ទិវាមួយ​ម៉ោង​សម្រាប់​ភពផែនដីឆ្នាំនេះ ប្រារព្ធធ្វើ​នៅ​ថ្ងៃទី២៦ ខែមីនា ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា»

ភ្នំពេញ – ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី សម្រាប់ឆ្នាំ២០២២នេះ នឹង​​ប្រារព្ធធ្វើជាពិធី​ធំ នៅ​ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ​២០២២ ឯសួនច្បារសែនមនោរម្យ ក្រុង​សែន​មនោរម្យ ខេត្តមណ្ឌលគិរី ចាប់ពីម៉ោង៧ព្រឹក ដល់​ម៉ោង​៩យប់ ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា»។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។

បើតាម​ការ​បញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ។

លោក ទេព អស្នារិទ្ធ អ្នក​សម្របសម្រួល​សម្រាប់​កម្មវិធីនេះ បាន​មានប្រសាសន៍ថា ក្រៅពី​ប្រារព្ធធ្វើ​ពិធីធំ​នៅ​ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី សម្រាប់​បណ្តា​ខេត្ត​រាជធានីផ្សេងទៀត ក៏​ប្រារព្ធធ្វើផងដែរ ដោយ​មានការ​គាំទ្រ និង​សហការ​ពីក្រសួងទេសចរណ៍ ។ ក្នុងនោះ​ ​មន្ទីរទេសចរណ៍​ខេត្តរាជធានី បានចេញសេចក្តីណែនាំទៅដល់ប្រតិបត្តិករទេសចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ឱ្យ​ចូលរួម ហើយ​ក្នុង​ហ្នឹង​សកម្មភាពមួយ​ចំនួន​ដែល​អាចធ្វើបាន គឺចូលរួមជាមួយ​គ្នា​ក្នុង​ការ​បិទភ្លើងរយៈពេល១ម៉ោង​ ដើម្បីផ្តល់ឆន្ទះ បង្ហាញឆន្ទះថា យើង​គាំទ្របរិស្ថាន ហើយបន្ត​ប្រកាន់ខ្ជាប់នូវ​សកម្មភាពបរិស្ថានមួយ​ចំនួនទៀតដូចជាមិនប្រើផ្លាស្ទីក មិ​នមានបម្រើ​អាហារ​ដែលមានសាច់សត្វព្រៃ ក៏​ដូចជា​ការ​ផ្តល់អាទិភាពទៅលើប្រភពថាមពលស្អាតដែលប្រើពន្លឺព្រះអាទិត្យ និង​ប្រភពថាមពលខ្យល់​ សម្រាប់ប្រតិបត្តិការ​អាជីវកម្មរបស់គាត់។

បើតាម​លោក អស្នារិទ្ធ ការ​បិទភ្លើងមួយ​ម៉ោង​សម្រាប់ភពផែនដី នឹងប្រព្រឹត្ត​ធ្វើ​នៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២២ ។ ឆ្នាំនេះ លោក​រំពឹងថា នឹង​មានអ្នក​ចូលរួមច្រើន ក្រោយ​ពីកម្មវិធីមួយ​នេះ​ខនខាន​ប្រារព្ធធ្វើ​ដោយ​ផ្ទាល់​អស់​រយៈពេល​ប្រមាណ២ឆ្នាំមក​ហើយ ដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ ការ​ជួបជុំ​នៅឆ្នាំនេះ គឺធ្វើ​ឡើង​នៅ​ក្នុង​ចំនួន​មួយ​ដែលអាច​គ្រប់គ្រងបាន ដោយ​នៅ​តែអនុវត្តគោលការណ៍​របស់ក្រសួងសុខាភិបាលក្នុងការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំ២០១០ ហើយទិវានេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទូទាំងប្រទេស ជាពិសេសយុវជន ។ ឆ្នាំនេះ ព្រឹត្តិការណ៍មួយម៉ោងសម្រាប់ភពផែនដីត្រូវបានសហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី WWF-Cambodia សហភាពអឺរ៉ុប ព្រមទាំង​ក្រុមហ៊ុនឯកជន​មួយ​ចំនួនទៀត។ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សិល្បៈករសិល្បៈការិនីដែលមានប្រជាប្រិយភាពមួយចំនួនដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។