សាលារៀនចំនួន២១ នៅក្នុងស្រុករវៀង ទទួលបានជោគជ័យលើការអនុវត្តន៍គម្រោង «សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី»

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាលារៀនចំនួន២១ ក្នុងនោះសាលាបឋមសិក្សាចំនួន១៦ និងអនុវិទ្យាល័យចំនួន៥ នៅស្រុករវៀង ខេត្តព្រះវិហារ ទទួលបានជោគជ័យលើការអនុវត្តន៍គម្រោង «សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី»។

ក្នុងពិធីបិទគម្រោងស្ដីពី “សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី” លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទោះបីរយៈពេលនៃកិច្ចសហការរវាងអង្គការទឹកភ្លៀងកម្ពុជាជាមួយក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេលខ្លីក៏ដោយ តែលទ្ធផលនៃគម្រោងបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ភាគីពាក់ព័ន្ធបានធ្វើការរួមគ្នាដើម្បីដោះស្រាយប្រធានបទដែលមានសារៈសំខាន់បំផុត នោះគឺការពង្រឹងប្រសិទ្ធភាពសុខភាពបន្តពូជសម្រាប់កុមារនិងយុវនារីដែលនឹងក្លាយជាសមាជិកមាតាពិភពលោក។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត សឿ សុជាតា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដើម្បីចូលរួមលើកកម្ពស់បញ្ហាសុខភាពបន្តពូជសម្រាប់កុមារ និងយុវនារី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរួមរបស់ពួកគេ ដែលចាំបាច់ត្រូវចាប់ផ្តើមពីចំណេះដឹង បំណិន និងឥរិយាបថ ពាក់ព័ន្ធទៅនឹងសុខភាពបន្តពូជ ជាពិសេសគឺ ក្មេងស្រីដែលទើបចាប់ផ្តើម និងកំពុងមានរដូវ។

អនុរដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា កម្ពុជាត្រូវរៀបចំជាគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ជាផែនការសកម្មភាពលម្អិត ជាសៀវភៅសិក្សាស្តីពីការអប់រំសុខភាពគ្រប់កម្រិតថ្នាក់សិក្សា និងបានបណ្តុះបណ្តាលគ្រូឧទ្ទេស គ្រូបង្រៀន និងជនបង្គោល​ទទួលបន្ទុក​សុខភាពសិក្សាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យសតវត្សទី២១នេះ។

“ការយល់ច្រឡំវប្បធម៌ ការប្រកាន់ទម្លាប់បុរាណ ភាពអៀនព្រៀន និងធនធានមិនគ្រប់គ្រាន់ជាញឹកញាប់រារាំងសមត្ថភាពរបស់យុវជនវ័យក្មេងក្នុងការជ្រើសរើសព័ត៌មានពិត ឬព័ត៌មានមានប្រយោជន៍ ស្តីអំពីសុខភាពបន្តពូជរបស់ពួកគេ”

លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជា

លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជា មានប្រសាសន៍ថា អង្គការទឹកភ្លៀងកម្ពុជា ធ្វើការផ្តោតសំខាន់ទៅលើវិស័យទឹកស្អាត និងអនាម័យនៅក្នុងប្រទេសកម្ពុជា។ លោក ផេង គា បន្តថា បច្ចុប្បន្នអង្គការមានគោលដៅអនុវត្តការងារនៅខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តព្រះវិហារ ខណៈនៅក្នុងខេត្តព្រះវិហារមានកម្មវិធីពីរសំខាន់ៗ គឺ ទី១. គម្រោងស្ថិតក្រោមការគ្រប់គ្រងធនធាទឹកចម្រុះអាងស្ទឹងសែនរបស់អាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម និងទី២. ទាក់ទងទៅនឹងសុខភាព និងអនាម័យពេលមករដូវរបស់ក្មេងស្រី។

នាយកប្រតិបត្តិរូបនេះ បញ្ជាក់ថា កម្មវិធីនេះ បានចូលរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស​ផ្តោត​លើកុមារ ឆ្លើយតបទៅហ្នឹងយុទ្ធសាស្រ្តជាតិ លើការលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវា សុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន និងការផ្គត់ផ្តង់ទឹកស្អាតដល់បុគ្គលិកអប់រំ និងអ្នកសិក្សាជាដំណាក់កាលៗ។ ក្រៅពីនេះអង្គការទឹកភ្លៀងកម្ពុជា បាននឹងកំពុងធ្វើការទាក់ទងនឹងវិស័យសុខភាព និងអនាម័យពេលមករដូវរបស់កុមារីនៅក្នុងខេត្តព្រះវិហារសម្រាប់គម្រោងជំហានទី២ចំនួន ២៧សាលារៀនទៀតនៅក្នុងស្រុករវៀង។

គួរជម្រាបជូនថា គម្រោងសាកល្បងស្តីពីសុខភាព និងអនាម័យពេលមករដូវរបស់ក្មេងស្រី នៅតាមសាលារៀន ចាប់ផ្តើមអនុវត្តសកម្មភាពនៅខែកញ្ញា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ គាំទ្រថវិកាដោយអង្គការ ខេអេចអេ (KHA) តាមរយៈ មូលនិធិ Phoinix e.V.។ គម្រោងនេះ មានគោលបំណងជំរុញការអប់រំផ្សព្វផ្សាយពីសុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រីនៅតាមសាលារៀន តាមរយៈការកែលម្អបរិក្ខារអនាម័យដែលមានស្រាប់សម្រាប់អនុវិទ្យាល័យចំនួន៥ និងផ្តល់កំណាត់អនាម័យស្ត្រីចំនួន ៧១១ឈុត ទៅដល់សិស្សស្រី ដើម្បីរួមចំណែកកាត់បន្ថយសំឡីប្លាស្ទិច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *