ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការពង្រីកសេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ

ក្នុងវេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៨ ឧសភា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ។ ឯកឧត្តមថា ការណ៍នេះ​ ដើម្បីធានាថាកុមារគ្រប់រូបមានការចាប់ផ្តើមដ៏យុត្តិធម៌ ខណៈពេលដែលកម្ពុជាកំពុងកសាងសង្គមដែលមានសមធម៌ មានផលិតភាព និងមានភាពធន់ជាងមុន។

កិច្ចពិភាក្សាដែលមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសអ៊ូសបេគីស្ថាន ប្រទេសកូឡុំប៊ី​ និងប្រទេសស្លូវ៉ាគី និងភ្ញៀវកិត្តិយសមួយចំនួនទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ប្រព័ន្ធអប់រំកុមារតូច ដែលមានប្រសិទ្ធភាព គឺត្រូវការអ្នកអប់រំដែលបានទទួលការបណ្តុះបណ្តាល និងគាំទ្រ កម្មវិធីសិក្សាដែលផ្អែកលើការលេង និងពាក់ព័ន្ធនឹងវប្បធម៌ បរិយាកាសសិក្សាដែលមានសុវត្ថិភាព ព្រមទាំងរួមបញ្ចូលនូវការចូលរួមពីឪពុកម្តាយយ៉ាងខ្លាំង ហិរញ្ញប្បទានសាធារណៈ និងអភិបាលកិច្ចប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“កុមារតូចៗដែលទទួលបានការថែទាំ ការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា”

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ការផ្ដល់ការអប់រំ និងអភិវឌ្ឍកុមារដែលមានគុណភាព គឺជាការចូលរួមគាំទ្រដល់កុមារទាំងមូលលើការអភិវឌ្ឍ ការយល់ដឹង សង្គម អារម្មណ៍ និងរាងកាយ ជាពិសេសក្នុងអំឡុងពេលមួយពាន់ថ្ងៃដំបូង នៃការលូតលាស់ខួរក្បាល រួមទាំងមូលដ្ឋានគ្រឹះ នៃការរៀនសូត្រដ៏រឹងមាំលើភាសា លេខនព្វន្ត និងការដោះស្រាយបញ្ហា ការបង្កើតការត្រៀមខ្លួនសម្រាប់សាលាបឋមសិក្សា និងការកាត់បន្ថយការរៀនឡើងវិញ និងការបោះបង់ចោលការសិក្សា។ សិស្សដែលចូលរៀនថ្នាក់មត្តេយ្យសិក្សាទទួលបានលទ្ធផលល្អប្រសើរក្នុងការអប់រំបឋមសិក្សា។ ទន្ទឹមនឹងនេះ ការអប់រំកុមារតូច ក៏ជាការរៀបចំសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមទំនើបៗ រួមទាំងការសម្របខ្លួន និងការរៀនសូត្រពេញមួយជីវិត សុខភាព និងសុខុមាលភាព និងភាពធន់នឹងវិបត្តិ។

វេទិកាពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ

តាមរយៈភស្តុតាង នៃការ​ស្រាវជ្រាវបានបង្ហាញថា ៨០% នៃការតភ្ជាប់រវាងខួរក្បាលរបស់កុមារតូចកើតឡើងរវាងអាយុសូន្យឆ្នាំ និងបីឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់កុមារអភិវឌ្ឍបានល្អ និងយ៉ាងឆាប់រហ័ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា ភាពវៃឆ្លាត និងជំនាញជាមូលដ្ឋានដូចជា ជំនាញសង្គម ភាពក្លាហាន ការអត់ធ្មត់ និងជំនាញទំនាក់ទំនង ដែលជាជំនាញសំខាន់ក្នុងភាពជោគជ័យនៃការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...