ឧកញ៉ា ប៉ិច បូឡែន ៖ បណ្តុះអ្នកដឹកនាំជំនាន់ថ្មី និងសហគ្រិនភាពតាមរយៈការសិក្សាទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្តែង

ក្នុងសិក្ខា​សាលា​អប់រំ​ដែលរៀបចំ​ឡើងដោយ​សហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប លើក​ឡើងថា ការសិក្សា​ទ្រឹស្តី​ដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង នឹងធ្វើ​ឱ្យសិស្សឈ្វេងយល់បានកាន់តែច្រើនពីបញ្ហា​នៅ​ក្នុងសហគមន៍ ហើយ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​រកដំណោះស្រាយ និង​ចូលរួមគំនិត សកម្មភាព ក្នុងការ​អភិវឌ្ឍសហគមន៍ ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ការបង្កើតកម្មវិធីឱ្យ​សិស្ស​ចុះជួបថា្នក់ដឹកនាំឃុំ សង្កាត់ ខណ្ឌ ស្រុក និងក្រុង គឺដើម្បីផ្តល់ឱកាសដល់សិស្សបានឈ្វេងយល់ពីការងារគ្រប់គ្រងរដ្ឋបាល និងបណ្តុះទឹកចិត្តពួកគេឱ្យស្រឡាញ់កិច្ចការសាធារណៈ ព្រមទាំងបណ្តុះមន្ត្រីរាជការថ្មីៗ ដើម្បីបម្រើប្រជាពលរដ្ឋមូលដា្ឋន ក្នុងគោលទិសដៅឱ្យ​សង្គមជាតិរបស់យើងមានការរីកចម្រើន។

លោកឧញ៉ាបន្ថែមថា ការងាររបស់យើងក្នុងវិស័យអប់រំមិនមែនត្រឹមតែបណ្តុះបណ្តាលធនធានមនុស្សសម្រាប់តែវិស័យឯកជនប៉ុណ្តោះទេ ប៉ុន្តែយើងចង់ឃើញធនធានរបស់យើងបម្រើការងារក្នុងវិស័យរដ្ឋផងដែរ។ ជាពិសេស យើងចង់ឃើញអ្នកដឹកនាំឆ្នើម ដែលជាឈាមជ័រថ្មីបម្រើការក្នុងវិស័យសាធារណៈ ។

“សកម្មភាពចុះសហគមន៍ និងទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋាននានាមិនមែនត្រឹមតែដើរទៅទស្សនាកម្សាន្តលេងប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យ​សិស្សបានឈ្វេងយល់ពីសក្តានុពលនៅតំបន់ទាំងនោះ”

ឧកញ៉ា ប៉ិច បុឡែន

សម្រាប់មុខវិជ្ជាសហគ្រិនភាពវិញនេះ លោកឧកញ៉ាបានផ្តល់មតិណែនាំ ដោយថា លោកគ្រូអ្នកគ្រូមិនអាចបង្រៀន​តាមសៀវភៅបន្តទៀតនោះទេ ដោយ​ត្រូវមានម៉ោងពេលវេលាសម្រាប់សិស្សចុះអនុវត្តជាក់ស្តែងនៅតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសពាណិជ្ជកម្មនានា ដើម្បីផ្សាភ្ជាប់ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង ក្នុងបំណងឱ្យ​សិស្សទទួលបានបទពិសោធន៍ និងឈ្វេងយល់ពីសក្តានុពល និងដំណើរការគ្រប់គ្រងឱ្យ​បានច្បាស់លាស់។

បើតាមប្រសាសន៍​បញ្ជាក់របស់លោក សំ ហន ​នាយកសិក្សាធិកាកម្មវិធីចំណេះទូទៅខ្មែរនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ថា ការ​ចុះកម្មសិក្សា​ផ្ទាល់​ទៅ​កាន់សហគមន៍ វាបានផ្តល់ផលវិជ្ជាទៅ​លើការសិក្សារបស់សិស្សជាច្រើន ដូចជា​ការសិក្សា​​បែបគម្រោង និងការសិក្សាថ្មីៗជាច្រើនទៀត។ លោក​បានលើក ឧទាហរណ៍ថា នៅពេលសិស្ស​ចុះ​ទៅកាន់សហគមន៍ ពួកគេមានគំនិតចង់កែប្រែកន្លែងចាក់សំរាមនៅក្នុងសហគមន៍​នោះ​ទៅ​ជាសួនច្បារស្អាត ដូច្នេះដើម្បីអាចធ្វើកិច្ចការនោះបាន ពួកគេ​ត្រូវ​គិតថា ត្រូវធ្វើដូចម្តេច? ចុះទៅយ៉ាងណា? ត្រូវ​ការ​សម្ភារៈអ្វីខ្លះ? ត្រូវ​ប្រើប្រាស់ថវិកាប៉ុន្មាន? គាត់ត្រូវចូលរួមគ្នា​យ៉ាងម៉េច? ​ ​ឬធ្វើអ្វីៗផ្សេងទៀត…។

យ៉ាងណាក៏​ដោយ​ជាការកត់សម្គាល់របស់លោក សំ ហន ក្រោយ​សិស្ស​ចុះ​ទៅតាមសហគមន៍ លោក​សង្កេត​ឃើញថា សិស្សមានការ​អភិវឌ្ឍទាំងផ្ទាល់ខ្លួន បញ្ញា និងសង្គម មានជំនាញគិតកម្រិតខ្ពស់ ជំនាញទាក់ទងដោយផ្ទាល់, ជំនាញសង្កេត​ដោយ​ការ​សួរ​សំណួរ វិនិច្ឆ័យ អនុវត្ត, ចេះស្វែងយល់អំពីអាជីវកម្ម​ដែលមាន​ក្នុងសហគមន៍, មានសមត្ថភាព​ក្នុងការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ពីមជ្ឈដ្ឋាន​ដ៏ធំទូលាយ និង​ស្ថានភាពជីវិត, មានការ​ទទួលខុសត្រូវ គណនេយ្យភាព និង​ភាពម្ចាស់ការ​ក្នុងការ​បង្កើត​សង្គម​ដ៏​ល្អមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...