ភ្នំពេញ- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អំណាន គឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងគុណភាពអប់រំ ក្នុងការបន្តការសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការអនុវត្តជាផ្លូវការ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលត្រូវធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយមើលឃើញថា អំណាន ជាមូលដ្ឋានគ្រឹះ ទើបវិធីសាស្ត្របង្រៀនអំណានដំបូងត្រូវបានរៀបចំឡើងដើម្បីជួយគ្រូដឹកនាំការបង្រៀន និងរៀនកាន់តែសកម្ម ។ ទន្ទឹមគ្នានេះ ក៏មានការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តសកម្មភាពក្នុងថ្នាក់រៀនតាមគោលការណ៍ខ្ញុំធ្វើ យើងធ្វើ និងអ្នកធ្វើ ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា វិធីបង្រៀនអំណានដំបូងនេះ គឺប្រមូលផ្តុំនូវវិធីសាស្រ្តពីរ រួមមាន វិធីសាស្រ្តប្រកប និងវិធីសាស្រ្តសរុប ដែលជួយឱ្យកុមារចេះប្រកប ចងចាំ ដោយបង្ហាញជារូបភាព និងជួយពង្រឹងឱ្យកុមារចេះស្គាល់សូរ ស្គាល់តួរអក្សរ ចេះអានព្យាង្គ និងពាក្យ ចេះអានស្ទាត់ អានយល់ន័យអំណានលឺ អំណានដៃគូ អំណានបុគ្គល ដោយប្រើសៀវភៅរឿងខ្លីៗសម្រាប់សិស្សអានចំនួន៦០ចំណងជើង។
“កញ្ចប់អំណាន និងគណិតវិទ្យា ថ្នាក់ទី១ និងថ្នាក់ទី២ បានអនុវត្តកន្លងមកពិតជាមានគុណភាព និងប្រសិទ្ធភាព ក្នុងការបង្រៀន និងរៀនដើម្បីលើកកម្ពស់គុណភាពអប់រំ បង្កើនលទ្ធផលការសិក្សារបស់សិស្ស នៅបឋមសិក្សា ពោលគឺកុមារកម្ពុជា ចេះអាន ចេះសរសេរ និងចេះគិតលេខទាំងអស់គ្នា ដែលជាមូលដ្ឋានគ្រឹៈនៃការអប់រំ នៅថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សាផងដែរ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់ទីភា្នក់ងារជំនួយសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ដោយទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏នឹងផ្តល់អាទិភាពខ្ពស់បំផុតដល់ការលើកកម្ពស់សមត្ថភាពអានរបស់សិស្សានុសិស្ស ជាពិសេសនៅថ្នាក់ទី១ ទី២ និងទី៣ ដោយសហការជាមួយអង្គការដៃគូពាក់ព័ន្ធដើម្បីផលិតកញ្ចប់សម្ភារៈអំណានដំបូង។

ឯកឧត្តម ផាទ្រីក មឺហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) បានបង្កើតកម្មវិធីអំណានថ្នាក់ដំបូង (EGR) ដែលគេស្គាល់ជាទូទៅថា ជាគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ។ ឯកឧត្តមបន្តថា ភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា និងភាពជាដៃគូសកលសម្រាប់ការអប់រំ ដែលហៅកាត់ថា GPR គឺដើម្បីអនុវត្តកម្មវិធីអំណានសម្រាប់ថ្នាក់ទី១ និងទី២ នៅសាលារដ្ឋចំនួន ២៥០០ សាលា ក្នុងខេត្តគោលដៅចំនួន៨។

តាមការបញ្ជាក់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ផ្អែកលើសមិទ្ធិផលរបស់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង (ACR-cambodia) នឹងបន្តអនុវត្តគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំផ្សេងៗទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់កម្មវិធីសិក្សាកម្រិតថ្នាក់ដំបូង ដល់សិស្សានុសិស្សនៅទូទាំងប្រទេស ដោយធានាថា គ្មានកុមារណាម្នាក់ត្រូវបានគេមើលរំលង រួមទាំងកុមារដែលមានពិការភាព៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































