ក្រសួងអប់រំ ទទួលពានទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ពីអង្គការសុខភាពពិភពលោក

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ទទួលពានទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៣ ពីអង្គការសុខភាពពិភពលោក ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់” ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

ពាន ”ទិវាពិភពលោកគ្មានថ្នាំជក់” នេះត្រូវបានផ្ដល់ជូនទៅដល់ស្ថាប័នណាដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញគោលនយោបាយ និងវិធានការក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសុខភាពពិភពលោកស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ ក្នុងគោលដៅបង្ការកុមារ និងយុវជនឱ្យចាក់ផុតពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការទទួលបានពានរង្វាន់នេះ ពិតជាបានឆ្លុះបញ្ចាំងឈរលើមូលដ្ឋានសំខាន់ៗដែលក្រសួងអប់រំ បានចូលរួមជាមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ជាពិសេសជាមួយអង្គការសុខភាពពិភពលោកនៅក្នុងការរៀបចំគោលនយោបាយពាក់ព័ន្ធជាមួយសុខភាពសិក្សា។ ជាពិសេស គោលការណ៍បង្ការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់ក្នុងវិស័យអប់រំ កំណែទម្រង់កម្មធីសិក្សា ដើម្បីបញ្ចូលមេរៀនស្ដីពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់មកលើសុខភាព នៅក្នុងសៀវភៅសិក្សាមុខវិជ្ជាថ្នាក់សិក្សាសង្គម កម្រិតមធ្យមសិក្សា។

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា នេះជាកម្លាំងជំរុញដល់ថ្នាក់ដឹកនាំគ្រប់កម្រិតជាន់ថ្នាក់ បុគ្គលិកអប់រំនិងអ្នកសិក្សាទូទាំងប្រទេស ដែលខិតខំបំពេញបេសកកម្មបន្ថែមទៀតនៅក្នុងការសហការជាមួយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ក៏ដូចជាអង្គការពាក់ព័ន្ធ នៅក្នុងការចូលរួមថែរក្សា និងពង្រឹងលទ្ធផលនានាពេលកន្លងមក។ ជាពិសេសក្នុងការលើកកម្ពស់សុខភាពសិក្សា សុខភាពយុវជន យុវនារីកម្ពុជា ដើម្បីអភិវឌ្ឍជាគំរូប្រកបដោយភាពពេញលេញមានសុខភាព វិជ្ជាសម្បទារ ចរិយាសម្បទារ បំណិនសម្បទារ ដើម្បីឱ្យសង្គមកម្ពុជាទាំងមូលមានការអភិវឌ្ឍប្រកបដោយសក្តានុពល និងមានសុពលភាព។

“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការឧបត្ថម្ភនៃស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ភាគីដៃគូពាក់ព័ន្ធ ជាពិសេសអង្គការសុខភាពពិភពលោកដែលបានគាំទ្រក្រសួងអប់រំ ការលើកកម្ពស់សុខភាពសិក្សា ដើម្បីធានាបានថា គ្រឹះស្ថានសិក្សានៅកម្ពុជាជាកន្លែងផ្ដល់ការអប់រំ ប្រកបដោយគុណភាពសមធម៌ និងបរិយាបន្ន លើកកម្ពស់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា”

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រំលឹកថា នៅឆ្នាំ២០០០ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និងនៅតាមគ្រឹះស្ថានសិក្សា។ នៅឆ្នាំ២០០៦ ក្រសួងអប់រំ ក៏បានបញ្ចូលខ្លឹមសារនានាដែលទាក់ទងនឹងផលប៉ះពាល់វិជ្ជមាននៃការប្រើប្រាស់ថ្នាំជក់ នៅក្នុងកម្មវិធីសិក្សាលំអិត មុខវិជ្ជាអប់រំសុខភាព ទាំងសម្រាប់បឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ នៅឆ្នាំ២០១៨ ក្រសួងអប់រំបានចេញសេចក្ដីណែនាំស្ដីពី  ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះក៏បានហាមឃាត់ការទទួលយកសម្ភារៈនានាដែលមានភ្ជាប់និមិត្តសញ្ញាសម្គាល់ថ្នាំជក់។

នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រសួងអប់រំ បានបញ្ចប់សេចក្ដីព្រាងអនុម័តសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូ និងសិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ក្នុងនោះក៏បានបញ្ចូលខ្លឹមសារមេរៀនពាក់ព័ន្ធនឹងផលអវិជ្ជមាន នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងបានធ្វើការសាកល្បងបំប៉នបុគ្គលិកអប់រំបានប្រមាណ ៣០០០នាក់ ពីការប្រើប្រាស់សៀវភៅសិក្សាគោលថ្មីនេះ ទាំងមធ្យោបាយបំប៉នផ្ទាល់ និងតាមអនឡាញ។ ហើយនៅឆ្នាំ២០២៣ ក្រសួងអប់រំ បានអនុម័តការបោះពុម្ភសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព សម្រាប់គ្រូ និងសិស្សថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ព្រមទាំងចែកផ្សាយជំហានដំបូងនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធក្រសួងអប់រំ បានរៀបចំសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ផលិតផលថ្នាំជក់ដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១១។ ទន្ទឹមគ្នានេះ ក្រសួងបានរៀបចំការប្រឡងប្រណាំងគូររូបភាពពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងចំណោមកុមារ និងយុវជន និងបានរៀបចំការប្រកួតជជែកដេញដោលសម្រាប់យុវជន សិស្ស និស្សិតក្នុងការជជែកដេញដោលស្ដីពីផលប៉ះពាល់អវិជ្ជមានស្ដីពីការប្រើប្រាស់ផលិតថ្នាំជក់ ។

គួរជម្រាបជូនថា ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍សុខភាពសាធារណៈដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ១៩៥៧ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាជនទាំងអស់លើពិភពលោកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូរពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ព្រមទាំងការពារមនុស្សជំនាន់នេះ និងជំនាន់ក្រោយពីផលិតផលថ្នាំជក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...