World Vision អំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីជួយសង្គ្រោះពលរដ្ឋរាប់សែននាក់ដែលកំពុងផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

ខណៈជម្លោះព្រំដែនដែលកើតឡើងជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ​កំពុង​តែបន្ត​ អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ ប្រចាំ​កម្ពុជា កត់សម្គាល់ឃើញថា ចំនួនជនភៀសសឹកចេះតែកើនឡើង ដែលទាមទារ​​ឱ្យ​បន្ត​ផ្តល់ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់ ដើម្បីធានាថា ពួកគេ ជាពិសេស​កុមារ នឹង​ទទួល​បាន​ជំនួយ​សង្រ្គោះ​ជីវិត​ទាន់ពេលវេលា។

​តាម​របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា ការប៉ះទង្គិច​គ្នា​រវាងកងទ័ពកម្ពុជា និងថៃ គិតមក​ត្រឹម​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋរស់នៅ​ក្នុងខេត្តចំនួន៧ ត្រូវភៀសសឹក ដោយបាន​កើន​ដល់ ១៣០ ០៧៩គ្រួសារ ដែលស្មើ​នឹង ៤៣២ ៦៨៦នាក់ ក្នុងនោះស្រ្តី​មាន​ប្រមាណ ២២ម៉ឺន២ពាន់នាក់ និងកុមារមាន ១៣ម៉ឺន៤ពាន់នាក់។

អង្គការទស្សនៈពិភពលោក​បានឱ្យ​ដឹងក្នុង​សេចក្តីប្រកាស​របស់ខ្លួនថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងក្រុមសប្បុរសជន បានខិតខំផ្តល់ជំនួយយ៉ាងណាក្តី ក៏ទំហំនៃវិបត្តិនេះនៅតែលើសពីសមត្ថភាពបច្ចុប្បន្ន ដោយបន្សល់ទុកនូវចន្លោះប្រហោងក្នុងផ្នែកសន្តិសុខស្បៀង និងការថែទាំសុខភាព។

លោក ជេនេស អ៊ីម៉ានូអ៊ែល នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គ្រួសារដែលត្រូវបានបង្ខំឱ្យផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេកំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ និងជាបន្តបន្ទាប់។ លោកថា អង្គការទស្សនៈពិភពលោក កំពុងពង្រីកវិសាលាយ៉ាងសកម្មក្នុង​ការការពារកុមារ អនាម័យ និងជំនួយសង្គ្រោះជីវិត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង ដូច្នេះការគាំទ្រទាន់ពេលវេលា និងអាចបត់បែនបានពីដៃគូ និងសប្បុរសជន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកុមារ និងជួយសង្គ្រោះជីវិតរបស់ពួកគេ។

បើតាមអង្គការ​ទស្សនៈពិភពលោក អ្វីដែលត្រូវផ្តល់ជំនួយបន្ទាន់ និង​សំខាន់​ដល់​កុមារ និង​គ្រួសាររបស់ពួកគេនាពេលនេះ រួមមាន ស្បៀងអាហារ ទឹកស្អាតនិងអនាម័យ ជម្រកសង្រ្គោះបន្ទាន់ អាហារូបត្ថម្ភ សម្ភារសិក្សា សេវាសុខភាព និងការគាំទ្រផ្នែកផ្លូវចិត្ត។ ហើយការផ្តល់មូលនិធិដែលមានលក្ខណៈបត់បែន គឺមានសារៈសំខាន់បំផុតក្នុងការឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័ស ដោយផ្តោតអាទិភាពខ្ពស់លើការការពារកុមារ ការគាំទ្រផ្នែកចិត្តសាស្ត្រ និងការអប់រំក្នុងគ្រាអាសន្ន ដើម្បីធានាថាភាពសុខសាន្តរបស់កុមារមិនត្រូវបានមើលរំលងឡើយ។

សូមជំរាបជូនថា នៅក្នុងសកម្មភាពឆ្លើយតបជាក់ស្តែង ចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអង្គការទស្សនៈពិភពលោកបានគាំទ្រប្រជាពលរដ្ឋបានចំនួនជាង ៤៤,៦០០ នាក់ នៅទូទាំងជំរំសុវត្ថិភាពចំនួន ៣០ កន្លែង។ ក្នុងនោះ មានការបង្កើតកន្លែងកុមារមេត្រី, បង្គន់អនាម័យចំនួន៣៧ និងធុងស្តុកទឹកចំនួន១៩ ព្រមទាំងការចែកចាយសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន ១,៥៦០កញ្ចប់ ដល់គ្រួសាររងគ្រោះក្នុងខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ជាមួយគ្នានេះ ជនភៀសសឹកជាង ១,២០០ នាក់ ក៏ទទួលបានការលើកកម្ពស់ការថែទាំផ្លូវចិត្តផងដែរ ដើម្បីជួយពួកគេឱ្យឆ្លងផុតពីគ្រាដ៏លំបាកនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ