនាយកដ្ឋានគ្រប់គ្រងបណ្តាញសាខា និងជាប្រធានតំបន់ភ្នំពេញខាងត្បូងធនាគារកាណាឌីយ៉ា ក៏បានលើកឡើងដែរថា បច្ចុប្បន្នសម្រាប់ធនាគារកាណាឌីយ៉ា កំពុងតែអភិវឌ្ឍទៅជា Digital Banking ដូច្នេះខាងក្រុមហ៊ុនលោកស្រី ពិតជាត្រូវការបុគ្គលិកផ្នែកព័ត៌មានវិទ្យាច្រើន។
ដោយឡែកក្រុមហ៊ុនឌីលីវើរីហេរ៉ូ (FoodPanda) វិញ បើតាម កញ្ញា សៅ ចរិយា នាយកផ្នែកគ្រប់គ្រងធនធានមនុស្ស ក៏បានបញ្ជាក់ដែរថា សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអាហារមួយនេះ ក៏មានតម្រូវការបុគ្គលិកផ្នែកព័ត៌មានច្រើនដែរ ដោយផ្តោតទៅលើអ្នកជំនាញប្រព័ន្ធបណ្តាញ (Network) , អ្នកជំនាញខាងទិន្នន័យ និងអ្នកជំនាញសុវត្ថិភាពទិន្ននន័យជាដើម។

លោក លឹម រិទ្ធី នាយក នៃនាយកដ្ឋានបណ្តុះបណ្តាលបុគ្គលិកធនាគារព្រីនស៍ បានមានប្រសាសន៍ថា ជាបទពិសោធន៍របស់លោក សម្រាប់មុខតំណែងដែលពិបាកក្នុងការជ្រើសរើស គឺជាមុខតំណែងដែលទាក់ទងជាមួយនឹងព័ត៌មានវិទ្យា ឬដែលយើងហៅឱ្យសាមញ្ញថា IT ។ តាមការបញ្ជាក់របស់លោក រិទ្ធី ដោយសារតែបច្ចុប្បន្នគឺជាសម័យឌីជីថល ដូច្នេះអ្នកដែលចេះនូវជំនាញព័ត៌មានវិទ្យា ឬ IT គឺពិតជាមានឱកាសការងារច្រើន ហើយចំណែកតម្លៃខ្លួនវិញ ក៏ឡើងខ្ពស់ផងដែរ។
បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ១០ភាគរយប៉ុណ្ណោះកំពុងតែសិក្សាទៅលើជំនាញបច្ចេកវិទ្យាព័ត៌មាន ក្នុងចំណោមនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៧០ ២៤៦នាក់ ខណៈ៦៩ភាគរយសិក្សាផ្នែកវិទ្យាសាស្រ្តសង្គម ក្នុងនោះ ៤២ភាគរយសិក្សាជំនាញធុរកិច្ច ៦ភាគរយសិក្សាជំនាញច្បាប់ ៩ភាគរយសិក្សាជំនាញភាសាបរទេស ៣ភាគរយសិក្សាជំនាញទេសចរណ៍ និង ៩ភាគរយសិក្សាជំនាញវិទ្យាសាស្រ្តសង្គម និងសិល្បៈផ្សេងៗទៀត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។

































































