ទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសេដ្ឋកិច្ច»

ទិវាអក្ខរកម្មអន្តរជាតិឆ្នាំ២០២៣នេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសេដ្ឋកិច្ច» ។ នេះបង្ហាញពីការជួយពង្រឹងគ្នាទៅវិញទៅមករវាងអក្ខរកម្ម សហគ្រិនភាព និងផ្នែកសេដ្ឋកិច្ច និងបង្ហាញពីចំណុចកណ្ដាលនៃអក្ខរកម្ម ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

ក្នុង​ឱកាសអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ លោក Sardar Alam Umar តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះ គឺដើម្បីជំរុញការយកចិត្តទុកដាក់ និងការវិនិយោគលើអក្ខរកម្ម និងការអប់រំនៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងការប្រែក្លាយទៅជាការអប់រំតាមបែបឌីជីថលឱ្យកាន់តែខ្លាំងឡើង។

លោក Sardar Alam Umar តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

«វាជាឱកាសដ៏សំខាន់មួយសម្រាប់ពួកយើងដើម្បីបញ្ជាក់សារជាថ្មីឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើងអំពីឥទ្ធិពលបរិវដ្តកម្មនៃអក្ខរកម្ម ដែលជាសិទ្ធិមនុស្សដ៏សំខាន់ និងជាស្នូលនៃការអភិវឌ្ឍន៍របស់មនុស្សគ្រប់រូប និងការរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសមួយ»

លោក Sardar Alam Umar តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

លោក Sardar Alam Umar មានប្រសាសន៍បន្ថែមថា នៅប្រទេសកម្ពុជា អង្គការយូណេស្កូបាននិងកំពុងផ្ដោតលើ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនតាមរយៈកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដើម្បីលើកកម្ពស់អក្ខរកម្ម និងបំណិនលេខនព្វន្តដល់កម្មករកាត់ដេរ ដែលមានកម្រិតការអប់រំទាប និងដែលបានបោះបង់ចោលការសិក្សានៅថ្នាក់ដំបូង មកពីតំបន់ជនបទតាមរយៈភាពជាដៃគូតែមួយគតជាមួយរោងចក្រកាត់ដេរ។ ក៏ប៉ុន្តែដូចគ្នាទៅនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក កម្ពុជាកំពុងតែមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បន្តថា ដើម្បីធានាកម្លាំងពលកម្មកម្ពុជា រួមទាំងការចេះអក្សរ លេខនព្វន្ត និងមានចំណេះដឹងផ្នែកឌីជីថល ត្រៀមខ្លួនជាស្រេចសម្រាប់ការងារនាពេលអនាគត ចាំបាច់ត្រូវមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម័្ពន្ធឌីជីថល និងកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថលដ៏ទូលំទូលាយដែលផ្ដោតលើប្រជាជនកម្ពុជាគ្រប់វ័យ តាមរយៈការអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ។

«យើងបណ្ដុះវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត ដោយការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបន្តបង្កើនជំនាញរបស់ពួកគេ ដើម្បីរក្សាល្បឿនស្របជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងផ្នែកសេដ្ឋកិច្ច និងសង្គម» ។

លោក Sardar Alam Umar តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

លោក Sardar Alam Umar បញ្ជាក់ថា អង្គការយូណេស្កូ នៅតែប្ដេជ្ញាចិត្តក្នុងការវិនិយោគលើអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា ដែលអក្ខរកម្ម និងការអប់រំ លើកកម្ពស់និងផ្ដល់អំណាចដល់មនុស្សគ្រប់គ្នា ហើយធានាថា គ្រប់គ្នាមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពរួមទាំងអក្ខរកម្ម និងជំនាញឌីជីថល។

យោងតាម​លទ្ធផល​ជំរឿន​​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ​២០១៩ អត្រា​ចេះ​អាន​សរសេរ​ក្នុងចំណោម​ប្រជាជន​កម្ពុជា​សរុប​អាយុ ៧ ​ឆ្នាំ​ឡើង​បាន​កើនឡើង​ពី ៧៨,៤ ​ភាគរយ​ក្នុង​ឆ្នាំ​២០០៨ ដល់​ ៨៨,៥ ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។ អត្រា​អក្ខរភាព​មនុស្សពេញវ័យ​មាន​ការផ្លាស់ប្តូរ​គួរឱ្យ​កត់សម្គាល់​នៅក្នុង​តំបន់​ទីប្រជុំជន​ដែល​មាន​អត្រា​ជាង៩៣ ​ភាគរយ ​ធៀប​នឹង​ជនបទ​មាន​អត្រា​ជិត ៨៤ ​ភាគរយ​។

គួរជម្រាបជូនថា ទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងដំបូងឡើយដោយអង្គការយូណេស្កូ ក្នុងឆ្នាំ១៩៦៦ ដើម្បីក្រើនរំឭកដល់សហគមន៍អន្តរជាតិអំពីសារៈសំខាន់នៃអក្ខរកម្មសម្រាប់បុគ្គល សហគមន៍ សង្គម និងតម្រូវការផ្សេងៗ ដើម្បីកសាងសង្គមជាតិដែលមានអ្នកចេះដឹង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...