គម្រោង YEESD ជួយយុវជន​បោះបង់​ការ​សិក្សា​ជាង១ម៉ឺននាក់​ឱ្យ​មានការ​ងារធ្វើ

យុវជនបោះបង់ការសិក្សានៅ​ខេត្តសៀមរាប ត្បូងឃ្មុំ រតនគិរី និងស្ទឹងត្រែង ជាង១ម៉ឺននាក់ ​ទទួល​បាន​ការងារធ្វើដោយរាប់ចាប់ពីការបើកអាជីវកម្មខ្លួនឯង ឬការងារក្នុងទីផ្សារ ក្រោយ​ពីទទួលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលគាំទ្រដោយផ្ទាល់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើ “គម្រោងពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD)”។

លោកស្រី គ្វីនេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ក្រោមការអនុវត្តគម្រោងYEESD យុវជនចំនួន៨៣% ទទួលបានការងារសមរម្យ ឬបានចាប់ផ្ដើមបង្កើតអាជីវកម្មខ្នាតតូចរបស់ពួកគេក្នុងរយៈពេល៦ខែក្រោយពីរៀនចប់ ហើយនេះជាតួលេខដែលខ្ពស់។ បន្ថែមពីនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាបានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងនូវប្រព័ន្ធTVET ក្នុងការធ្វើឱ្យឌីជីថលភាវូបនីយកម្ម និងប្រព័ន្ធ TVET បៃតង។

នាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បន្តថា គម្រោងនេះបានផ្ដោតសំខាន់លើការផ្ដល់ធនធានគ្រប់គ្រាន់ទៅកាន់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រីដើម្បីឱ្យពួកគាត់ទទួលបាននូវការបណ្ដុះបណ្ដាលបច្ចេកទេស ការបណ្ដុះគំនិតជាសហគ្រិនភាព រួមនឹងការគាំទ្រចំណេះដឹងអំពីទីផ្សារ និងធនធានហិរញ្ញវត្ថុដើម្បីគាំទ្រអាជីវកម្ម និងជីវភាពរបស់ពួកគេ។​

របាយការណ៍របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានបង្ហាញនៅក្នុងវេទិកាស្តីពី«ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវការពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន តាមរយៈការអភិវឌ្ឍជំនាញដែលភ្ជាប់ទៅនឹងការទទួលបានការងារ និងសហគ្រិនភាពសម្រាប់ជាជម្រើសក្នុងការធ្វើគោលនយោបាយ» បានបញ្ជាក់ថា ក្នុងចំណោមយុវជនក្រៅសាលាចំនួន ១ម៉ឺននាក់នេះ មានចំនួន៣,៥០០នាក់ បានចូលរួមដោយផ្ទាល់នៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំនាញដែលពាក់ព័ន្ធ ព្រមទាំងចូលរួមការវាយតម្លៃជំនាញសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តសៀមរាប ត្បូងឃ្មុំ រតនគិរី និងខេត្តស្ទឹងត្រែង។

អង្គការភ្លែនអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ជាលទ្ធផលសរុបមានយុវជនចំនួន៨៣ភាគរយ ត្រូវបានគេជួលឱ្យធ្វើការការងារ ឬចាប់ផ្តើមសហគ្រាសខ្នាតតូចរបស់ពួកគេក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីបញ្ចប់ការសិក្សា ។ ជាមួយគ្នានេះ អង្គការភ្លែនអន្តរជាតិកម្ពុជាបានធ្វើការដោយផ្ទាល់ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) ដើម្បីកែលម្អប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសផ្តោតលើឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានពណ៌បៃតង (បានបង្កើតការទទួលស្គាល់តាមប្រព័ន្ធអេឡិចត្រូនិចថ្នាក់ជាតិសម្រាប់វេទិកាវាយតម្លៃការសិក្សាពីមុន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការនៃការអភិវឌ្ឍឌីជីថល និងជីវិតបៃតងសម្រាប់សិក្ខាកាមអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...