រាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំចំនួន៣ ទៅឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំយុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ណ្ន និងសមធម៌សង្គម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់សេវាអប់រំ ពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសវិញ។

បើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា វិស័យអប់រំចំនួន៣ ដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ៖ ១.មុខងារគ្រប់គ្រងការអប់រំកុមារតូច, ២.មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និង ៣.មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។

ក្នុងនោះ ក៏មានការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលក្នុងវិស័យអប់រំ យុវជន និងកីឡា ចំនួន៣ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផងដែរ រួមមាន ៖ ១.មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, ២.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និង ៣.មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។

ពាក់ព័ន្ធនឹងការផ្ទេរធនធានមនុស្ស បើតាមមាត្រា១១ នៃអនុក្រឹត្យ បញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយក្រសួងមុខងារសាធារណៈ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីកំណត់ និងផ្ទេរបុគ្គលិកអប់រំដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗស្របតាមបែបបទ និងនីតិវិធីជាធរមាន។

តែយ៉ាងណាក៏ដោយ បើយោងតាមមាត្រា២៤ នៃអនុក្រឹត្យ ក្រសួងអប់រំ យុវជន និងកីឡា នៅតែមានតួនាទី និងភារកិច្ច ក្នុងការរៀបចំគោលនយោបាយ ស្តង់ដាអប់រំ ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្តនានា, រៀបចំកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងសៀវភៅសិក្សាគោល, កំណត់និយាមសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្តង់ដាអប្បបរមាសម្រាប់ផ្គត់ផ្គង់ និងការប្រើប្រាស់បុគ្គលិក, ផ្តល់ការសាងសង់ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ, ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបុគ្គលិកអប់រំ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ, ជ្រើសរើស បណ្តុះបណ្តាល បែងចែក និងវិក្រឹតការគ្រូមតេយ្យសិក្សា និងគ្រូបឋមសិក្សា, ផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារដែលបានប្រគល់ និងបានធ្វើប្រតិភូកម្ម, កៀរគរធនធានពីប្រភពស្របច្បាប់នានាសម្រាប់គាំទ្រដល់កម្មវិធី ឬសកម្មភាពនានាពាក់ព័ន្ធនឹងការកែលម្អគុណភាព នៃការអប់រំ យុវជន និងកីឡា, តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ និងបានធ្វើប្រតិភូកម្ម, វាយតម្លៃគុណភាពសេវាអប់រំ យុវជន និងកីឡា ដែលបានប្រគល់ និងបានធ្វើប្រតិភូកម្ម, អនុវត្តតួនាទី ភារកិច្ចផ្សេងទៀតស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងអប់រំ យុវជន និងកីឡា អាចធ្វើប្រតិភូកម្មជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តក្នុងការគាំទ្របច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ ការធ្វើអធិការកិច្ច សវនកម្ម និងកិច្ចការផ្សេងទៀតតាមការចាំបាច់លើការអនុវត្តមុខងារអប់រំដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...