យុវជនចូលចិត្តអានសៀវភៅទទួលបានជម្រើសច្រើន ពេលចូលរួមពិព័រណ៍សៀវភៅ​ដោយផ្ទាល់

មានយុវជនជាច្រើនបានចូលរួមដោយផ្ទាល់ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ ពួកគេបានប្រាប់ថា មកទីនេះទទួលបានជម្រើសជាច្រើនក្នុងការស្វែងរកសៀវភៅដែលត្រូវការ និងចូលចិត្ត ព្រមទាំងទទួលបានការបញ្ចុះតម្លៃទៀតផង។ បន្ថែមពីនោះ ការមកដល់ទីតាំងផ្ទាល់ ក៏បង្ហាញពីការគាំទ្រស្នាដៃអ្នកនិពន្ធខ្មែរ អ្នកបោះពុម្ភផ្សាយ ក៏ដូចជាអ្នកប្រែសម្រួលសៀវភៅជាច្រើនទៀត។

កញ្ញា អែម សំរ៉ស់ មន្រ្ដីគ្រប់គ្រងរដ្ឋបាលទូទៅនៃក្រសួងអប់រំ និងជាអ្នកមកទស្សនាពិព័រណ៍សៀវភៅលើកទី១០ បានឱ្យដឹងថា កាលដែលសម្រេចចិត្តមកទីតាំងផ្ទាល់ៗបែបនេះ គឺចង់ឃើញអំពីការរៀបចំរបស់ស្តងនីមួយៗ បូករួមនឹងការរកទិញសៀវភៅបន្ថែមផងដែរ។

កញ្ញា អែម សំរ៉ស់ (រូបខាងឆ្វេង)

កញ្ញា សំរ៉ស់ រំលេចឱ្យដឹងថា នាងមានទម្លាប់អានតាំងពីក្មេង តែកាលនោះគឺអានបែបកុមារនិទាន ហើយបច្ចុប្បន្ន នាងចូលចិត្តអានសៀវភៅបែបវិទ្យាសាស្រ្ត និងស្រាវជ្រាវ ហើយពេលខ្លះក៏អានប្រលោមលោកដែរ ដូច្នេះមកទីនេះជាឱកាសអាចឱ្យនាងស្វែងរកបន្ថែមនូវសៀវភៅដែលគ្រោងទិញជាយូរមកហើយ។ កញ្ញាក៏បានបន្ថែមថា ការពិតទៅនាងក៏អាចរកសៀវភៅតាមរយៈឌីជីថលបានដែរ ប៉ុន្តែមកទីនេះ គឺកាន់តែជំរុញចិត្តឱ្យអានបន្ថែម ហើយនាងមានទម្លាប់អានជាមួយនឹងប្រភេទសៀវភៅបោះពុម្ភ។

ខ្ញុំទទួលស្គាល់ថា​ ឌីជីថលបច្ចុប្បន្ន មានប្រយោជន៍ច្រើន ប៉ុន្តែពេលមកមើលផ្ទាល់វាមានអ្វីច្រើនជាងនឹងទៀត មានន័យថា យើងបានឃើញផ្ទាល់ ប៉ះផ្ទាល់ ហើយមួយទៀតខ្ញុំចូលចិត្តកាន់សៀវភៅហើយបើកមួយទំព័រទៅពីរទំព័រ ហើយមានការកត់ត្រាចំណាំ។

កញ្ញា អែម សំរ៉ស់

កញ្ញា សំរ៉ស់ បញ្ជាក់ថា អានតាមរយៈឌីជីថលក៏អាចកត់ និងអានបានដូចគ្នា ប៉ុន្តែខណៈនាងមិនទាន់អាចប្រើស្រួលបួលឬស្ទាត់ជំនាញ ដូចដែលប្រើសៀវភៅ។ មួយវិញទៀតកាលដែលនាងនៅតែបន្តអានសៀវភៅជាគោល ក្នុងហេតុផលថា សៀវភៅវាមានតាំងតែពីបុរាណកាលមក ហើយសៀវភៅក៏ជួយឱ្យនាង មានការផ្តោតអារម្មណ៍បានល្អ។

ខ្ញុំយល់ថាពិព័រណ៍សៀវភៅនេះល្អ វាជាឱកាសមួយសម្រាប់ការមកប្រមូលផ្តុំគ្នានៃអ្នកនិពន្ធ ក៏ដូចជាក្រុមហ៊ុនសរសេរបកប្រែសៀវភៅទាំងអម្បាលម៉ាន ដោយមិនចាំបាច់ចំណាយថវិកាផ្សព្វផ្សាយបន្ថែម ហើយអ្នកចង់អាន ចង់ដឹង គាត់អាចមករកនៅទីនេះបាន។ ជារួមល្អសម្រាប់មនុស្សទូទៅតែម្តង។

កញ្ញា អែម សំរ៉ស់

ក្នុងនាមជាបុគ្គលម្នាក់ ដែលមករកទិញសៀវភៅបន្ថែមក្នុងព្រឹត្តិការណ៍នេះ គឺបានផ្តល់ភាពងាយស្រួលចំពោះ សំរ៉ស់ យ៉ាងច្រើនជាឧទាហរណ៍ជាក់ស្ដែងមួយ កញ្ញាបានដាក់គោលដៅ ថាមករកតែប្រលោមលោកទេ ប៉ុន្តែក្រោយពីបានដើរមើលចុះឡើងៗ ក៏ឃើញមានប្រភេទសៀវភៅបន្ថែម ដែលស្ថិតក្នុងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយក៏ទិញយកទៅទុកអាន នាពេលក្រោយៗទៀត។

ពេលខ្លះមិនមែន មករកសៀវភៅ ហើយត្រូវតែទិញសៀវភៅទេ !ដោយគ្រាន់តែចាប់អានក៏អាចស្វែងរកពាក្យគន្លឹះណាមួយ យកមកប្រើប្រាស់ និងចាប់ចំណេះដឹងនៅពេលនឹងដូចគ្នា។ ការអានសៀវភៅ មិនមែនគ្រាន់តែស្រឡាញ់តែក្របសៀវភៅទេ ត្រូវចាប់មាតិការមើលថាមួយណាដែលចង់បាន ដែលជាចំណាយមួយមិននាំឱ្យខ្ជះខ្ជាយ

កញ្ញា អែម សំរ៉ស់
យុវជន ជា សុវណ្ណតារា

ចំណែក យុវជន ជា សុវណ្ណតារា មន្រ្ដីគ្រប់គ្រងរដ្ឋបាលទូទៅនៃក្រសួងអប់រំ និងជាអ្នកមកទីតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ បានឱ្យដឹងដែរថា តាមរយៈអ្នកនិពន្ធ ដែលខ្លួនពេញចិត្តបានផុសផ្សព្វផ្សាយពាសពេញបណ្តាញសង្គមអំពីសៀវភៅ ដូច្នេះវាជារឿងល្អ និងជាកត្តាមួយដែលយើងមកគាំទ្រគ្នា ហើយនឹងចង់ឃើញសៀវភៅថ្មីៗ។ សុវណ្ណតារា បន្តប្រាប់ថា លោកចូលចិត្តអានប្រលោមលោកណាស់ ព្រោះអាចបន្ធូរបន្ថយអារម្មណ៍ស្រ្តេស និងបង្កើនសុភមង្គលផ្លូវចិត្តបានមួយកម្រិតទៀត។

ទោះសម័យឥឡូវមានបច្ចេកវិទ្យាទំនើបៗក្នុងការអាន ប៉ុន្តែខ្ញុំស្រឡាញ់ក្លិនសៀវភៅ ហើយវាក៏ជាការចូលរួមគាំទ្រអ្នកនិពន្ធដែលខំសរសេរផ្ទៀងផ្ទាត់ ដូច្នេះគ្រាន់តែ មកទិញមួយក៏ជាការរួមចំណែក។

យុវជន ជា សុវណ្ណតារា

លោក តារា បន្តថា ជាធម្មតា ពេលដែលចូលទៅកាន់អ៊ីនធឺណិត យើងអាចដឹងត្រឹមតែអ្វីដែលគេផ្សាយប៉ុណ្ណោះទេ ប៉ុន្តែពេលមកទីតាំងផ្ទាល់ឯណេះវិញ វាកាន់តែឱ្យយើងដឹងថា តើនៅមានអ្វីទៀតដែលយើងមិនទាន់ឃើញ ហើយអាចរកទិញបន្ថែមដែលស្របទៅនឹងចំណូលចិត្ត។

កញ្ញា សេង ហ្សាលីនណា

កញ្ញា សេង ហ្សាលីនណា ជានិស្សិតកំពុងរៀននៅសាកលវិទ្យាល័យ និងជាអ្នកមកទីតាំងផ្ទាល់ ទាំងព្រឹកព្រលឹមនៅថ្ងៃទីមួយក្នុងបរិវេណពិព័រណ៍សៀវភៅ នាងបានប្រាប់ថា មានគោលដៅដើម្បីទិញជាសៀវភៅខ្លះៗយកទៅអាន ជាការកម្សាន្តផង និងរៀនសូត្របន្ថែមផង។ ហ្សាលីនណា ចូលចិត្តនិងចាប់អារ្មណ៍សៀវភៅប្រលោមលោក ដោយហេតុអាចតាមដាន និងស្គាល់នៅសាច់រឿងថ្មីៗ បង្កើនភាពរីករាយជាងមុន និងស្គាល់ពាក្យពេចន៍ប្លែកៗ រួមទាំងបទពិសោធន៍ខ្លះៗដែលនាងមិនធ្លាប់ចួប។

កាលដែលខ្ញុំ នៅតែបន្តអានសៀវភៅបោះពុម្ភ គឺដើម្បីចូលរួមលើកទឹកចិត្តអ្នកនិពន្ធនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីឱ្យគាត់មានកម្លាំងចិត្តនិពន្ធបន្ត។ ហើយរវាងការអានសៀវភៅផ្ទាល់ និងឌីជីថល ខ្ញុំអាចផ្តោតលើសៀវភៅច្រើនជាង។

កញ្ញា សេង ហ្សាលីនណា
លោក ស៊ីម ម៉េងសាន់

ដោយឡែក លោក ស៊ីម ម៉េងសាន់ ជានិស្សិតមកពីសកលវិទ្យាល័យន័រតុន និងអ្នកមកទីតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ បានបង្ហាញចំណាប់អារម្មណ៍ថា​ លោកធ្លាប់ចូលរួមកម្មវិធីពិព័រណ៍សៀវភៅពីរដងរួចមកហើយ លោកមើលឃើញថា ពិព័រណ៍សៀវភៅបានបើកទូលាយជាពិសេសចំពោះអ្នកចូលចិត្តអាន និងបង្កើតជម្រើសជាច្រើន ទៅកាន់អ្នកអាន ដោយសារទីនេះមានសៀវភៅសម្បូរបែប ហើយជាទូទៅប្រភេទសៀវភៅដែល លោកតែងតែអានគឺ ទាក់ទងនឹងដំណើរនៃជីវិត ការលើកទឹកចិត្ត ហើយមានលាយឡំនឹងសៀវភៅប្រលោមលោកខ្លះៗដែរ។ តាមរយៈការអាន លោកមានឱកាសដឹងច្រើន ទាក់ទងនឹងបញ្ហាជីវិតផ្សេងៗ។

ខ្ញុំគិតថា កាន់សៀភៅប្រសើរជាង កាន់ទូរស័ព្ទ ព្រោះទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល យើងអាចស្រាវជ្រាវទៅលើអ្វីផ្សេងៗ តែពេលកាន់សៀវភៅពេលខ្លះ វាកំដរយើងពេលអផ្សុកហើយយើងអត់ដឹងធ្វើអ្វី។

លោក ស៊ីម ម៉េងសាន់
ហម អាលីន

ចំណែក យុវជន ហម អាលីន ជានិស្សិតមកពីសកលវិទ្យាល័យន័រតុ និងអ្នកមកទីតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ លោកបានឱ្យដឹងថា ដោយមាននិស្ស័យចូលចិត្តអានសៀវភៅ តាំងតែពីរៀននៅវិទ្យាល័យ លោកមើលឃើញថា ការពិព័រណ៍សៀវភៅលើកទី១០នេះ ជាឱកាសល្អបំផុតដែលយើងអាចមករកសៀវភៅដែលយើងចូលចិត្តអាន ឬក៏សៀវភៅដែលអាចជួយអភិវឌ្ឍសមត្ថភាពយើងបាន។

ខ្ញុំចាប់ផ្តើមប្តូរផ្នត់គំនិតថា សៀវភៅវាអាចជួយខ្ញុំបាន ឱ្យបង្កើនចំណេះដឹង ការអានធ្វើឱ្យខ្ញុំក្លាហានជាងមុន ហើយដំបូងឡើយខ្ញុំចាប់អានប្រភេទសៀវភៅលើកទឹកចិត្ត។

យុវជន ហម អាលីន

លោក ហម អាលីន បញ្ជាក់ថា ភាពខុសប្លែកគ្នាមុនអាន និងក្រោយអាន លោកសង្កេតឃើញថា ខ្លួនឯងក្លាយជាមនុស្ស ចេះនិយាយស្ដីច្រើនជាងមុន ក្លាហានជាងមុនខណៈកាលពីមុនលោកមានភាពអៀនប្រៀនច្រើន ចូលចិត្តនៅម្នាក់ឯង មិនហានសូម្បីចេញក្រៅ ប៉ុន្តែឥឡូវវិញ ទោះឃើញមនុស្សច្រើនយ៉ាងណា ក៏មិនមានភាពភ័យព្រួយដូចមុនដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...