មូលហេតុសាកលវិទ្យាល័យទាំង ៦ នៅតំបន់អឺរ៉ុប និងអាមេរិកអាចរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ខ្លួន

បរទេស ៖ ជារៀងរាល់ឆ្នាំ Times Higher Education (THE) តែង​ស្នើឱ្យអ្នកសិក្សារាប់ពាន់នាក់នៅទូទាំងពិភពលោកចូលរួម​បោះឆ្នោត ដោយ​ដាក់ឈ្មោះសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក ។ តាមរយៈការបោះឆ្នោតពីមនុស្សជាង ១០០ប្រទេស មានសាកលវិទ្យាល័យចំនួនប្រាំមួយស្ថិត​នៅ​តំបន់អឺរ៉ុប និង​អាមេរិក ត្រូវ​បាន​កត់សម្គាល់ថា មាន​ភាព​លេចធ្លោជាងគេ។

សាកលវិទ្យាល័យ​ ៦ ទាំងនោះមានដូចជា ៖  សាកលវិទ្យាល័យ Harvard, Massachusetts Institute of Technology, Stanford, Oxford, Cambridge និង the University of California Berkeley។ ក្នុងរយៈពេលជាងមួយទស្សវត្សរ៍នេះ សាកលវិទ្យាល័យ Harvard តែងតែឈរនៅលំដាប់កំពូលលេខមួយ។

លោក Mark Sudbury ប្រធាន World 100 Reputation Network បានហៅសាកលវិទ្យាល័យទាំងនោះថា “ជោគជ័យបង្កើតភាពជោគជ័យ” ។ ការសិក្សាដែលមកពីសាកលវិទ្យាល័យល្បីទាំងនេះអាចធ្វើឱ្យសិស្សទទួលបានជោគជ័យ ក្លាយជាបុគ្គលមួយដែលមានប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក។ ​នៅពេល​ពិចារណា​លើ​គុណភាព​នៃ​ស្ថាប័នទាំងនេះ មិន​ថា​តាម​រយៈ​ការ​ចាត់​ថ្នាក់ ឬ​ការ​វាយ​តម្លៃ​គុណភាពនោះទេ ប៉ុន្តែជោគជ័យ​ពិត​ជា​បង្កើត​ភាព​ជោគជ័យ​មែន។

តើហេតុអ្វីទៅបានជាសាកលវិទ្យាល័យទាំងប្រាំមួយនេះមានភាពលេចធ្លោខ្លាំង និង ចាត់ទុកថាមានកេរ្តឹឈ្មោះល្បី?

លោក Nick Dirks ជាប្រធាននៃ New York Academy of Sciences ចង្អុលបង្ហាញថា ស្ថាប័នទាំងប្រាំមួយនេះ គឺមកជាគូរៀងៗខ្លួន ឬ​ជាការ​សហការណ៍ ដែលគូនីមួយៗតភ្ជាប់ដោយសារទីតាំងក្នុងតំបន់តែមួយ ក៏ដូចជាដោយការរួមផ្សំគ្នានូវលក្ខណៈជាច្រើនផ្សេងទៀត ដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដែលមានថាមពលខ្លាំងជាងសាកលវិទ្យាល័យផ្សេងៗទៀត។

សាកលវិទ្យាល័យ Stanford ត្រូវបានផ្គូផ្គងជាមួយសាកលវិទ្យាល័យ Berkeley នៅតំបន់ San Francisco របស់អាមេរិក។ Stanford បានក្លាយជាសាកលវិទ្យាល័យដ៏អស្ចារ្យមួយបន្ទាប់ពីសង្គ្រាមលោកលើកទី ២ តាមរយៈការទទួលបានការគាំទ្រពីសហព័ន្ធសម្រាប់ការស្រាវជ្រាវ ប៉ុន្តែវាក៏ពឹងផ្អែកលើធនធានដែលមានស្រាប់របស់ UC Berkeley ផងដែរ។

ដូចគ្នានេះដែរ នៅចក្រភពអង់គ្លេស Oxford និង Cambridge ក៏ត្រូវបានផ្គូផ្គងគ្នា ដោយស្ថាប័នទាំងពីរពង្រឹងទៅវិញទៅមកដោយការផ្សារភ្ជាប់គ្នា។ ទន្ទឹមនឹងនេះ ភាពខ្លាំងបែបប្រពៃណីរបស់ Harvard បានជួយផ្តល់អំណាច ក៏ដូចជាបង្កើតទីផ្សារពិសេសសម្រាប់វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៅក្នុងផ្នែកផ្តោតសំខាន់ដំបូងរបស់វាទៅលើវិទ្យាសាស្ត្រអនុវត្ត និងវិស្វកម្ម។

យ៉ាងណាក៏ដោយ បើមើលទៅ​តាមចំណាត់ថ្នាក់សាកលវិទ្យាល័យ ពេលនេះ​សាកលវិទ្យាល័យ​ល្បីៗទាំង៦នៅអឺរ៉ុបទាំងនោះ ចាប់ផ្តើម​មាន​គូ​ប្រជែងដ៏​ធំផងដែរ នោះ​គឺសាកលវិទ្យាល័យ​មកតំបន់អាស៊ី ដូចជា​ពីទីក្រុងប៉េកាំង ប្រទេសចិន ដែល​កំពុង​មានសក្តានុពលយ៉ាងខ្លាំង។

ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់ នៃ Word Reputation Rankings សាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំងបានជាប់ចំណាត់ថ្នាក់ទី៩ ខណៈសាកលវិទ្យាល័យ​ប៉េកាំង បានទទួលចំណាត់ថ្នាក់ទី១០ ។ ជាមួយ​គ្នានេះ ប្រទេសសិង្ហបូរី ក៏​កំពុងរីកចម្រើនជាមួយប្រព័ន្ធអប់រំផងដែរ ដោយសាកលវិទ្យាល័យជាតិសិង្ហបុរី ទទួលបាន​ចំណាត់ថ្នាក់ទី១៩ ជា​សាកលវិទ្យាល័យ​ល្អនៅ​លើពិភពលោកផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...