ប្រសិនបើឪពុកម្តាយទាំងឡាយគិតថា ការដាក់ទណ្ឌកម្មចំពោះកុមារ វានឹងធ្វើឱ្យកុមារកាន់តែរឹងមាំនោះ នេះគឺជាការគិតខុសហើយ។ ការសិក្សាបានរកឃើញថា ការដាក់ទណ្ឌកម្មលើកុមារ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ញា និងស្មារតីរបស់ពួកគេ។
បើតាមសេចក្តីបរិយាយនៅក្នុងសៀវភៅ «ចិញ្ចឹមកូនបែបវិជ្ជមាន» ចេញផ្សាយដោយក្រសួងកិច្ចការនារី បានឱ្យដឹងថា កុមារដែលទទួលទណ្ឌកម្ម មិនត្រឹមតែមិនទទួលបាននូវផលចំណេញចំពោះគ្រួសារ កុមារ និងសង្គមប៉ុណ្ណោះទេ ផ្ទុយមកវិញ គឺនាំមកនូវភាពអន្តរាយជាច្រើនស្ទើរតែគណនាមិនអស់ ដូចជា ពួកគេមិនមានការគោរពលើខ្លួនឯង ហើយគិតថាខ្លួនឯងគ្មានតម្លៃ និងគ្មានការជឿជាក់លើខ្លួនឯង, បង្អាក់ដំណើរការរៀនសូត្រ, រាំងស្ទះដល់ការលូតលាស់ អភិវឌ្ឍសតិបញ្ញា អារម្មណ៍ និងផ្លូវចិត្ត ជាដើម ។

ការសិក្សាក៏បានរកឃើញដែរថា កុមារដែលធ្លាប់ទទួលរងទណ្ឌកម្ម គេអាចនឹងមានអារម្មណ៍ឯកោ សោកសៅ កណ្តោចកណ្ដែង និងក្រៀមក្រំម្នាក់ឯង ហើយពេលខ្លះគេក៏អាចក្លាយជាកុមារមានទស្សនៈមិនល្អចំពោះមនុស្សទូទៅ និងសង្គម ដោយចាត់ទុកមជ្ឈដ្ឋានជុំវិញខ្លួនជាការគំរាមកំហែងដល់រូបគេថែមទៀត ។ ទន្ទឹមគ្នានោះ កុមារដែលធ្លាប់ទទួលរងទណ្ឌកម្ម ពួកគេក៏មានការលំបាកក្នុងការប្រាស្រ័យទាក់ទង និងចំណងមនោសញ្ចេតនាជាមួយនឹងឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំពួកគេទៀតផង ។
នៅដំណាក់កាលខ្លះ កុមារដែលទទួលទណ្ឌកម្ម ក៏ក្លាយជាមនុស្សឆាប់មានអារម្មណ៍មួម៉ៅ ខ្វះភាពកក់ក្តៅ និងធ្វើឱ្យកូន ឬកុមារហ៊ានសម្រេចចិត្តរត់ចេញពីផ្ទះទៀតផង ។ កាលណាអំពើហិង្សា ឬទណ្ឌកម្មកាន់តែកើតឡើងចំពោះកុមារ នោះនឹងធ្វើឱ្យកុមារដក់ជាប់នៅក្នុងការគិតរបស់គេថា អំពើហិង្សាគឺជាមធ្យោបាយដ៏សមស្របដើម្បីឆ្លើយបតនៅក្នុងការដោះស្រាយបញ្ហា និងវិវាទផ្សេងៗ ។ ចំណែកឯវត្តមាននៃការចូលរួមរបស់កុមារនៅក្នុងសង្គមក៏ត្រូវបានបង្អាក់ដោយភាពភ័យខ្លាច និងខ្វះទំនុកចិត្ត ។

លើសពីនេះទៅទៀត ការប្រើទណ្ឌកម្មក៏អាចនាំមកនូវលទ្ធផលមិនល្អដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ព្រមទាំងអាចបង្កឱ្យពួកគាត់ មានបញ្ហាថប់បាអារម្មណ៍ និងស្ដាយក្រោយ ជាពិសេសអាចបណ្តាលឱ្យកើតមានអំពើហិង្សានៅក្នុងគ្រួសារកាន់តែច្រើនឡើងៗ និងរាំងស្ទះដល់ការប្រាស្រ័យទាក់ទង និងសម្ព័ន្ធភាពគ្រួសារផងដែរ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...



































































