មហោស្រពអក្សរសីល្ប៍ខ្មែរឆ្នាំនេះ ធ្វើ​នៅខេត្តកោះកុង ក្រោម​ប្រធានបទ «សំឡេងចម្រុះពណ៌»

មហោស្រព​អក្សរសីល្ប៍ខ្មែរ សម្រាប់ឆ្នាំ២០២៣នេះ គ្រោងនឹងប្រារព្ធធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា នៅខេត្តកោះកុង ក្រោម​ប្រធានបទ «សំឡេង​ចម្រុះពណ៌»។

អ្នកស្រី ហួត សុជាតា ជាអ្នកនិពន្ធ និងជា​សមាជិកស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមហោស្រពអក្សរសិល្ប៍ខ្មែរ​ បង្ហាញចំណាប់អារម្មណ៍​ដោយថា អ្នក​ស្រីមានមោទនភាព ដែលជា​តំណក់ទឹក​ជួយ​បំពេញ​អាង នៃវិស័យ​អក្សរសីល្ប៍​នៅ​កម្ពុជា ។ ចំណែក​លោក ឥន្ទ សម៉ាណាក់ ប្រធានកម្មវិធី សម្តែងចំណាប់អារម្មណ៍ថា ឆ្នាំនេះជាឆ្នាំទី២ដែលរូបលោក​ខ្ញុំបានចូលរួមរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ ហើយថា ការដែលលោកបន្តចូលរួមក៏​ដោយសារលោកនឹកអនុស្សាវរីយ៌កាលពីឆ្នាំមុនដែលឃើញអ្នកនិពន្ធ កវី អ្នកស្រឡាញ់អក្សរសិល្ប៍ គ្រូ និងសិស្សនិស្សិត បានចូលរួមយ៉ាងច្រើន និងទទួលបានបទពិសោធន៍ល្អៗពីកម្មវិធី។ «ដូច្នេះ សូមនិមន្តនិងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង និងបង្ហាញពីការគាំទ្រដល់ផ្នែកអក្សរសិល្ប៍»។

សម្រាប់លោក ម៉ុង ម៉ានិត អ្នកនិពន្ធ អ្នកចម្រៀង និងអ្នក​និពន្ធបទភ្លេង ព្រមទាំងជា​ទូតសុឆន្ទៈ នៃមហោស្រព​អក្សរសីល្ប៍ប្រចាំឆ្នាំ២០២៣ បានថ្លែងថា លោកពិតជារីករាយ​ដែលបាន​ចូលរួម​ចំណែក​​ជាផ្នែក​មួយ នៃមហោស្រព​នៅ​ឆ្នាំនេះ។ លោកថា ការ​ចូលរួមនេះ នឹង​ជួយជំរុញ​ការ​ផ្សព្វផ្សាយ​អំពីមហោស្រព​ឱ្យ​សាធារណជនបានជ្រាប ក៏​ដូចជា​អភិវឌ្ឍន៍​វិស័យអក្សរសីល្ប៍ វិស័យអំណាន ជំរុញ និង​បង្កើន​ស្នាដៃនិពន្ធ ព្រមទាំងផ្សារ​ភ្ជាប់យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​អាន និង​ប្រជាជន​កម្ពុជា​ឱ្យ​យល់​ច្បាស់​ពីសក្តានុពល នៃអក្សរសីល្ប៍ខ្មែរ។

សូមបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៦ហើយ នៃការ​ប្រព្រឹត្តទៅ នៃមហោស្រពអក្សរសីល្ប៍ខ្មែរ ដែលចាប់ផ្តើម​បង្កើត​ដំបូង​នៅ​ឆ្នាំ​២០១៧ ក្នុង​គោលបំណងធំបី គឺ ១) បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២) លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង ៣) បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។​

សម្រាប់មហោស្រពអក្សរសិល្ប៍​ខ្មែរ​លើកទី៦ នឹងមានកម្មវិធីពិសេសៗ​ជាច្រើន​ដូចជា ពិព័រណ៍មរតកអក្សរសិល្ប៍ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍នៃខេត្តកោះកុង សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ ទស្សនកិច្ចវប្បធម៌ វេទិកាពិភាក្សា និងបទបង្ហាញអំពីវប្បធម៌អក្សរសិល្ប៍នៃខេត្តកោះកុង កម្មវិធីកំណាព្យ បញ្ចាំងភាពយន្តឯកសារ កម្មវិធីប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងកម្មវិធីទស្សនីយភាព ដែលល្ខោននិយាយ «ឃុនឆាងឃុនផែន» របាំ ចម្រៀង និងចាប៉ីដងវែងផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...