សាកលវិទ្យាល័យពុទ្ធិសាស្រ្តជ្រើសរើសយុវជនប្រកួតនិយាយជាសាធារណៈ ស្តីពីវិធានការដំឡើងពន្ធថ្នាំជក់

ភ្នំពេញ- សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សហការជាមួយអង្គការចលនាសដើម្បីសុខភាពកម្ពុជា (CMH) រៀបចំកម្មវិធីប្រកួតនិយាយជាសាធារណៈ ប្រធានបទ វិធានការដំឡើងពន្ធថ្នាំជក់ ។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសអោយយុវជនដឹងពី ទស្សនបំភ័ន្តរបស់ក្រុមហ៊ុន និងការពិតជាក់ស្តែង និងផ្ដល់​​​ឱកាស​ឱ្យយុវជនចូលរួមក្នុងកិច្ចការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការដំឡើងពន្ធថ្នាំជក់។

ទន្ទឹមគ្នានេះ យុវជនដែលចូលរួមនឹងទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងការនិយាយសាធារណៈ ក្នុងកិច្ចការលើកកម្ពស់សុខភាព ទួលបានប្រាក់រង្វាន់ មេដាយ និងលិខិតសរសើរពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងអង្គការ CMH ។ ក្នុងនោះម្ចាស់ជ័លាភីលេខ១ ទទួលបានថវិកា ២លានរៀល ជ័លាភីលេខ ២ ទទួលបានថវិកា ១លានពីរសែនរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកា ៨សែនរៀល។

លក្ខខណ្ឌនៃការចូលរួម យុវជនត្រូវសរសេរអត្ថបទមួយក្រោមប្រធានបទ « វិធានការដំឡើងពន្ធថ្នាំជក់ » អត្ថបទត្រូវបង្ហាញនូវចំណុចសំខាន់ៗរួមមាន ទី១. តើការប្រើប្រាស់ថ្នាំជក់បង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាព? ទី២. តើក្រុមហ៊ុនថ្នាំជក់មានទស្សនៈយ៉ាងដូចម្តេចចំពោះវិធានការដំឡើងពន្ធថ្នាំជក់? និងទី៣. តើការពិតជាក់ស្តែង ការដំឡើងពន្ធថ្នាំជក់ផ្តល់អត្ថប្រយោជន៍អ្វី?

ជាមួយគ្នានេះអត្ថបទប្រកួតត្រូវប្រើទំហំក្រដាស A4 (420mm x 594mm) ពុម្ពអក្សរ “Khmer OS” ទំហំអក្សរ 12pt និងមិនលើសពី ០២ទំព័រ ។ របៀបផ្ញើរអត្ថបទ និងព័ត៌មានលំអិតផ្សេងៗ ទៀតសូមចូលទៅកាន់តេឡេក្រាម https://t.me/Increase_tobacco_tax ឬ ស្កេន QR Code។ ផុតកំណត់ទទួលអត្ថបទនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។ គួរបញ្ជាក់ថា បេក្ខជន ១០នាក់ នឹងត្រូវបានជ្រើសរើសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...