អង្គការយូនីសេហ្វ និង ទស្សនៈពិភពលោក អំពាវនាវឱ្យ​មានសន្តិភាព និងការពារកុមារ

ខណៈកងទ័ពកម្ពុជា និងថៃ កំពុង​ប៉ះទង្គិច​គ្នា​ដោយអាវុធ នៅ​តាមបណ្តោយ​ព្រំដែន​កម្ពុជា-ថៃ អង្គការ​អន្តរជាតិចំនួន២ ដែលធ្វើការងារលើ​ការ​គាំពារកុមារ គឺអង្គការ​យូនីសេហ្វ និងអង្គការ​ទស្សនៈពិភពលោក បានធ្វើការ​អំពាវនាវ​ឱ្យ​មានសន្តិភាព និង​ជួយ​ការពារកុមារ។

អង្គការទស្សនៈពិភពលោក នៅថ្ងៃនេះ បានឱ្យ​ដឹងថា ក្រុមការងាររបស់ខ្លួន​បាន​កំពុង​ស្ថិត​នៅជំរំសុវត្ថិភាព ដើម្បីរៀបចំកន្លែងកុមារមេត្រី​សម្រាប់កុមារ ដែលអាច​ឱ្យ​ពួកគេ​លេង​កម្សាន្ត រៀន និងមានអារម្មណ៍សុវត្ថិភាព​ក្នុង​គ្រា​មាន​វិបត្តិ។ ជាការកត់សម្គាល់របស់អង្គការ​ទស្សនៈពិភពលោក មនុស្ស​រាប់ពាន់គ្រួសារបានផ្លាស់ទី ហើយ​កុមារ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ដើម្បី​ទទួលបាន​ការ​ការពារ និង​ក្តីសង្ឃឹម។

ដោយឡែកអង្គការយូនីសេហ្វ នៅព្រឹកមិញ​នេះ ក៏​បានបញ្ជាក់ដែរថា ខ្លួន​បានទៅ​ដល់ទីតាំង​ភៀសសឹក​ ២កន្លែង និង​បាន​ចាប់ផ្តើម​ដឹកជញ្ជូន​នូវ​សម្ភារៈ​ជំនួយ​ចាំបាច់​រួមមាន សម្ភារៈគាំទ្រផ្នែក​ទឹកស្អាត អនាម័យ និងសម្ភារៈគាំទ្រផ្នែក​អប់រំ និង​កម្សាន្ត​សម្រាប់កុមារ។ សម្ភារៈទាំងនេះ​ត្រូវ​បានផ្តល់ជូន​ដល់កុមារ និង​ក្រុមគ្រួសារ ដែលបាន​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន បន្ទាប់​ពីជម្លោះ​ព្រំដែន​កាលពីពេលថ្មីៗនេះ។ ជាមួយ​គ្នានេះ យូនីសេហ្វ ក៏​បានអំពាវនាវ​យ៉ាងទទូច​ឱ្យ​មាន​សន្តិភាព និង​ការការពារ​សម្រាប់កុមារ​គ្រប់រូប ដោយថា ក្នុងគ្រប់ស្ថានភាពជម្លោះទាំងអស់ កុមារ​តែងតែ​ជាអ្នកទទួល​បន្ទុកធ្ងន់បំផុត។

យោង​តាម​របាយការណ៍របស់ក្រសួងការពារជាតិ គិត​ត្រឹម​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២៥ ពលរដ្ឋ​ប្រមាណ១៩ម៉ឺននាក់ រាប់បញ្ចូល​ទាំងកុមារផង បាននិងកំពុងភៀសសឹក ពីខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ។

ដោយឡែកយោង​តាម​របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុកចំនួន២០ បានបិទទ្វារសរុប ៩០៩សាលា ដែល​កំពុង​ប៉ះពាល់ដល់​សិស្ស​ចំនួន ២១៦១០៧នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។