ភ្នំពេញ – ប្រទេសកម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សមាគមមួយនេះ មានបាវចនា «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។ ដូច្នេះ តើយុវជនកម្ពុជា ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីរួមរស់ និងធ្វើការងារជាមួយយុវជនដទៃទៀត មកពីបណ្តាប្រទេស នៃសមាជិកអាស៊ានបាន?
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជនកម្ពុជាចាំបាច់ត្រូវមានបំណិន៣យ៉ាងតិច ដើម្បីអាចរួមរស់ និងធ្វើការងារជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀត នោះគឺបំណិនវិជ្ជាសម្បទារ បំណិនសម្បទារ និងចរិយាសម្បទារ។

បើតាមប្រសាសន៍របស់លោកជំទាវ ស្រូយ សុជាតិ ឥឡូវនេះ បន្ទាប់ពីមានកំណែទម្រង់វិស័យអប់រំ យុវជនរបស់យើងមានការកែប្រែច្រើន ដោយពួកគាត់យល់ដឹងអំពីតម្លៃនៃការសិក្សា ការអប់រំរបស់ពួកគេ ដែលគេហៅថា វិជ្ជាសម្បទារ ។ ហើយជាមួយគ្នានេះ យុវជនក៏ត្រូវមានបំណិនសម្បទារ ដូចជាបំណិននៅក្នុងការនិយាយ បំណិនទំនាក់ទំនង និងបំណិនដោះស្រាយបញ្ហាផងដែរ។
លោកជំទាវ ស្រូយ សុជាតិ
“…អ្វីដែលគាត់រៀនមិនមែនគាត់រៀនអាចរស់នៅដោយខ្លួនឯងទេ គាត់ត្រូវរៀនរស់ជាមួយអ្នកដទៃ គាត់រៀនបន្ស៊ាំខ្លួន… ចុះបើគាត់រស់នៅក្នុងកម្រិតអាស៊ាន គាត់ត្រូវរស់នៅបន្ស៊ាំ ក្នុងកម្រិតអាស៊ាន ឧទាហរណ៍ថា វប្បធម៌របស់យើងល្អ ប៉ុន្តែវប្បធម៌របស់គេក៏មិនអន់ដែរ អញ្ចឹងយើងត្រូវយល់ពីគ្នាទៅវិញទៅមក…”
សម្រាប់បំណិនទី៣ ដែលយុវជនកម្ពុជាត្រូវមានដែរនោះ គឺចរិយាសម្បទា ដោយលោកជំទាវបានលើកឡើងថា វាមានសារៈសំខាន់សម្រាប់យុវជនម្នាក់ៗដើម្បីអាចធ្វើការងារជាមួយគេបាន ពោលគឺយុវជនត្រូវមានសីលធម៌ល្អ ឱ្យតម្លៃអ្នកដទៃ គោរពម៉ោងពេលជាដើម។

ដូច្នេះ សម្រាប់សម្បទារទាំង៣ លោកជំទាវគិតថា ចាំបាច់ត្រូវបញ្រ្ជាបទៅកាន់យុវជន ហើយកន្លងមកអគ្គនាយកដ្ឋានយុវជន ក៏បានរៀបចំកម្មវិធីជាច្រើន ក្នុងបំណងតែមួយគត់ គឺបំពាក់បំប៉នទៅដល់យុវជន ដើម្បីយុវជនត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តវេននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង
អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...





























